អាន​បញ្ច្រាស ​ថយ​ក្រោយ

ខ្ញុំ​ទទួល​ស្គាល់​ថា ជួន​កាល​ពេ​លខ្ញុំ​អា​នសៀ​វ​ភៅរឿង ​ ខ្ញុំអា​នផ្នែ​ក​ចុង​បញ្ចប់នៃ​សៀ​វភៅ​នោះ ​ជាមុន​សិន ទើប​ខ្ញុំ​អាន​ផ្នែក​ដើម​​ដំបូង​។ ការ​អាន​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ដឹង​ថា តួ​អង្គ​ណានៅ​រ​ស់ ហើយ​តួអង្គ​ណាស្លា​ប់នៅ​​​ចុ​ងបញ្ចប់។​ ពេល​ដែល​ខ្ញុំ​ដឹង​អំ​ពីចុងបញ្ចប់នៃ​សាច់​រឿ​ង​ហើយ ខ្ញុំ​អាច​សម្រួល​អារម្មណ៍ ហើយ​ឲ្យ​តម្លៃ​សាច់​រឿង និង​តួ​អង្គ​ទាំង​នោះ​​ឲ្យ​បាន​ល្អិ​ត​ល្អ​ន់​ យ៉ា​ង​សប្បាយ​រី​ក​រាយ ដោយ​គ្មាន​ការ​ថប់​បារម្ភ។

យ៉ាង​ណាមិ​ញ ការ​អា​នផ្នែក​ចុង​ក្រោយ​នៃសៀ​វ​ភៅ​រឿង មិន​សូវ​ខុសគ្នា​ប៉ុន្មា​នពី​កា​រអាន​ព្រះ​គម្ពីរ​វិវរណៈ ដែល​ជា​កណ្ឌចុ​ង​ក្រោយ​នៃ​ព្រះ​គម្ពី​រ​ប៉ុន្មាន​ទេ។ ព្រោះ​ការ​អាន​ព្រះគ​ម្ពីរ​វិវរណៈអា​ចលើ​ក​ទឹ​ក​ចិត្ត ក៏ដូ​ច​ជា​ក​ម្សាន្ត​ចិត្ត អ្នក​ដើ​រ​តាម​ព្រះ​​យេស៊ូវ​។ កណ្ឌ​គម្ពី​រ​នេះបា​ន​ចែង​ម្តង​ហើយ​ម្តង​ទៀត​ថា គ្រីស្ទ​បរិស័ទ​ជាអ្នក​មាន​ជ័យ​ជម្នះ(១យ៉ូហាន ៤:៤ ៥:៤ វិវរណៈ ២:៧,១១,១៧,២៦ ៣:៥,១២,២១)។ និយាយ​ឲ្យ​ខ្លី យើង​អាច​ធ្វើ​ជា​អ្នក​មាន​ជ័យ​ជម្នះ​ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុង​ពេល​ដ៏​អស់​កល្ប​ជា​និច្ច។

ពេលដែល​សាវ័ក​យ៉ូហាន​និយាយ​ អំពី​ការបើក​សម្តែង​នូវ​ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី ក្នុង​ព្រះ​គម្ពីរ​វិវរណៈ(២១:១) គាត់​បាន​ពិពណ៌នា អំពី​ចុង​បញ្ចប់​នៃ​អ្នក ដែលបា​ន​ទទួល​ព្រះយេ​ស៊ូវ​ជា​ព្រះ​សង្រ្គោះ។ នៅ​ពេល​នោះ យើងនឹង​បាន​ឃើញ​ចុង​បញ្ចប់​នៃ​សេចក្តី​ស្លាប់ ទឹក​ភ្នែក សេចក្តី​ទុក្ខ និង​ការ​ឈឺចា​ប់(ខ.៤)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រកា​សថា “ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ”(ខ.៧)។ ទ្រង់នឹ​ងគ​ង់​នៅជា​មួ​យ​យើង​(ខ.៣) ហើយទ្រង់ “នឹងធ្វើឲ្យការគ្រប់យ៉ាងប្រែជាថ្មីវិញ”(ខ.៥)។

ពេល​ដែល​ការ​លំ​បា​កក្នុ​ងពេ​ល​ប​ច្ចុប្បន្ន ហាក់​ដូ​ច​ជាហួស​សមត្ថ​ភាព​របស់​អ្នក នោះ​សូម​គិត​អំពី​ចុង​ប​ញ្ចប់​នៃសា​ច់រឿ​ង​នៃ​ដំណើរ​ជីវិត​របស់​អ្នក ដោយ​ដឹង​ថា នៅចុ​ង​បញ្ចប់​ អ្នក​នឹងបាន​នៅ​ក្នុង​​ព្រះវ​ត្ត​មាន​​ព្រះអង្គ​ជារៀ​ង​រហូត!—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles