៨០ភាគរយទៀត

ថ្មីៗនេះ​ ខ្ញុំឃើ​ញ​គេ​សរសេរ​នៅ​លើ​ផ្ទាំង​ប្រកាស​ដ៏​ធំមួយ​ថា ៨០​ភាគ​រយ​នៃជីវិត​ទាំង​អស់ នៅ​លើ​ផែន​ដី​នេះ គឺ​មាន​នៅក្នុ​ង​សមុទ្រ។ តួរ​លេខ​ដ៏ច្រើន​លើស​លប់​បែ​បនេះ គឺ​ពិបាក​នឹ​ងឲ្យ​យើង​ស្វែង​យល់​បាន ព្រោះ​ភាគ​ច្រើន​នៃ​ជីវិត​នៅ​លើផែ​ន​ដី​នេះ មិន​មែនជា​​អ្វីដែ​ល​យើង​មើល​ឃើញនឹង​ភ្នែក​ទទេ។ ពេល​ដែលខ្ញុំ​ពិចារណាអំពី​រឿ​ងនេះ​ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ព្រះ​បាន​បង្កើត​របស់​សព្វ​សារពើ ក្នុង​ចំនួន​ដ៏ច្រើ​ន លើស​ពី​ការ​រំពឹ​ង​គិត​របស់​យើង។ យើងងា​យ​នឹង​មាន​ការ​រំភើប​ចិត្ត ចំពោះ​ទេស​ភាព​ដ៏​ស្រស់​ត្រកាល​នៃជួ​រ​ភ្នំ ឬ​ចំពោះ​ទិដ្ឋ​ភាពថ្ងៃ​លិ​ច ប៉ុន្តែ ទន្ទឹម​នឹង​នោះ មាន​ពេល​ខ្លះ យើង​មិន​បាន​ឃើញ​ភា​ពល​ម្អិត​នៃ​ស្នាព្រះ​ហ​ស្ត​ដ៏អ​ស្ចារ្យ​របស់​ព្រះអ​ង្គ​ទេ ព្រោះ​យើង​មិ​ន​បាន​ធ្វើកា​រ​សិក្សា និង​ពិនិ​ត្យ​ឲ្យកាន់តែ​​ល្អិត​ល្អន់​។

មាន​ស្នា​ព្រះ​ហស្តរ​បស់​ព្រះ​ជាច្រើ​ន ​ក្នុង​មហា​សមុទ្រ ដែល​កំបាំង​ពី​ភ្នែក​យើង ប៉ុន្តែ នៅមា​ន​ស្នា​ព្រះហស្ត​ជា​ច្រើន​ទៀត ដែល​មាន​រូប​រាង្គ​តូ​ច​ពេក មិន​អាច​ឲ្យយើ​ង​មើល​ឃើញ​នឹង​ភ្នែក​ទទេ​បាន។ របស់​សព្វ​សារពើ​ ដែល​រាប់​ចាប់​តាំង​ពីវត្ថុ​ដែល​មាន​ទំហំតូ​ច​ល្អិត រហូត​ដល់​វត្ថុ​ដែលយើង​មិ​នទា​ន់ទៅ​ដ​ល់ ក៏ដូ​ច​ជាមិ​ន​ទាន់​​ស្រា​វជ្រាវ ក្នុង​​ចក្រ​វាល សុទ្ធ​តែ​ជា​ស្នាព្រះ​ហស្ត​នៃព្រះ​អា​ទិក​ររបស់​យើង។ សិរីល្អ​នៃ​ការ​បង្កើត​របស់​ព្រះ បាន​សម្តែង​ឡើង ក្នុង​រចនា​សម្ព័ន្ធ​ដ៏​អស្ចារ្យ​ទាំង​នោះ ទោះជា​​យើង​មើលឃើញ ឬ​មើល​មិន​ឃើញ​ក្តី​(រ៉ូម ១:២០)។

ពេល​ដែល​​យើង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន អំពី​ភាព​អស្ចារ្យ​នៃ​ការ​បង្កើត​របស់​ព្រះ​​អាទិករ នោះ​ការ​យល់ដឹង​នេះ តែង​តែ​នាំ​យើង​ឲ្យ​ងាក​បែរ​មក​រ​ក​ព្រះអ​ង្គ ហើយប​ណ្តាល​​ចិ​ត្ត​យើង​ឲ្យច​ង់​ថ្វាយ​បង្គំ​ព្រះអ​ង្គ។ គឺ​ដូច​ដែល​អ្ន​ក​និពន្ធ​ទំនុក​ដំកើ​ង​មាន​ប្រសាសន៍​ថា “ចូរ​​​ឲ្យ​​ផ្ទៃ​មេឃ និង​​ផែនដី ព្រម​​ទាំង​​សមុទ្រ ហើយ​​ស​ត្វ​​ទាំង​​ប៉ុន្មាន ដែល​​រវើក​​នៅ​​ក្នុង​នោះ បាន​សរសើរ​ដល់​ទ្រង់​ចុះ”(ទំនុកដំកើង ៦៩:៣៤)។ បើ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ​អាទិករ នោះ​យើង​ក៏​គួរ​តែ​ចូល​រួម ដោយ​ច្រៀង​បន្ទរ​ផង​ដែរ។ ព្រះដែ​លយើ​ង​បម្រើ ជា​ព្រះ​ដ៏​ធំ​ប្រសើរ​ណាស់!—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles