ក្តី​សង្ឃឹម​ដ៏​មា​ន​ពរ

មាន​ហោរា​ក្លែង​ក្លាយ​ច្រើន​ណាស់ ដែល​បាន​ថ្លែង​ទំនាយ អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ពិភ​ព​លោ​ក តែ​​ថ្ងៃខែ​​ដែល​ពួក​គេបាន​ទាយនោះ ​ក៏​បាន​កន្ល​ង​ផុត​ទៅ ហើយ​​ពិភព​លោក​នៅ​តែមិ​នទា​ន់ដ​ល់ទី​បញ្ចប់ ដូច​បទ​ទំនាយ​របស់​ពួក​គេ​ឡើយ។ បទ​ទំនាយ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​កា​​រ​ថប់​បារម្ភ ហើយ​ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​គេមាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ត្រង់​ចំណុ​ច​នេះ ព្រះគ​ម្ពី​រ​ពិ​ត​ជា​បាន​ចែង​អំពី “ថ្ងៃ​នៃព្រះ​អម្ចាស់” ដែល​ជា​ថ្ងៃ​ព្រះអង្គ​យាង​មក​វិញ​ម្តង​ទៀត។ ថ្ងៃនោះ​នឹ​ងម​ក​ដល់ ប៉ុន្តែ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ថា ព្រះយេ​ស៊ូវ​នឹង​យាង​មក​នៅ​ថ្ងៃ​ណា។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​រង់​ចាំ​ថ្ងៃ​នោះ​ឯង។ យ៉ាង​ណាមិ​ញ សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ អំពី​របៀបដែ​ល​អ្នក​ជឿ​ព្រះ អាច​រ​ស់​នៅ ដោយ​អំណរ​ ដោយ​មាន​គោល​បំណង ខណៈ​ពេលដែល​យើង​កំពុង​រង់​ចាំ​ថ្ងៃ​នោះ​មក​ដ​ល់(១ពេត្រុស ៣:១០-១៨)។ គឺ​យើង​អាច​រស់​នៅ ដោយមើ​ល​ទៅនគរ​ស្ថាន​សួគ៌ និង​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​ព្រះកិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ(ខ.១១)។ ហើយ​យើង​អាច​ពិនិត្យ​មើលក្នុង​ចិត្ត​យើង ដោយ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​​ព្រះ​អង្គ​​បា​ន​​ឃើញ​យើង​ជា​​ឥ​ត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​នឹងព្រះអង្គ(ខ.១៤)។ រួច​យើង អាច​មើល​ទៅ​ខាង​ក្រៅ​ខ្លួ​ន​យើង​ ដោយ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​វង្វេង​ចេញ​តាម​ឥទ្ធិ​ពល​អាក្រក់​របស់​អ្នក​ដទៃ(ខ.១៧)។

តើ​យើង​អាច​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​របៀប​ណា? គឺ​ដោយ “​ចំរើន​​ឡើង​ក្នុ​ង​​ព្រះ​គុណ ហើយ​​ក្នុង​​កា​រ​​ស្គាល់​​ដ​ល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអ​ម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា”​(ខ.១៨)។ ពេល​ដែល​បុគ្គ​លិក​លក្ខណៈ​របស់​យើងមា​ន​ការ​លូត​លាស់ តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ នោះ​យើ​ងក៏​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​ដ៏​រស់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រើ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ដឹក​នាំ​យើង ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អ្នក​ដើរ​តា​ម​ព្រះយេស៊ូវ មិន​គួរ​មានការ​ភ័យ​ខ្លាច ចំពោះថ្ងៃ​ដែល​ព្រះ​អម្ចាស់​យាង​មក​វិញ​ម្តង​​ទៀត​ឡើយ។ ដ្បិត​ព្រះ​ដ៏​ជា​មហា​ក្សត្រ​ នឹង​យាង​មក​វិញ ដើម្បី​រៀប​ចំ​អ្វី​ៗ​ឲ្យត្រឹ​ម​ត្រូវ​ឡើង​វិញ ព្រម​ទាំង​គ្រង​រាជ​ជា​រៀង​រហូត​។ ដូច​នេះ យើង​រង់​ចាំ​ថ្ងៃ​នោះ ដោយ​អំណរ​បំផុត។ ថ្ងៃ​នោះជា​ “សេចក្តីស​ង្ឃឹម​ដ៏​មាន​ពរ”របស់​យើង(ទីតុស ២:១៣)។—C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles