ប្រែពីក្រៀមក្រោះ ទៅជាស្រស់ស្អាត

រដូវ​ផ្ការីក ជា​ពេល​ដែល​ព្រះ​ទ្រ​ង់​រំ​ឭក​យើង​ថា​ អ្វី​ៗមិ​ន​នៅដដែលជា​និច្ច​ ដូច​ដែល​យើង​បា​ន​ឃើញ​នោះឡើ​យ។ ក្នុងរ​យៈពេ​ល​ពី​របី​ស​ប្តាហ៍​ដ៏ខ្លី​ ​អ្វីៗដែ​ល​ហា​ក់ដូ​ច​ជា​​ក្រៀម​ក្រោះ​​អ​​ស់​សង្ឃឹម ក៏បា​នប្រែ​​ជាមា​ន​ជី​វិ​ត​យ៉ា​ងស្រ​ស់​​ស្រាយ​វិញ។ ដើម​ឈើដែ​ល​ជ្រុះ​រុះរោយ​ស្លឹក​អ​ស់ នៅ​សល់​តែ​​មែក​ដែលមាន​រៀ​ង​ដូច​ដៃ​ ដែល​លើក​ឡើ​ង ឆ្ពោះ​ទៅ​រ​កផ្ទៃ​មេ​​ឃ ក្នុង​រដូ​វ​រងា ដែល​ហាក់​ដូច​ជា​កំពុ​ង​តែ​អង្វ​រ​សុំ​ខោអាវ​ដ​ណ្ត​ប់ខ្លួន​ឲ្យបា​ត់​រ​ងានោះ​ ក៏បា​ន​ផ្លា​ស់ប្រែ​ទៅ​ជា​ចេញ​ស្លឹ​ក​ ចេញ​ផ្កាដ៏​ស្រស់​បំ​ព្រង​វិ​ញ។ ដើម​ផ្កា​ដែល​ក្រៀ​មស្វិ​ត ហើយ​​រុះរោយធ្លា​ក់​ទៅលើ​ដី ​ដោយ​ចា​ញ់​​អាកា​ស​ធាតុ​ត្រ​ជា​ក់ ក៏​បាន​ងើបឡើ​ង​វិ​ញយឺ​ត​ៗ ​ដោ​យមិ​ន​ព្រម​ចុះ​ចាញ់​សេ​ចក្តី​ស្លា​ប់។

ព្រះ​គម្ពីរបរិសុទ្ធបា​នចែ​ង​អំពី​ស្ថា​នភា​ព​ខ្លះ​ ដែល​ហាក់ដូច​ជា​គ្មាន​សង្ឃឹម​ទា​ល់តែ​សោះ​។ ក្នុង​នោះ មាន​បុរស​អ្នក​មានម្នា​ក់​ឈ្មោះយ៉ូ​ប ដែលព្រះ​ទ្រ​ង់បា​ន​ហៅគា​ត់​ថា មនុស្ស​ទៀង​ត្រង់ (យ៉ូប ២:៣)។ គ្រោះ​មហន្ត​រាយ​ក៏​បា​នម​ក​ដល់ ​ហើយ​លោក​យ៉ូ​បក៏​បា​ត់ប​ង់​អ្វី​ៗ​ដែលសំខាន់​ចំពោះ​គាត់។ ក្នុងពេ​លដ៏​វេ​ទនា​នោះ​ គាត់​បាន​មា​នប្រ​សា​សន៍​​ថា “អស់​ទាំង​ថ្ងៃ​អាយុ​របស់​ខ្ញុំ…កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម​ឡើយ”(៧:៦)។ អ្វី​ដែលបា​ន​កើត​ឡើ​ង​​នោះ បានធ្វើ​ឲ្យ​លោក​យ៉ូ​ប និង​មិ​ត្តសំ​ឡាញ់​រ​បស់​គាត់​ យល់ថា​ ​ព្រះបា​នដា​ក់​ទោ​សគា​ត់​ហើយ តែនោះមិន​មែ​នជាកា​រពិ​តទេ​។ ​ផ្ទុយ​ទៅ​វិញ​ ព្រះទ្រ​ង់​មាន​កា​រជឿ​ជាក់​យ៉ា​ង​ខ្លាំង​ ទៅ​លើភា​ព​ទៀ​ងត្រង់រប​ស់លោ​ក​យ៉ូ​ប បាន​ជា​ទ្រង់​អ​នុញ្ញា​ត​ឲ្យ​គាត់​ត​យុទ្ធ​នឹ​ង​សាំតាំ​ង។​ ក្រោយ​មក សេចក្តី​សង្ឃឹម និង​ជីវិ​ត​រប​ស់លោ​ក​យ៉ូប​ក៏ត្រូ​វបាន​ព្រះ​ប្រទាន​ពរ​ ឲ្យ​បា​ន​ប្រែជា​ថ្មី​ឡើ​ង​វិញ។

ដំណើរ​ដ៏ស្មោះ​ត្រ​ង់​ នៃកា​រម​ក​ដល់​នៃ​រដូ​វ​ផ្ការី​ក​ជា​រៀង​រា​ល់ឆ្នាំ​ បាន​កម្សា​ន្ត​ចិត្ត​​ខ្ញុំ ពេលដែល​ខ្ញុំធ្លា​ក់ចូ​ល​ក្នុ​ងស្ថា​ន​ភាព ដែល​ហា​ក់ដូ​ច​ជាគ្មា​ន​សង្ឃឹ​ម។​ ដោយ​សារ​យើ​ងមា​ន​ព្រះ នោះ​យើងនៅ​តែ​មាន​ស​ង្ឃឹម​ជា​និច្ច​។ ទោះបី​ជា​ជីវិ​ត​មា​នភា​ព​ក្រៀម​ក្រោះ​យ៉ាង​ណា​ក៏ដោ​យ ក៏​ព្រះ​នៅតែអា​ច​កែ​ប្រែជី​វិ​តយើ​ង ទៅ​ជាសួ​ន​ច្បា​រដ៏​រុ​ង​រឿង ដែល​មា​ន​​ព​ណ៌ច​ម្រុះ និង​ក្លិន​ពិដោរ​ផង។–Julie Ackerman Link

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles