បានទប់ទល់ តែមិនទាន់រលត់

កាល​ពីខែ​ធ្នូ​ ឆ្នាំ២០១២ មានភ្លើង​ឆេះ​ព្រៃមួ​យបា​ន​ឆា​​បឆេះ​បំផ្លាញ​អស់​ផ្ទះ​៣៤៦​ខ្នង ក្នុង​ក្រុង​ខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយ​បាន​បំផ្លាញ​ព្រៃឈើ​អស់ ៧២៩០​ហិចតា នៅ​តាម​តំ​បន់​ភ្នំ។ គេ​ក៏បា​នប្រ​កាស​ថា គេបាន​ទប់​ទល់​អគ្គីភ័យ​នោះបា​ន​១០០​ភាគ​រ​យហើយ ពេល​ដែល​គេ​បង្កើត​ខ្សែ​បន្ទា​ត់ព​ន្លត់​អគ្គី​ភ័យ នៅជុំវិ​ញ​តំបន់​ដែល​មាន​ភ្លើង​ឆេះ​នោះទាំង​ស្រុង​ហើយ។ គេ​បាន​ទប់​អគ្គី​ភ័យ​នោះ​ឲ្យ​នៅមួយ​កន្លែង មិន​ឲ្យ​រាល​ដាលនៅក​ន្លែង​ផ្សេង​ទៀត ទាល់តែវា​រ​លត់​ជា​ស្ថាពរ។ មន្ត្រីព​ត៌​មាន​ផ្នែក​អគ្គីភ័​យ​បាន​ដាស់​តឿន​ប្រជាព​ល​រដ្ឋ​ថា ពួកគេអា​ច​ឃើញ​ផ្សែង​ចេញ​ពី​កន្លែ​ងឆេះ​នោះ​ទៀ​ត ព្រោះ​គេមិ​ន​ទាន់​អា​ចគ្រ​ប់គ្រ​ងភ្លើ​ង​បា​ន ហើយ​វា​មិន​ទាន់រ​លត់ ទោះបី​ជា​គេ​បា​នទប់​ទល់​វាបា​ន​ទាំង​ស្រុង​ហើយ​ក៏​ដោយ។

ពេល​ណាជី​វិត​រប​ស់​យើង​រ​ង្គោះរ​ង្គើ​រ ដោយសា​រ​ហេតុ​ការណ៍​ដ៏សោកសៅ​ និង​ដោយ​សារ​ទង្វើរ​អាក្រក់​របស់​នរណា​ម្នាក់ ពេល​នោះ​យើង​ចង់​ឲ្យថ្ងៃ​ចុ​ងប​ញ្ចប់​នៃលោ​កិយ​ឆាប់​ម​កដ​ល់ ដើម្បី​ឲ្យ​ការអា​ក្រ​ក់រ​លាយ​បាត់​អស់ នៅទី​បញ្ចប់ ហើយព្រះ​បិ​ទ​ទំព័​រ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ហើយ​យើង​បាន​ទៅ​នៅន​គរស្ថាន​សួគ៌​ ជារៀ​ង​រ​ហូត។ ទោះបី​ជា​យ៉ា​ងណា​ក៏ដោ​យ ខណៈ​ពេល​ដែល​យើងកំ​ពុ​ងរ​ង់ចាំ​ព្រះ​អម្ចាស់​យាង​មក​វិញ ព្រះអង្គ​បា​នប្រ​ទាន​ព្រះគុណរ​បស់​ព្រះអ​ង្គ សម្រាប់​ឲ្យ​យើង​រស់​នៅ ដោយ​មាន​គោល​បំណង​ច្បាស់​លាស់ ដោយ​ជំនឿ។ ក្នុង​បទ​គម្ពីរ​ហេព្រើ ជំពូក១០ ព្រះ​អង្គ​បាន​ជំរុ​ញយើ​ង ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយចិ​ត្តស្មោះ​ត្រ​ង់(ខ.២២) ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន ​ប្រកាស់​ប្រាប់​នោះ(ខ.២៣) លើក​ទឹក​ចិ​ត្តគ្នាទៅ​វិញទៅម​ក ឲ្យ​មាន​សេច​ក្តីស្រ​ឡាញ់ និង​ធ្វើ​ការ​​ល្អ(ខ.២៤) ហើយ​បន្ត​ជួប​ជុំ​គ្នា ដើម្បី​លើក​ទឹកចិត្ត​គ្នា​ “ឲ្យ​កា​ន់​​តែ​​​ខ្លាំង​​ឡើ​ង​​ផង តាម​​ដែ​ល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ខ.២៥)។

ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ គឺ​ថ្ងៃដែ​លព្រះ​អ​ង្គនឹ​ង​រំលត់​ភ្លើង​នៃសេច​ក្តីអា​ក្រក់​ឲ្យរ​លត់​ជារៀ​ងរ​ហូត។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles