ស្មោះត្រង់ដល់ទីបញ្ចប់

ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បាន​រត់​ចេញពី​ការ​ប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូ​ម៉ែត្រ​ហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃ​នោះ ចូល​ក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។​

ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។​ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។

ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់​ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស​ ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើង​ផ្តោតចក្ខុយើងទៅរក “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើ ១២:២) នោះយើងនឹងបាននៅជាប់ជាមួយនឹងប្រភពនៃកម្លាំងរបស់យើង ហើយនៅតែស្មោះត្រង់រហូតដល់ទីបញ្ចប់។–Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles