រូបសម្បត្តិខាងក្រៅ

មាន​ពេល​មួយ ខ្ញុំនិង​បង​ប្អូន​ជីដូ​ន​មួយ​រប​ស់​ខ្ញុំ បាន​នាំគ្នា​យក​រូបថ​តចាស់​​ៗ របស់​ជីដូនជី​តា​យើងមកមើល។ យើង​បាន​និយាយ​កំប្លែង​លេង ​អំពីរូប​សម្ប​ត្តិរ​បស់​យើ​ង ត្រង់​ចំណុច​ដែល​មាន​លក្ខ​ណៈ កា​ត់ដូច​ជីដូ​ន​ជីតា​យើង។ យើង​គ្រាន់​តែកត់ស​ម្គាល់ចំ​ណុចអវិជ្ជ​មាន ដែល​គួរ​ឲ្យអ​ស់សំណើច ដែលមា​ន​ដូច​ជា ជើ​ង​ខ្លីៗ​ ធ្មេញទល់​ និងក្បា​ល​ឆក​ជាដើ​ម។ យើង​ម្នាក់​ៗងា​យ​នឹង​ក​ត់សំ​គាល់​ឃើ​ញ ថា ​យើងកា​ត់ទៅ​រក​បុព្វ​បុរស​របស់​យើ​ង ត្រង់​ចំណុច​ដែល​យើងមិន​សូវចូល​ចិ​ត្ត។​ ក្រៅពី​មាន​រូប​សម្ប​ត្តិ​ដែល​កាត់​ទៅរក​ពួ​កគាត់ យើង​ក៏មា​នបុ​គ្គ​លិ​កល​ក្ខណៈ ​ដែល​កាត់ទៅរ​កពួ​កគា​ត់​ផង​ដែ​រ ដែល​មាន​ចំណុច​ខ្លះល្អ​ ហើយ​ក៏មា​ន​ចំណុច​មិនសូ​វល្អ​ផ​ងដែ​រ។ ប៉ុន្តែ យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ចំណុច​ទាំងនោះ ជា​និច្ច​ឡើយ។

ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើនបា​នព្យា​យាមប្រើ​វិធី​សាស្រ្ត​គ្រប់​ប្រភេទ ដើម្បីជ​ម្នះ​ចំណុច​​ខ្វះ​ខាត​ផ្នែក​រូប​កាយ​របស់​ខ្លួន ​ដោយការ​ហាត់​ប្រាណ​ជា​ទៀ​ងទាត់ ការ​សម្រក​ទម្ងន់ ការ​តុប​តែង​មុខ ការ​លាបថ្នំា​ស​ក់ និង​ការ​វះ​កាត់​កែសម្ផស្ស​ជា​ដើម។ ពួក​គេមិ​នបាន​ខំប្រឹង​ជម្នះច​រិយ៉ាស​ម្ប​ត្តិដែ​លមិ​ន​ល្អទេ​ ផ្ទុយទៅ​វិ​ញ ពួក​គេ​ច្រើន​តែប្រើ​រូ​បស​ម្បត្តិមិ​ន​ល្អជា​លេស ដើម្បី​បញ្ចេញ​អាកប្ប​កិរិយ៉ា​អាក្រក់​​ដល់​អ្នក​ដទៃ​។ ខ្ញុំជឿ​ថា​ មូល​ហេតុ​ដែល​គេធ្វើ​ដូ​ចនេះ ប្រហែលម​ក​ពី​ការ​កែប្រែ​​រូប​សម្បត្តិ មាន​​ភាព​ងាយ​ស្រួល​ជាង​ការកែ​ប្រែ​អត្តចរិក​ហើយ។ ប៉ុន្តែ បើ​យើង​ងាក​មក​ចំណាយ​ពេល និង​កម្លាំង ដើម្បី​អភិវឌ្ឍ​បុគ្គ​លិក​លក្ខណៈ​​របស់​យើង​វិញ តើយើងនឹងបានផលចំណេ​ញ​ខ្លាំង​ប៉ុណ្ណា?

ក្នុង​នាម​ជា​កូន​រប​ស់​ព្រះ សមត្ថភា​ព​និងច​រិយ៉ាស​ម្បត្តិរ​ប​ស់យើង មិន​មែន​អាស្រ័យ​​ទៅលើរូ​បសម្បត្តិ ដែល​កាត់​ទៅ​រក​ជីដូន​ជីតា​របស់​យើង​នោះឡើ​យ។ យើង​អាច​ថ្វាយ​ចំ​ណុចខ្វះ​ខា​តផ្នែករូបកាយ​យើងដ​ល់​ព្រះអ​ង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​កែ​ច្នៃ​យើង ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី ដែល​បង្ហាញ​ចេញ​នូ​វសេច​ក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដល់​អ្នក​ដទៃ។ អំណាចនៃ​ព្រះវិញ្ញាណរប​ស់ព្រះ​ និង​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​កំពុង​ធ្វើការក្នុ​ងជី​វិត​យើង ដើម្បី​ឲ្យ​យើង​ផ្លាស់​ប្រែឲ្យ​មា​នចរិយ៉ា​សម្បត្តិ​ដូ​ចព្រះ​អង្គ(២កូរិនថូស ៣:១៨)។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles