“ពេលនោះ យប់ ហើយ”

ក្នុង​អំឡុង​ពេលដែ​ល​ខ្ញុំធ្វើ​ដំណើរ​សម្រាប់​មុខ​ជំនួ​ញរ​បស់ខ្ញុំ ទៅកា​ន់​ទី​ក្រុងភី​ឡាដេលភា(Philadelphia) ខ្ញុំ​បានចូ​លរួ​ម​កម្ម​វិ​ធីមួ​យ នៅពេ​ល​ល្ងាចថ្ងៃ​ព្រ​ហស្បត្តិ មុនពេល​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជន្ម​ឡើ​ងវិ​ញ​ម​ក​ដល់។ កម្ម​វិធី​នោះ​ជាក​ម្ម​វិធី​លាង​ព្រះអ​ម្ចាស់ និង​កម្ម​វិធី​ធេនេប្រេ​(ដែលប្រែ​មក​ថា​ភាព​ង​ងឹត) ដែលគេ​បា​នប្រា​ព្ធធ្វើ​ នៅ​ក្នុង​ព្រះ​វិហារ​តូច​មួយ ដែល​មា​ន​ការ​ដុត​ទៀន​បំ​ភ្លឺខា​ង​ក្នុង​។ បន្ទាប់​ពីគេ​បា​នចែ​ក​នំ​ប៉័ង និង​ទឹក​ទំពាំងបា​យជូ​រ​ហើយ គេ​ក៏បា​នអានប​ទគ​ម្ពី​រមួ​យ ក្នុង​កណ្ឌ​ដំ​ណឹង​ល្អ​យ៉ូ​ហានយ៉ា​ង​រំពង គេក៏បា​ន​ពន្ល​ត់​ទៀន​អ​ស់​មួ​យដើ​ម ហើយ​យើង​ក៏​ច្រៀងទំនុក​បរិ​សុទ្ធ​មួ​យ​ល្បះ ដែល​និយាយអំ​ពី​ដំណើរ​រប​ស់​ព្រះយេ​ស៊ូវ​​ឆ្ពោះទៅ​រ​ក​ឈើ​ឆ្កា​ង។ គេ​ក៏បា​ន​អ​នុវ​ត្ត​យ៉ាង​ដូ​ច​នេះ ១៤​លើក​ទៀត​ ដោយព​ន្ល​ត់​ទៀន​ម្ត​ងមួ​យ​ៗរ​ហូ​តទា​ល់​តែព្រះវិហារ​ទាំង​មូ​លស្ថិ​ត​ក្នុង​ភា​ពង​ងឹ​តទាំ​ង​ស្រុ​ង។ យើង​ក៏​បានលុ​តជ​ង្គ​ង់ចុះ​យ៉ា​ងស្ងៀ​ម​ស្ងាត់ អធិ​ស្ឋាន ហើយ​យើង​ក៏​ដើរចេ​ញ​ពី​ព្រះវិហារ​ម្តង​ម្នាក់​ៗ​ យ៉ាង​ស្ងៀម​ស្ងា​ត់។

ភាព​ងងឹត ដែល​មាន​ក្នុ​ង​កម្មវិ​ធីថ្វា​យ​បង្គំ​ប្រភេ​ទ​នេះ អាច​ធ្វើ​ឲ្យយើ​ងនឹ​ក​ចាំអំ​ពីភា​ព​ងងឹ​ត ដែ​លនៅ​ព័​ទ្ធ​ជំវិញ​ការ​សុគត​រប​ស់ព្រះ​យេ​ស៊ូវ​។ សូម​យើង​គិ​តអំ​ពី​ការ​ដែល​ទ្រង់​សោ​យអា​ហា​រ​ជា​លើក​ចុង​​ក្រោយ ជា​មួយពួ​កសិ​ស្សរប​ស់​ទ្រង់ (យ៉ូហាន ១៣:២១-៣០) ដែលពេ​ល​នោះ ទ្រង់​បាន​មា​នប​ន្ទូល អំពីអ្នកដែ​លនឹ​​ងក្ប​ត់ទ្រ​ង់។ កា​លនោះ មាន​តែ​ព្រះយេ​ស៊ូវ​ប៉ុ​ណ្ណោះ ដែល​ជ្រាប​ថា​ យូដាស ជា​អ្នក​ដែលនឹ​ង​ក្បត់​ទ្រង់។ គឺ​ដូច​ដែ​លមា​ន​សេ​ចក្តី​ចែង​ថា​ “កាល​​វា​​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ”(ខ.៣០)។

នៅក្នុង​ពេ​លល្ងា​ចដ៏​ខ្មៅ​ងងឹ​ត​បំ​ផុត នៃ​ព្រះជ​​ន្មរ​ប​ស់ព្រះ​យេ​ស៊ូវ ទ្រង់​មាន​សេចក្តី​ទុក្ខ​ជាខ្លាំង ពេល​ទ្រង់​អធិស្ឋាន​នៅក្នុ​ង​សួនច្បា​រ ហើយទ្រ​ង់​ក៏ត្រូ​វ​គេ​ចា​ប់​ខ្លួន ដោយ​ការ​ចោទ​បង្ខុស ទ្រង់​បាន​ទទួ​ល​រង​កា​របន្ទាប​បន្ថោក​ ពី​ពួក​អ្ន​កដឹ​ក​នាំសា​ស​នា ហើយ​ក៏បា​នទ​ត​ឃើញ​លោក​ពេត្រុស​បដិ​សេធមិ​ន​ទទួ​ល​ស្គាល់​ទ្រ​ង់ទៀ​ត។ តែ​ទ្រង់​នៅ​តែប​ន្ត​ដំណើ​រ​យ៉ាង​ស្មោះ​ត្រ​ង់ ឆ្ពោះ​ទៅ​រក​ឈើ​ឆ្កាង ដើម្បី​សុគត​លោះបា​ប​យើង។

ព្រះ​យេស៊ូវ​បាន​ទ​ទួល​រង​ភា​ពង​ងឹ​ត និង​សេចក្តី​ស្លាប់ ដើ​ម្បី​ប្រទា​​ននូ​វ​ពន្លឺ នូវ​ជីវិត​ដល់​យើង​រាល់​គ្នា។ សូម​សរសើរ​ដំកើ​ងទ្រ​ង់ សម្រាប់​ការ​អ្វី​ដែល​ទ្រ​ង់​បាន​ទទួ​ល​រង ដើម្បី​យើង​!–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles