ពេលដ៏តក់ស្លត់

ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេល​ជាង៣០ម៉ោង នៅ​ពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជា​ហេតុ​បណ្តាល​ឲ្យ​ទាំងកូនទាំងម្តាយ​ មានភាពតប់ប្រមល់ហួសប្រមាណ។​ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ ​មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ​។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។​ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។​ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរ​គ្រែ​ដ៏តូច​របស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។

ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។

ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles