មិនត្រូវការអ្នកជំនួស

ពេល​ដែល​ខ្ញុំ​ទៅ​លេង​ស្ទីវ(Steve) កូន​របស់​ខ្ញុំ នៅ​ក្រុង​សាន ឌីអេហ្គោ(San Diego) យើង​បាន​ឈ្លាត​ឱកាស​ទៅ​ព្រះវិ​ហារ​សាដូ ម៉ោនធីន(Shadow Mountain) ដើម្បី​ស្តាប់​បណ្ឌិត ដាវីឌ ចេរេមា​អធិប្បាយ​ព្រះបន្ទូល។ កាល​នោះ ខ្ញុំនឹ​ង​កូន​ប្រុស​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម នៅ​ពេល​ព្រឹ​ក​ថ្ងៃ​អាទិត្យ ហើយ​បាន​បើក​ឡាន​អស់​មួយ​ម៉ោង ទៅ​កាន់​ព្រះ​វិហារ​នោះ។ តែ​ការ​រំពឹង​គិត​របស់​យើង ក៏​បានប្រែ​ក្លាយ​ជា​ការ​ខក​ចិត្ត​ទៅវិ​ញ ពេល​ដែ​ល​យើង​ដឹង​ថា បណ្ឌិត​ដាវីឌ មិន​មាន​វត្ត​មាន​នៅ​ព្រះ​វិហារ​នោះ​ទេ ហើយមាន “អ្នក​ផ្សេង” អធិ​ប្បាយ​ព្រះ​បន្ទូល​ជំនួស​គាត់។

ពីរ​បី​សប្តាហ៍​ក្រោយ​មក គេ​បាន​ឲ្យ​ខ្ញុំរៀ​ប​ចំ​ពេល ដើម្បី​ទៅអ​ធិប្បា​យព្រះ​បន្ទូល​ព្រះ ក្នុង​ព្រះវិ​ហារ​មួ​យ នៅ​ក្រុង​ហ្គ្រែន រេភីត(Grand Rapids) ជា​ព្រះវិហារ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ចូលរួម​ជា​មួយ​ភរិយា​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ឡើ​ង​ទី​ឈរ នៅ​ពីមុខ​ពួក​ជំ​នុំ ខ្ញុំ​ក៏​បា​នដឹ​ង​ថា ពេល​នោះខ្ញុំ​គ្រា​ន់​តែ​ជា “អ្នកផ្សេង” ដែល​មក​អធិប្បាយ​ជំនួ​ស​គ្រូគ​ង្វាល​នៃព្រះ​វិ​ហា​រ​នោះ ហើយ​ពួក​គេប្រ​ហែ​ល​ជាខ​ក​ចិត្ត ព្រោះពួកគេ​បា​ន​ម​ក​ដើ​ម្បី​ស្តាប់​គ្រូគង្វាល​​អធិប្បាយ គឺមិ​ន​មែ​ន​មក​ស្តា​ប់​ខ្ញុំអ​ធិ​ប្បា​យ​ទេ។

ការ​នេះបា​នបង្រៀន​ខ្ញុំថា​ ពេល​ដែលយើ​ង​​ស្វែង​រក​ការ​កម្សាន្តចិ​ត្តពី​ម​នុស្ស ដែល​យើង​ធ្លាប់តែពឹង​ផ្អែក នោះ​នឹង​មា​នពេ​ល​ដែ​ល​អ្នក​នោះ​នឹ​ង​អវត្តមា​ន ហើយ​ត្រូវ​មាន​អ្នក​ដទៃ​ទៀ​ត​មកជំនួស​គាត់​វិញ។​ ​តែ​ព្រះមួ​យអ​ង្គ​ដែ​ល​យើ​ងត្រូ​វ​កា​រ​ជា​ទី​បំ​ផុត​ គឺ​ជា​ព្រះដែ​ល​យើង​ពឹ​ង​ផ្អែ​ក​ពេញ​មួយជី​វិត ដែល​ទ្រង់​តែង​តែ​គង់​នៅ​ជាមួ​យ​យើ​ងមិន​ដែល​ខា​ន​ឡើយ(ទំនុកដំកើង ១៣៩:៧-៨)។ ពេល​ដែល​យើង​មាន​បំណង​ចង់ ចូល​ក្នុង​ព្រះ​វ​ត្ត​មាន​ព្រះ ដោយកា​រ​អធិស្ឋាន នោះ​ទ្រង់​តែងត្រៀ​ម​ខ្លួន​ជា​ស្រេច​សម្រា​ប់យើង គឺ​ដូច​ដែ​ល​មា​ន​សេ​ចក្តី​ចែ​ង​ថា​ “ខ្ញុំ​​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន”(៥៥:១៧)។

តើ​អ្នក​កំ​ពុង​ស្វែ​ង​រក​ព្រះ​ឬ​? ទ្រង់តែ​ង​តែ​គ​ង់​នៅក្បែ​រអ្ន​ក​ជា​និច្ច​។ យើងមិ​ន​ត្រូ​វ​ការ​អ្ន​ក​ណា​មកជំ​នួ​ស​ទ្រ​ង់ឡើ​យ។–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles