កសាងជីវិត

កន្លង​​មក ខ្ញុំ​បាន​អាន​សៀ​វ​ភៅមួ​យ​ក្បា​ល ដែល​បង្រៀន​មនុស្ស​ឲ្យចេះជួយ​ខ្លួន​ឯង​ឲ្យមា​នជោ​គជ័​យ។ ខ្ញុំបា​ន​ចាប់អារម្មណ៍នឹ​ង​ទស្សនៈ​មួយ ដែលគេ​បា​នសរសេរ​ ក្នុង​សៀវភៅ​នោះ​ថា ចូរធ្វើ​តែកិច្ច​កា​រណា ដែល​អ្នក​ពូ​កែធ្វើ​ចុះ ​ព្រោះមា​ន​តែកិ​ច្ចការ​នោះ​ទេ​ ដែលអ្ន​កមា​ន​អារម្មណ៍​ជឿ​ជា​ក់​បំផុត​ថា អ្នក​អាច​ធ្វើបា​ន។ ត្រង់​ចំណុចនេះ​ អ្នកនិព​ន្ធ​កំពុ​ង​តែ​ព្យាយាម​ជួយ​អ្នក​អា​ន ​   ឲ្យ​កសាង​ជីវិត   ឲ្យ​បាន​ដូច​ក្តីបំ​ណង​។ ខ្ញុំមិ​ន​ដឹង​ថា អ្នក​មាន​គំនិត​យល់​ឃើញយ៉ា​ង​ណាទេ​ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ ខ្ញុំយ​ល់ថា​ បើសិ​នជា​ខ្ញុំ​ធ្វើតែ​កា​រ​អ្វី​ដែល​ខ្ញុំ​ពូកែ​ធ្វើ នោះ​ខ្ញុំមិ​ន​អាច​សម្រេច​កិច្ច​ការ​បាន​ច្រើន​ទេ!

យើងឃើញ​ថា​ ក្នុង​បទ​គម្ពី​រម៉ា​កុស ជំពូក១០ សាវ័ក​​យ៉ាកុប និងសា​វ័ក​យ៉ូហាន បាន​មាន​ផែនការ​ខ្លះ​ៗ សម្រាប់​រស់​នៅ ឲ្យបា​ន​ដូច​ក្តី​បំ​ណង ក្នុង​ពេលអ​នា​គត។ បាន​ជាពួកគេ​ទូ​លសូ​មព្រះ​យេស៊ូវ ឲ្យ​ពួកគេ​អ​ង្គុយ​នៅក្បែ​រព្រះ​​អង្គ ម្នាក់​​នៅ​ខាង​ឆ្វេ​ង ​ហើយម្នា​ក់​ទៀត​នៅ​ខាង​ស្តាំ ក្នុង​នគ​រ​​ស្ថាន​សួគ៌(ខ.៣៧)។   ការ​ទូល​សូម​ដូ​ច​នេះ   បាន​ធ្វើ​ឲ្យ​សាវ័ក​ទាំង​១០​នាក់​ផ្សេង​ទៀត មាន​ការ “តូច​ចិត្ត”នឹង​អ្នក​ទាំ​ង​ពីរ(ខ.៤១)។ (ការ​នេះអា​ចម​ក​ពី​​ពួក​​គេ​​ចង់​បាន​កន្លែង​អង្គុយនៅ​ក្បែរព្រះអង្គ​ផងដែ​រ)។ ប៉ុន្តែ ពេលនោះ​ ព្រះយេស៊ូវក៏​បាន​ឈ្លៀត​ឱ​កាស បង្រៀន​ពួក​គេ អំពី​ការ​រស់​នៅមួ​យ​បែបទៀ​ត ដែល​ព្រះអង្គ​សព្វព្រះ​ទ័​យ គឺកា​រ​​រស់​នៅ ដោយ​បម្រើគ្នាទៅ​វិ​ញ​ទៅម​ក។ គឺដូច​ដែល​​ព្រះអ​ង្គ​បានមា​នប​ន្ទូ​លថា​ “​មិន​​ត្រូវ​​​ឲ្យ​​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ”(ខ.៤៣-៤៤)។ ព្រះបន្ទូល​ព្រះអង្គ​ត្រង់ចំ​ណុ​ច​នេះ ​បានប​ញ្ជាក់ថា​ ការប​ម្រើគ្នា​ទៅវិ​ញ​ទៅម​ក គឺជា​ការរៀ​ប​ចំ​របស់​ព្រះ សម្រាប់​យើង​រាល់​គ្នា។

សូម្បី​តែព្រះ​​យេស៊ូវ ដែល​ជា​ព្រះរា​ជ​បុត្រា​នៃ​ព្រះ “មិន​បានម​ក​ដើម្បី​ឲ្យគេ​បម្រើទេ​ តែ​ដើម្បី​បម្រើ​គេ​វិញ”(ខ.៤៥)។   ខណៈ​ពេល​ដែល​យើងមើ​ល​គំរូរបស់​ព្រះ​យេស៊ូ​វ   ហើយពឹ​ងផ្អែ​ក​លើជំ​នួយរ​បស់​ព្រះ​វិ​ញ្ញាណ​បរិ​សុទ្ធ យើងក៏អាចធ្វើជាអ្ន​ក​បម្រើ ហើយ​រស់​នៅក្នុង​ជីវិត​ដែល​ព្រះអង្គ​​សព្វ​ព្រះ​ទ័យ​ផង​ដែរ។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles