ជីវិត​ដែល​យើង ​ត្រូ​វ​រស់​នៅ

ពិធី​បុណ្យ​សៀវ​ភៅប្រ​ចាំ​ឆ្នាំ ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិច​សាសន៍ បានទា​ក់ទាញមនុ​ស្សរ​បស់​ពាន់​នា​ក់ ឲ្យ​មកទ​ស្សនា។ ​ពួក​គេ​សុទ្ធ​សឹង​ជា​អ្នក​ចូល​ចិត្ត​ស្វែង​រកមើល​សៀវ​ភៅ និង​ចូល​រួម​ការ​ពិភាក្សា ដែល​ដឹក​នាំ​ដោយ​អ្នក​និ​ពន្ធ​ល្បីៗ​ ព្រម​ទាំង​ទទួលយោប​លល្អ​ៗពី​អ្នកនិពន្ធ​អា​ជីព​ទាំង​ឡាយ​។ ក្នុង​ពិធី​នោះ មាន​អ្នក​និពន្ធ​ម្នាក់ ​ដែល​ពូកែ​សរសេរ​សៀវភៅ​រឿង​ប្រឌិត​សម្រាប់​យុវជន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​ចង់​ចាប់​ផ្តើម​អាជីព​ជា​អ្នក​និព​ន្ធ​ថា “បើសិន​ជា​អ្នក​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ នោះ​សូម​​​និពន្ធ​​សៀវ​ភៅ ដែល​​អ្នក​​ច​ង់​អាន​​ចុះ”។ ពាក្យ​សម្តីរ​បស់​គាត់​ត្រង់​ចំណុច​នេះ គឺពិ​ត​ជា​មា​ន​ន័យ សម្រាប់​ការ​និពន្ធ​សៀវភៅ តែ​សម្រាប់​ការ​រស់​នៅ​វិញ​ តើ​យើង​ត្រូវ​រស់​នៅ​តាម​ចិត្ត​របស់​យើង​ដែ​រ​ឬទេ? តើ​យើងច​ង់​ឲ្យអ្ន​ក​ដទៃ​មានជី​វិត​រ​ស់​​នៅ ដូចយើ​ង​​ទេ?

យ៉ាង​ណា​មិញ ក្នុង​បទ​គម្ពីរ លូកា ៦:២៧-៣៦ ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​រស់​នៅ តាម​បំណង​ព្រះ​ទ័យ​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ដល់​មនុស្ស​គ្រប់​គ្នា។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ   ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(ខ.២៧-២៨)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា ពេល​ដែលគេ​ប្រព្រឹត្ត​ដោយមិន​សម​ហេតុ​ផល មក​លើ​យើង នោះយើ​ង​ក៏​ត្រូវ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​គ្មាន​ការ​សង​សឹក​ឡើយ​(ខ.២៩-៣០)។ និយាយ​រួម “ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ”(ខ.៣១)។

តើ​យើង​​អាច​អនុវត្ត​តាម​សេចក្តី​បង្រៀន​របស់​ព្រះអង្គ​​បាន​ទេ? ជា​ការ​ពិត​ណាស់ បើសិ​ន​ជា​យើង​ពឹង​ផ្អែក ទៅ​លើ​កម្លាំង និង​ការ​តាំង​ចិត្តរ​បស់​យើង នោះ​យើង​មិន​អាច​អនុវត្ត​តាម​ព្រះបន្ទូល​ព្រះអង្គបាន​ឡើយ។ យើង​ត្រូវ​ទទួល​កម្លាំង មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ហើយ​យើង​ត្រូវ​ចាំ​ថា “ព្រះ​​ទ្រង់​​តែងតែ​ល្អ ដល់​ទាំង​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ ដូច្នេះ ចូរ​យើង​រាល់​គ្នា​មាន​ចិត្ត​មេត្តាករុណា ដូច​ជា​ព្រះវរបិតា​នៃ​យើង ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដែរ”(ខ.៣៥-៣៦)។ សរុប​មក នេះ​ហើយ ជា​របៀប​ដែល​យើងគួ​រ​រស់​នៅ​នោះ។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles