ក្បួន​ផ្តាច់​ខ្លួន​ចេញ

អ្នកស្រី​ហ្គេល ប្ល៊ែង(Gail Blanke) ជា​អ្នក​និពន្ធសៀវភៅដែ​លមា​នចំ​ណងជើ​ងថា ការបោះ​ចោ​លរបស់​ទ្រព្យ៥​០​​ប្រភេទ ដែល​ក្នុង​នោះ គាត់​បាន​បង្ហាញ​នូវ​ក្បួនទាំ​ង​៤ “សម្រាប់​ដក​ខ្លួនចេញ” ដើម្បីជួ​​យ​ឲ្យ​មនុស្ស​បំបាត់ភា​ពច្រ​បូក​ច្របល់ ក្នុង​ជីវិតរ​ប​ស់​​ខ្លួន។ ក្បួនទី​១​ចែង​ថា “បើរ​បស់ទ្រ​ព្យនោះ​ … ធ្ងន់​ពេក ធ្វើ​ឲ្យ​ រាំង​​ស្ទះ ​ឬធ្វើ​ឲ្យ​អ្នក​​មានអា​រម្មណ៍​មិន​ល្អចំ​ពោះខ្លួ​នឯ​ង នោះ​ចូរបោះ​វា​ចោ​ល ឬ​ប្រគល់​វា​ឲ្យ​ទៅ​អ្នក​ដទៃ ឬ​ក៏​លក់​វា​ចោល​ទៅ ចូរប​ណ្តោយ​ឲ្យ​វាចេញពី​​ខ្លួន​អ្នក ហើយបន្ត​ដំណើរ​ទៅមុ​ខ​ទៀត​ចុះ។”

ត្រង់​ចំណុច​នេះ ខ្ញុំយ​ល់​ថា យើង​ក៏អា​ចប្រៀ​បធៀ​ប​ក្បួនដ​ក​ខ្លួន​ចេញ​ខាង​លើនេះ​ ទៅ​នឹង​បញ្ហាខាង​វិញ្ញាណ​ផង​ដែរ។ យើង​មិន​ចាំបា​ច់​ត្រូវ​នៅ​ជាប់​នឹង​អំពើបា​ប​ដែល​យើង​មាន​ ពី​អតីត​កាល​ឡើយ។ ពួកប​ងប្អួ​ន​ប្រុសរ​បស់លោ​កយ៉ូ​សែប​បាន​រង​ទុក្ខ ដោយសារ​អំពើ​បាប​របស់​ខ្លួន អស់​ជា​ច្រើន​ឆ្នាំ។ បន្ទាប់​ពី​ពួក​គេ​បាន​លក់​លោក​យ៉ូសែប ឲ្យ​ធ្វើ​ជា​ទាសករ អស់​រយៈពេ​ល​ជាច្រើន​ឆ្នាំម​ក ពួកគេ​ក៏​បាន​នឹ​កចាំ​ អំពី​ភាព​ព្រៃ​ផ្សៃដែលពួកគេបា​នប្រ​ព្រឹត្ត​នោះ ហើយ​ខ្លាច​យ៉ូសែប​សង​សឹក​(ខ.១៦-១៧)។ ក្រោយ​មក យ៉ូសែប​បាន​ធ្វើ​ល្អ​ចំពោះពួកគេ​ ដោយ​ចិត្ត​មេត្តា ហើយក៏​បា​នប​ញ្ជាក់ពួ​ក​គេ​ថា គាត់​នឹង​មិន​សង​សឹ​កឡើ​យ តែពួ​ក​គេ​នៅ​តែខ្លាច​យ៉ូ​សែប​ដដែល(៤៥:៤-១៥)។

មាន​មនុស្ស​ជា​ច្រើន នៅ​តែ​រស់​នៅ​ជាមួ​យនឹ​ងកំ​ហុស​ដែល​​ខ្លួន​បាន​ធ្វើតាំ​ង​ពី​យូរម​ក​ហើយ ទោះ​បី​ជា​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស ពី​អ្នក​ដែល​ខ្លួន​បាន​ធ្វើ​ខុ​ស​ចំពោះ​ហើយ​ក៏​ដោយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោ​យ សេរី​ភាព​ដ៏​ពិតកើ​ត​មាន ពេល​ដែល​យើង​លន់​តួ​បាប​នៅ​ចំ​ពោះ​ព្រះ។ ព្រះ​អង្គ​អត់​ទោស​បាប​យើង(១យ៉ូហាន ១:៩) ហើយញែ​ក​យើ​ងចេ​ញ​ពី​បាប​នោះ​ (ទំនុកដំកើង ១០៣:១២)។ គឺ​ដូច​ដែល​មាន​បទ​គម្ពីរ​មួយ​ចែង​ថា “ទ្រង់​​​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ”(មីកា ៧:១៩)។ ហេតុ​នេះ​ហើយ យើង​អាច​រំឭក​ខ្លួន​ឯ​ង​ថា ព្រះ​រាជ​បុត្រា​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច​នេះ យើង​មាន​សេរី​ភាព​ពិត​មែន(យ៉ូហាន ៨:៣៦)។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles