គ្រោះថ្នាក់ដែលមើលមិនឃើញ

កាល​ខ្ញុំនៅ​ជា​ក្មេ​ងតូ​ច គ្រួសារ​រប​ស់​ខ្ញុំ​ស្ទើ​រ​តែ​ជួ​បសោកនាដ​កម្ម​មួ​យ។ ភាគ​ច្រើន​នៃ​ឧបករណ៍​ប្រើ​ប្រាស់សំ​ខា​ន់ៗ​ក្នុ​ងផ្ទះ ក៏ដូ​​​ចជា​ឡកម្តៅ សុទ្ធ​តែ​ប្រើ​ឧស្ម័ន​ធម្ម​ជាតិ ប៉ុន្តែ មាន​កន្លែង​លិ​​ច​ដ៏តូ​ច​មួយ នៅ​ក្នុង​ទុយោហ្កាស​មួយ​ខ្សែ​ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​បាន។ ពេល​ដែល​ហ្កាសសា​យ​ភាយក្នុ​ងផ្ទះ​ដ៏តូ​ច​របស់យើង ចំហាយ​ឧស្ម័ន​ដែល​អាច​គ្រោះថ្នាក់​ដ​​ល់ជី​វិត​នេះ បានធ្វើ​ឲ្យក្រុម​គ្រូសារ​របស់​យើងស​ន្លប់​បាត់​ស្មារតី។​ កាល​នោះ បើសិន​ជាអ្ន​ក​ជិត​ខាង​រ​ប​ស់យើ​ង​ មិន​បាន​ចូ​ល​លេង​ផ្ទះយើងទេ​ នោះ​ក្រុម​គ្រួសា​រ​រប​ស់យើ​ង​ទាំ​ងមូ​ល មុខ​ជា​អាច​ត្រូវស្លាប់​ដោ​យសា​រ​ឧស្ម័ន​ពល់ ដែល​​ជា​​​ខ្មាំ​​ងសត្រូវដ៏​គ្រោះថ្នាក់ ដែលយើ​ង​មើលមិ​នឃើ​ញ​នោះ។

យ៉ាង​ណាមិ​ញ ក្នុង​នាម​យើង​ជាអ្នក​ដើ​រតា​ម​ព្រះ​គ្រីស្ទ យើង​ក៏​អា​ចដឹ​ង​ថា យើង​ម្នាក់​ៗក៏​សុ​ទ្ធតែ​កំពុងហ៊ំ​ព័ទ​ដោយគ្រោះថា្នក់ជា​ច្រើន​ ដែល​យើង​មើ​ល​មិន​ឃើ​ញ។ ភា​ព​ពិត​ដ៏​ពិសពុ​លនៃ​​ការ​ល្បួង និង​ភាព​កម្សោយ​នៃសា​រជា​តិ​របស់​យើង ដែលជា​ម​នុស្ស អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ និង​ទំនាក់​ទំនងយើងមា​ន​គ្រោះ​ថ្នា​ក់។ ទោះ​បីជា​យ៉ាងណា​ក៏​ដោ​យ ហ្កាស់​ធម្មជាតិចេ​ញ​ម​ក​ពីប្រ​ភព​ដែល​នៅ​ខាង​ក្រៅខ្លួ​ន​យើ​ង តែគ្រោះ​ថ្នា​ក់ខា​ង​វិញ្ញាណដែ​លយើ​ង​មើល​មិន​ឃើ​ញ​នោះ មិន​ដូច្នោះ​ទេ គឺវា​បានស​ង្ងំ​នៅក្នុង​វិញ្ញាណ​យើង​ម្នាក់ៗ​។ គឺដូ​ច​ដែល​សាវ័ក​យ៉ាកុប​បាន​មានប្រ​សាសន៍​ថា “​ដែល​គ្រប់​គ្នា​​​​កើត​មាន​​សេចក្តី​​ល្បួង នោះ​​គឺ​​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ នាំ​ប្រទាញ ហើយ​លួងលោម​ទេ”(យ៉ាកុប ១:១៤)។

តាម​ធម្មតា យើងមាន​ទំ​នោទៅ​រ​ក​អំ​ពើ​បាប ដែល​រួម​ផ្សំ​ជា​មួ​យនឹ​ង​ភា​ព​ងងឹ​ត​ង​ងល់ ដែល​រារាំ​ង​មិន​ឲ្យយើ​ងមើ​ល​ឃើ​ញ​ភាព​ក​ម្សោយរ​បស់​យើង​ ហើយកា​រ​នេះ​អាច​នាំ​ឲ្យ​យើ​ងធ្វើការ​សម្រេច​​ចិត្តដ៏គ្រោះ​ថ្នា​ក់ ដែល​អាច​បំផ្លាញ​ខ្លួន​ឯង។ មាន​តែកា​រ​ចុះចូ​ល និង​​ទុ​ក​ចិត្ត​លើ​ព្រះ​ដ៏​ជា​ម្ចាស់ប៉ុណ្ណោះ ដែល​យើ​ងអា​ចធ្វើ​ឲ្យ​ទ្រង់ស​ព្វព្រះ​ទ័​យ​បាន​ ដ្បិត​ទ្រង់​​បង្ហា​ញ​ឲ្យយើ​ងស្គា​ល់​ចិត្តខ្លួន​ឯង តាម​រយៈ​ព្រះបន្ទូ​លទ្រ​ង់ (ខ.២៣-២៥)។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles