អំណោយទាននៃការនឹកចាំ

ពេល​ខ្ញុំ​កំពុង​នៅ​រៀន​នៅសាលាព្រះ​គម្ពី​រ ខ្ញុំបា​ន​ធ្វើកា​រ នៅ​ក្នុង​ផ្ទះ​ថែរ​ទាំ​អ្នក​ជម្ងឺ​ចាស់​ជរា។ ពេល​ដែលខ្ញុំ​ចំណាយ​ពេល​ជជែក​ជា​មួយ​ អ្នក​ជម្ងឺ​ចាស់​ជរា​ទាំង​ឡាយ ដែល​កំពុង​ទទួល​ការ​ថែ​រ​ទាំ​នៅ​ទីនោះ មាន​ពួកគេ​​ស្ទើរ​តែទាំ​ង​អ​ស់ បានរៀ​បរា​ប់​អំពី​ភាព​ឯក​កោ ក្នុង​ការ​រស់​នៅ ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បាន​រៀ​បរា​ប់​ថា ពួកគេ​បា​នរ​ស់​នៅបា​ន​អាយុវែង​ជា​ង​មិត្តភ័​ក្ររ​បស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ឆ្ងល់​ថា ពេល​ដែល​ពួក​គេ​លាចាក​លោក​នេះទៅ​ តើ​នឹង​មាន​អ្នក​ដែល​នៅ​​នឹក​ចាំ​ពួ​ក​គេ​ឬ​ទេ?

មិន​មែន​មា​ន​តែម​នុស្ស​ចាស់ជ​រា​ទេ ដែលមា​នអា​រម្មណ៍ឯ​កកោ​ និងមា​នអា​រម្មណ៍​ថា គេ​លែង​នឹក​នា​នោះ។ តាម​ពិត មាន​មនុស្ស​ជា​ច្រើន ដែលមា​ន​អារម្មណ៍​ទាល់​ច្រក ហើយ​ឯក​កោ ដោយសា​រ​កាលៈ​ទេសៈ ដែល​មាន​ ឬ​មិន​មាន​យុត្តិធម៌​ចំពោះ​ពួក​គេ។​ ជួន​កាល យើង​ថែម​ទាំងធ្លាប់ឆ្ល​ង​កាត់​បញ្ហា ដូច​លោក​យ៉ូសែប ដែលជា​តួ​អង្គ​ក្នុ​ងព្រះ​គម្ពីរ​សញ្ញាចា​ស់ផ​ង​ដែរ។ លោកយ៉ូ​សែប​លែង​មា​នគេ​នឹ​ងចាំពីគាត់ បន្ទាប់​ពី​គាត់បាន​ជួយ​គេហើ​យ។ ប​ទគម្ពី​រ​លោកុប្បត្តិ ជំពូក​៤០ បានពិ​ពណ៌នា​ អំពី​បទ​ពិសោធន៍ ដែ​ល​លោក​យ៉ូសែប​មាន ពេល​គាត់​ជាប់​ខ្លួន នៅ​ក្នុង​គុក។ គេបា​នដោះ​លែង​អ្នក​ថ្វាយ​ពែង ឲ្យ​ទៅ​ធ្វើកា​រ​បម្រើ​ស្តេច​ឡើង​វិញ គឺ​ដូច​ដែល​លោកយ៉ូ​សែប​បាន​ប្រាប់​គាត់​អញ្ចឹង(ខ.៩-១៣)។ លោក​យ៉ូសែបបា​ន​ប្រាប់​អ្នក​ថ្វាយ​ពែង​នោះ​ ឲ្យទូ​ល​ដល់​ស្តេចផា​រ៉ោន តែ​គាត់​បាន​ភ្លេច​លោក​យ៉ូសែប(ខ.១៤,២៣)។

យើងប្រ​ហែល​ជាមា​នអា​រម្មណ៍​ថា គេបា​នភ្លេ​ចយើ​ង​ហើយ។ តែ​យើង​នៅ​តែ​មាន​អ្នក​នឹក​ចាំ​ពី​យើង គឺ​មិន​ខុស​ពី​លោក​យ៉ូសែប​ឡើយ(៤២:៩-១៣)។ ព្រះយេ​ស៊ូវ​គង់​នៅ​ខាង​ស្តាំព្រះវ​របិតា ហើយ​ការ​អធិស្ឋាន​របស់​យើង តែង​តែ​អាច​ឮ​ទៅដល់​បល្ល័ង្ក​ព្រះ​មិន​ដែល​ខាន ដោយ​សា​រ​ព្រះសង្រ្គោះ​យើង​ ជាអ្នក​នាំ​​ពាក្យ​យើង។ ពេល​ដែល​យើង​មា​ន​អារម្មណ៍ឯ​កកោ សូមយើ​ងនឹ​កចាំ​ថា​ ព្រះ​យេស៊ូវ​បាន​សន្យា​ថា ព្រះអង្គ​គង់នៅជា​មួយ​យើ​ងជា​និ​ច្ច(ម៉ាថាយ ២៨:២០)។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles