ការកម្សាន្តចិត្តអ្នកដទៃ

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំកន្លង​មក​នេះ ខ្ញុំបា​ន​កត់​សម្គាល់​ឃើញ​ថា នៅ​ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ អ្នក​ដែល​ធ្លាប់​មាន​ការ​ឈឺ​ចាប់ ច្រើន​តែ​ជា​អ្នក​ដែលងា​យ​នឹង​កម្សាន្ត​ចិត្ត​អ្នក​ដទៃ ដែល​កំពុ​ង​មាន​ការ​ឈឺ​ចាប់។ ជាក់​ស្តែង មាន​ប្តី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូរ ​បានទ​ទួល​រង​ការ​ឈឺចាប់​ធ្ងន់​ធ្ងរ ដោយសារ​បាត់​បង់​កូន​ជា​ទីស្រឡាញ់​។​ ពេល​នោះ មាន​ប្តី​ប្រពន្ធ​មួយ​គូរ​ទៀត ដែល​ធ្លាប់​បាត់​បង់​កូន​កាលពី​មុន បាន​ចូល​មក​ជួយ​កម្សាន្ត​ចិត្ត។ បើ​សិន​ជា​មាន​ប្តី​ប្រពន្ធ​ណាបា​ត់​បង់​ប្រាក់​ចំណូល​ដ៏សំខាន់​របស់​ខ្លួន នោះ​មាន​ប្តី​ប្រពន្ធ​ផ្សេង​ទៀត បាន​ចូល​មក​ផ្តល់​ជំនួយ​ស្ទើរ​តែ​ភ្លាម​ៗ ដោយ​នឹកចាំ​ថា​ កាល​ពីប៉ុន្មាន​ឆ្នាំមុ​ន ខ្លួន​ក៏ធ្លាប់​ឆ្លង​កាត់​ការ​ខ្វះខា​ត​ផង​ដែរ​។ និយាយ​រួម អវយវៈ​ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ​ បាន​ទ្រទ្រង់​គ្នា និង​លើក​ទឹក​ចិ​ត្ត​គ្នា​ទៅវិ​ញ​ទៅ​មក ម្តង​ហើយ​ម្តង​ទៀត។ គ្រីស្ទ​បរិស័​ទដែ​ល​ចូល​ចិត្ត​ជួយ​គេបាន​ដឹង​ថា ពួក​គេ​អាច​ប្រើទុ​ក្ខ​លំបាក​ដែល​ពួក​គេ​បាន​ឆ្លង​កាត់ ដើម្បី​ឈោង​ចាប់​អ្នក​ដទៃ ដែល​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ដែល​ស្រដៀង​គ្នា។

តើ​អ្នក​ធ្លាប់​មាន​ជម្ងឺ​ទេ? តើអ្នកធ្លាប់បាត់បង់មនុស្ស​ជាទី​ស្រឡាញ់​ទេ? តើ​អ្នក​ធ្លាប់​ជា​ប់ឃុំឃាំង​ទេ? តើ​អ្នក​ធ្លាប់​ទទួ​លរ​ង​ភាពអយុត្តិ​ធម៌​ទេ? ទោះ​យើង​ធ្លាប់​ជួ​បប្រទះ​ទុក្ខ​លំបាក​ប្រភេទ​ណា​ក៏ដោ​យ សូម​យើង​នឹក​ចាំ​ថា ព្រះ​បាន​សន្យា​ថា នឹង​នាំ​ឲ្យ​មាន​ការ​ល្អជា​​ច្រើន កើត​ចេញ​ពី​ទុក្ខ​លំបាក​របស់​យើង ​ទោះវា​មាន​សភាព​ងងឹ​ត​យ៉ាង​ណាក៏​ដោយ(យ៉ាកុប ១:២-៤)។ ព្រះ​អាច​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​យើង​ មាន​ប្រយោជន៍​ជា​ច្រើន ជា​ពិសេស នៅពេ​ល​ដែល​យើង​លើក​ទឹកចិ​ត្តអ្ន​កដ​ទៃ   ដែល​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក ដូច​ដែល​ព្រះ​អង្គ​បាន​កម្សាន្ត​ចិត្ត​យើង​ដែរ។ គឺ​ដូច​ដែល​សាវ័​កប៉ុល​បាន​ចង្អុល​បង្ហាញ​ក្នុង បទគ​ម្ពីរ ២កូរិនថូស ១:៣-៧ ថា យើង​បាន​ទទួល​កា​រ​កម្សាន្ត​ចិត្ត ពី​ព្រះ​សង្រ្គោះ ដែលស្គាល់ទុក្ខលំបាករបស់យើង ហើយ​យើង​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអ​ង្គ ពេល​ដែ​លយើង​កម្សាន្ត​ចិត្ត​អ្នក​ដទៃ តាម​គំរូ​របស់​ព្រះ​អង្គ។

សូមយើ​ង​កុំទុ​ក​ឲ្យនរណាម្នាក់​ មាន​ការ​ឈឺចា​ប់​តែ​ម្នាក់​ឯ​ងឡើយ។ បើ​យើង​ដឹង​ថា មាន​នរណា​ម្នាក់​កំពុង​មាន​ទុក្ខ​លំបាក​អ្វី នោះ​ព្រះ​នឹង​ជួ​យ​ឲ្យយើងនាំពួ​កគេ​ ចូល​ក្នុង​ព្រះ​វត្តមាន​ព្រះអ​ង្គ ដ្បិត​មា​ន​តែ​ក្នុង​ព្រះវ​ត្ត​មាន​ព្រះ​អង្គ​ទេ ដែល​យើង​អាច​មាន​ការ​ជឿជាក់​បំផុត​ថា ពួកគេ​នឹ​ង បាន​ទទួល​ការ​កម្សាន្ត​ចិត្ត។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles