ពេល​ដែល​ទឹក​​នឹង

ទំនាញ​ដែល​​ដួងច័ន្ទ​មាន មកលើ​មហា​សមុទ្រ​ទាំង​ឡាយ ក្នុង​ភព​ផែន​ដី​យើង បាន​បង្កើត​ឲ្យ​មាន​ទឹក​នាច និង​ទឹក​ជោរ។ វាជា​បាតុ​​ភូតិ ដែលគួរឲ្យចាប់អារម្មណ៍​ណាស់។ ក្នុងពេល​ដែល​កម្ព​ស់ទឹ​ក​មានកា​រ​ផ្លាស់​ប្តូរ មាន​រយៈ​ពេល​ដ៏​ខ្លីមួ​យ ដែល​គេ​បាន​ហៅ​ថា “រយៈ​ពេល​ទឹក​នឹង”។ ក្នុង​ពេលនោះ​ កម្ពស់​ទឹក​មិនខ្ព​ស់ ហើយ​ក៏មិ​នទា​បដែ​រ។ តាម​អ្នកវិទ្យា​សាស្រ្ត​ បាន​ឲ្យ​ដឹង​ថា បាតុភូ​តទឹ​កនឹងកើតឡើង ពេ​ល​ដែល​ទឹក ​“មិនទ​ទួលរ​ង​សម្ពាធ”។ វា​ជា​ពេលដែល​ទឹ​ក​នាច​ ឬ​ទឹក​ជោ​រត្រូ​វបា​ន​ផ្អា​កយ៉ា​ង​ស្ងា​ត់ស្ងៀ​ម​ មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ដែល​ទឹក​ចាប់​ផ្តើម​នាជ​ ឬ​ជោរ​ខ្លាំងម្តងទៀ​ត។

ជួន​កាល ក្នុង​ពេលដែ​ល​យើង​កំ​ពុង​មាន​ភា​ព​ជាប់​រ​វល់​នឹង​កិ​ច្ចការ​ដ៏​ច្រើន យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ​ខ្លួន​យើង​បាន​ទទួល​រង​សម្ពាធពី​គ្រ​ប់ទិ​ស ដោយសារ​យើង​ត្រូ​វ មា​ន​ការទទួលខុ​សត្រូ​វ​ជាច្រើ​ន ដែល​ពិបាក​នឹង​ទទួល ​ក្នុង​ពេ​លតែ​មួ​យ។​ ពេល​ដែ​ល​ព្រះ​យេស៊ូវ ​កំពុងបំពេញ​ព្រះរាជកិ​ច្ច​រប​ស់ព្រះ​អង្គ យើងឃើញ​ថា​ ព្រះអង្គយ​ល់អំ​ពី​ការ​ពិបាកដែ​លពួ​កសា​វ័ក​មាន ក្នុង​ការ​បំពេញ​ភារៈ​កិច្ច ហើយ​ព្រះអ​ង្គក៏​បាន​ជ្រាបថា ពួក​គេ​ត្រូវ​ការ​ការ​សម្រាក​ផង​ដែរ។ ពេល​ដែល​ពួក​គេវិ​លត្រ​ឡប់មក​ពី​ប្រកាស់ពីន​គរ​ព្រះ ដោយ​ចេញ​ទៅ​ជាគូរ​ៗ ពួក​គេ​បាន​ទូល​ថ្វាយ​ព្រះអ​ង្គ អំពី​ការ​អ​ស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ តាម​រយៈ​ពួក​គេ​(ម៉ាកុស ៦:៧-១៣,៣០)។ តែ​ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​តប​ថា “ចូរ​​អ្នក​​រាល់​​គ្នា​មក​ឯ​​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ ​ឯ​ទី​ស្ងាត់​ដោយឡែក​ទៅ”(ខ.៣១-៣២)។

តើ​មាន​ការ​ទទួ​លខុ​សត្រូ​វ​អ្វីខ្លះ​កំពុងដា​ក់ស​ម្ពាធ​មក​លើអ្ន​ក នៅ​ថ្ងៃនេះ​?​ ទោះ​បី​ជាយ៉ា​ង​ណា​ក៏​ដោយ យើង​ចាំបា​ច់​ត្រូវ​រៀបចំ​​ពេល​សម្រាប់​សម្រាក ដើម្បី​ប្រ​មូល​កម្លាំងឡើ​ង​វិញ សម្រាប់​ជួយ​ឲ្យរូ​បកាយ និ​ងវិ​ញ្ញាណរ​បស់​យើង មាន​លទ្ធ​ភាព​បម្រើអ្ន​ក​ដទៃ ឲ្យ​មាន​ផល​ផ្លែកាន់តែច្រើ​នថែ​ម​ទៀត។ ព្រះ​យេស៊ូវ​សព្វ​ព្រះទ័​យឲ្យ​យើងមានកា​រ​សម្រាក​នេះ ព្រោះ​យើង​សុ​ទ្ធ​តែ​ត្រូវ​ការ​សម្រាក ហើយព្រះ​អ​ង្គ​បាន​រង់​ចាំ​ជួប​យើង ក្នុង​ពេល​ស្ងៀម​ស្ងា​ត់​នោះ។​—Dennis Fisher

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles