ភាពក្រអឺតក្រទម និងអំណួត

រឿង​ប្រឌិ​ត ដែល​មាន​ចំណង​ជើ​ងថា​ សំបុត្ររ​បស់​អារ​ក្ស ដែ​លលោ​ក ស៊ី អេស លូវីស (C. S. Lewis) បាន​និពន្ធ បានដំណា​ល​ថា ​អារក្សដែ​លមា​នឋា​នៈ​ខ្ពស់ ​បានជំ​រុញ​អារក្ស​ក្រោម​បង្គាប់​​ខ្លួ​ន ឲ្យទៅ​ប​ង្វែរគំ​និត​រ​ប​ស់​គ្រីស្ទបរិស័ទ​ម្នា​ក់ ឲ្យ​បែរ​ចេញ​ឆ្ងាយ​​ពីព្រះ​ ហើយ​ឲ្យងា​ក​មកផ្តោ​ត​ទៅ​លើកំហុសរ​បស់​មនុស្ស ដែល​​នៅ​ជុំវិញ​ខ្លួន ក្នុង​ពួក​ជំនុំ។ រឿង​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ​ អំពី​ពេល​មួយ  ដែល​ខ្ញុំ​កំពុង​ចូលរួ​ម​កម្ម​វិធី​ថ្វាយ​ប​ង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ ខ្ញុំបានមា​ន​អារម្មណ៍​ធុញទ្រាន់ នឹង​មនុស្សម្នា​ក់ ដែល​អង្គុ​យ​នៅក្បែ​រខ្ញុំ​ ដែល​ច្រៀ​ង​ឮ​ៗ ​ខុស​ណោតភ្លេ​ង​ ហើយពេ​ល​គេអា​នខគម្ពីរ​រួម​គ្នា គាត់​មិន​បានអា​ន​ឲ្យស្រ​ប​ជាមួ​យ​គេ​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​ត្រូ​វឱ​ន​ក្បាល​អធិស្ឋានយ៉ា​ងស្ងា​ត់ស្ងៀ​ម​ ខ្ញុំ​ក៏ដឹ​ងថា​ ព្រះ​អម្ចាស់​ប្រាក​ដជា​ស​ព្វ​ព្រះទ័យ​ចំពោះចិ​ត្តរបស់​គាត់ ជា​ជាងស​ព្វ​ព្រះទ័យ​នឹង​ការដែលខ្ញុំមាន​អារម្មណ៍​ដែលកាត់​ទោស​គា​ត់។​

ពីរ​បី​ថ្ងៃក្រោ​យ​មក ខ្ញុំ​ក៏បា​ន​អាន​ប​ទគម្ពីរ​សុភាសិត ជំពូក​៨ ហើយ​ខ្ញុំ​មាន​ការ​ប៉ះពាល់​ចិត្ត នឹង​ខ.១៣ ដែល​បាន​ចែង​ថា “​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់”។ បទ​គម្ពី​រមួ​យជំ​ពូក​នេះ​បា​នប​ង្រៀនយើង​ថា ព្រះ​បន្ទូល​នៃ​ប្រាជ្ញា​បាន​បង្រៀន​យើង ឲ្យ​មានចិត្ត​ដែល​មាន​កា​រ​យល់​​ដឹង​(ខ.៥) ហើយរ​ក​បាន​ជីវិត និង​ប្រកប​ដោយ​គុណ​នៃព្រះអ​ម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវ​សម្រេច​ចិ​ត្តរ​ស់​នៅ ដោយ​អា​កប្ប​កិរិយា ដែល​ល្អប្រ​ពៃ ហើយ​ទន្ទឹម​នឹង​នោះ យើងត្រូ​វ​សម្លាប់​និស្ស័យ​សាច់​ឈាម ក្នុង​ជីវិត​យើង​ផង(ខ.៣៦)។

យើង​អាច​ប្រៀប​ប្រដូច​សេចក្តី​អំណួត​ទៅនឹ​ង​ដាវ ដែល​បង្ក​ឲ្យ​មាន​របួស​ដល់​អ្នក​ដែល​ប្រើ​វា ក៏​ដូច​ជា​ដល់​អ្នក​ដែល​រងគ្រោះ​ដោយ​សា​រ​វា។ ភាព​ក្រអឺត​ក្រទម ធ្វើ​ឲ្យ​យើង​បាត់​បង់​របស់អ្វី​ដែ​ល​ព្រះស​ព្វព្រះ​ទ័​យ នឹងប្រ​ទាន​ដល់យើ​ង តែ “ការ​បន្ទាបខ្លួ​ន នឹង​ការកោ​តខ្លា​ចព្រះ​អ​ម្ចាស់ ជា​ទ្រព្យ​សម្បត្តិ ជាកត្តិ​យស និងជា​ជីវិត”(២២:៤)។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles