អ្នក​ស្រីខូរិន

ពេល​ដែល​ក្រុម​ការងារ​របស់​យើង កំពុង​ជួយ​រៀប​ចំ​សម្ភារៈ​ជា​ច្រើន​កញ្ចប់ នៅ​ឯ​កម្ម​វិធីនំម៉ាណា​ប្រចាំ​ថ្ងៃ ក្នុង​ក្រុង​អូលែនដូ រដ្ឋ​ផ្លរីដា កាលពីរដូវ​រងា​កាល​ពី​ឆ្នាំ​ទៅ អ្នក​ស្រីខូរីន(Corine)បាន​មក​សួរ​សុខ​ទុក្ខយើ​ង។ ព្រឹកនោះ​ នាង​យល់​ថា យើងប្រា​កដ​ជាឃ្លា​ន ហើយ​ស្រែក​ទឹក​ផង។ ខ្ញុំ​ក៏​បាន​ប្រាប់នាង​ថា ពួក​ខ្ញុំ “មិន​អី​ទេ”។ នាងក៏ត​បថា​ “ខ្ញុំ​ដឹង​ថា អ្នក​ទាំង​អស់​គ្មាន​មិន​អី​ទេ តែ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ការ​អីញាំ”។ ពីរ​បីនាទី​ក្រោយ​មក នាង​ក៏​បាន​ត្រឡប់​មកវិញ ដោយ​នាំយ​ក​ទឹក​ត្រជាក់​   និងអា​ហារ​សម្រន់​   មក​ជាមួ​យ​ផង។ ក្នុង​រយៈ​ពេល​ថ្ងៃ​ ដែលយើ​ងធ្វើ​​កម្ម​វិធី​នៅ​ទីនោះ អ្នក​ស្រី​ខូរិន​បាន​មក​មើលយើង ក្រែង​លោ​យើង​ត្រូវ​ការ​អ្វី ហើយ​នាង​បាន​នាំយក​អាហារ ឬទឹ​ក​មក​ជាមួ​យ ព្រម​ទាំង​បាន​ជួយ​ប្រមូលសំ​រាម​ឲ្យ​យើង​ទៀត។ មាន​ពេល​មួយ ខ្ញុំ​ក៏​បានឆ្លៀត​ឱកាស​ថ្លែង​អំណរ​គុណ​នាង ហើយ​ប្រាប់​នាង​ថា “ខូរិន អ្នក​មាន​អំណោយ​ទាន​ខាង​ភាព​ចៅ​រ៉ៅ​!” នាង​ក៏ឱ​នមុ​ខ ហើយ​ឆ្លើយ​ត​បថា “ខ្ញុំ​មិ​នដឹង​ទេ តែលោ​កមា​នអំ​ណោយ​ទាន​ខាង​និពន្ធ​អត្ថបទសៀ​វ​ភៅ​នំម៉ាណា ​ចំណែក​ខ្ញុំ​វិញ​​ខ្ញុំចូល​ចិត្តបោ​ស​សម្អាត។ ដូ​ច​នេះ យើងសុ​ទ្ធ​តែ​ថ្វាយ​សិរីល្អ​ដល់​ព្រះ”។

អ្នក​ស្រី​ខូរិន មាន​បំណង​ចិត្ត​ចង់​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ជួយ​អ្នក​ដទៃ។ នាង​ពិត​ជា​មាន​អំណោយ​ទាន​ខាង​ភាពចៅ​រ៉ៅ​មែន ហើយ​ក៏​បាន​ប្រើអំណោយ​ទាន​មួយ​នេះ​បាន​ល្អផ​ង។ ​ព្រះ​បា​ន​ប្រទានកូន​របស់​ព្រះអង្គ នូវ​ជំនាញ និង​សមត្ថ​ភាព ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រទាន​ពរ​អ្នក​ដទៃ តាម​រយៈ​យើង។ អ្នក​អាច​ស្វែង​យល់​អំពី​អំណោយ​ទាន​ទាំងនោះ​ ដែល​បាន​រៀប​រាប់​ក្នុង បទ​គម្ពីរ រ៉ូម ១២:៤-១៣ ១កូរិនថូស ១២:២៧-៣១ អេភេសូរ ៤:៧-១២ ១ពេត្រុស ៤:៩-១១។

ព្រះ​អម្ចាស់​បាន​ប្រទាន​អំណោយ​ទាន ដល់​យើង “ដើម្បី​​​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​មាន​សិរីល្អ និង​ព្រះចេស្តា​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ”(១ពេត្រុស​ ៤:១១)។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles