ចំណាយ​ពេល​ជញ្ជឹង​គិត

ជា​ទូទៅ ឪពុ​ក​ម្តាយ​ចូល​ចិត្ត​នឹកចាំ​ អំពី​ដំណាក់​កាល​សំខា​ន់ៗ​ នៃ​ការ​លូត​លាស់​របស់​កូន​។ ពួក​គេ​ធ្វើការ​កត់​ចំណាំ ពេល​ដែលកូន​តូច​របស់​ខ្លួន ចេះ​ក្រឡាប់ បន្ទាប់​មក ចេះ​វា ហើយ​ក្រោយ​មក ក៏​ចេះក្រោ​ក​ឈរ និង​បោះជំហាន​ដើរ​ជា​លើក​ទី​មួយ។ ឪ​ពុក​ម្តាយ​ដែល​មាន​ម៉ាស៊ីន​ថត ឬ​ទូរស័ព្ទ​ដែល​អាច​ថត​រូប ច្រើន​តែ​ថត​រូប​កូន ព្រម​ទាំង​រក្សាសំលៀក​បំពាក់រ​បស់ពួ​ក​គេទុ​ក ជាអ​នុស្សាវរីយ៍​នៃ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ទាំង​នោះ។

ក្នុងប​ទ​គម្ពី​រលូកា ២:១៩ នាង​ម៉ារា ដែល​ជា​មាតារ​បស់​ព្រះយេស៊ូវ ក៏បា​ន​ធ្វើ​ការ​កត់​ចំណាំអំ​ពីព្រះ​អង្គ នៅ​ក្នុង​ចិត្ត​របស់​នាង។ នាង​បាន​រក្សា​ទុក​ព្រះបន្ទូល​សន្យា អំពី​ព្រះ​យេស៊ូវ ហើយ​បាន “រំពឹងគិ​តតែ​ក្នុ​ង​ចិត្ត”។ ត្រង់​ចំណុច​នេះ ពាក្យ “រំពឹង​គិត​តែក្នុង​ចិត្ត” ជា​ភាសា​ក្រិក មាន​ន័យ​ថា “យក​មក​ប្រៀប​ធៀប”។ នាងម៉ា​រា​បា​ន​ឮ​ព្រះ​បន្ទូ​លសន្យាដ៏​អស្ចា-រ្យ អំពី​ព្រះយេ​ស៊ូវ ដែល​ពួ​កទេ​វតា និងពួ​កអ្ន​កគង្វាល​បានថ្លែង​ប្រាប់(១:៣២ ២:១៧-១៨)។ ពេល​ដែលព្រះ​អ​ង្គ​មាន​វ័យធំ​ឡើង នាង​ប្រហែល​ជា​បាន​ប្រៀបធៀ​ប ព្រះ​ប​ន្ទូល​សន្យា​ទាំ​ងនោះ នឹង​កិច្ចកា​រដែល​ព្រះ​អង្គ​បាន​ធ្វើ ដែល​បាន​សម្រេច​សេចក្តី​សន្យា​នោះ។

យ៉ាងណាមិញ ពេល​ដែល​យើង​ជញ្ជឹង​គិត​អំពី​ព្រះ​បន្ទូល ដែល​បាន​ចែង​អំ​ពី​ព្រះ ហើយប្រៀ​បធៀប​ព្រះ​បន្ទូល​នោះ និង​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ ​ក្នុង​ជីវិត​យើង នោះសេ​ចក្តី​ជំនឿ​យើង​នឹង​មានភា​ព​រឹង​មាំឡើ​ង ហើយ​យើង​ក៏​នឹង​មានកា​រ​លើក​ទឹក​ចិត្ត(យ៉ូហាន ១៤:២១)។ ព្រះ​អង្គ​ជា​ព្រះដែល​ឆ្លើយ​តប​ការ​​អធិ​ស្ឋាន​របស់​យើង(១យ៉ូហាន ៥:១៤-១៥) ព្រះ​អង្គ​កម្សាន្ត​ចិត្ត​យើង ពេល​ដែល​យើង​មានទុក្ខ​លំបាក(២កូរិនថូស ១:៣-៤) ហើយបំ​ពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង(ភីលីព ៤:១៩)។

ពេល​ដែល​យើង​ចំណា​យពេ​លជញ្ជឹង​គិត​ព្រះប​ន្ទូល នោះ​យើង​នឹង​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ដ៏​អស្ចារ្យ​នៃ​យើង។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles