ការជ្រើសរើសតាមចំណូលចិត្ត

គេហ​ទំព័រ​ឈ្មោះភែនដូរ៉ា(Pandora)   ស្ថិតនៅក្នុងចំ​ណោមឧ​បករណ៍ដ៏​អ​ស្ចារ្យ ក្នុង​ពិភ​ពត​ន្រ្តី នា​សម័យ​អ៊ី​នធឺណិត។ គេហទំ​ព័រ​នេះ​ជួយ​ឲ្យ​យើង​អាច​បង្កើតស្ថា​នីយ​វិទ្យុផ្ទា​ល់​ខ្លួន​តាមអ៊ី​ន​ធឺណិត   ដោយ​អនុញ្ញា​តឲ្យ​យើ​ង “ជ្រើស​រើស” បទ​ភ្លេង​រ​ប​ស់​យើង។ យើង​​អា​ច​​ចា​ក់​ស្តាប់​ប​ទ​ចម្រៀង ហើយចុចស​ញ្ញាមេ​ដៃលើក​ឡើ​ង​លើ ឬមេដៃទំ​លា​ក់​ចុះក្រោ​ម   ដើម្បីប​ង្ហា​ញ​ថា   យើង​ចូល​ចិត្ត​បទ​ច​ម្រៀ​ង​នោះឬ​អ​ត់។   រួច​អ្នក​អាច​ប្រមូល​បាន​បទចម្រៀ​ង​មួ​យ​ក្រុម​ ដែល​អ្ន​កបា​ន​ចូ​លចិ​ត្ត​ស្តាប់​ក្នុ​ង​គេហទំ​ព័រ​នោះ។

គួរឲ្យ​​ស្តា​យ​ណាស់ ដែលជួ​ន​កាល យើង​ក៏​បាន​ធ្វើការ​ជ្រើស​រើស​ដូច​នេះ​ នៅក្នុងកា​រ​អាន​ព្រះគ​ម្ពីរ​ផង​ដែរ។ យើង​ប្រហែល​ជាជ្រើស​រើសតែប​ទ​គម្ពីរ​មួយចំនួ​ន ដែ​លយើ​ងចូល​ចិត្ត​ជាពិ​សេស ហើយមិ​នអើ​ពើរ​នឹង​បទ​គ​ម្ពីរ​ដទៃទៀ​ត។ ដូច​នេះ   យើង​បាន   “ជ្រើស​រើស”តែ​បទ​គម្ពីរ​ណា   ដែលត្រូ​វចិ​ត្តយើ​ង​ប៉ុ​ណ្ណោះ។

យ៉ាង​ណាមិ​ញ សម្រា​ប់​អ្នក​និ​ព​ន្ធ​ទំនុ​ក​ដំកើងវិញ​ ព្រះ​​ប​ន្ទូ​លព្រះ​គឺសុទ្ធ​តែសំ​ខាន់​​គ្រប់​ខ​ បាន​ជា​គាត់​មាន​ប្រសា-សន៍​ថា “បូក​រួ​ម​​ទាំង​អស់​ព្រះបន្ទូល​នៃ​ទ្រង់​ទៅ​ ឃើញ​ថាពិត​ត្រង់​ទាំង​អស់”(ទំនុកដំកើង ១១៩:១៦០)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​បាន​ប្រាប់​លោក​ធីម៉ូថេ ដែល​ជា​គ្រូ​គង្វាល​វ័យ​ក្មេង​ថា​ “គ្រប់​​ទាំង​​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត”(២ធីម៉ូថេ ៣:១៦)។ ព្រះគម្ពីរមានសារៈសំខាន់ចំពោះព្រះយេស៊ូវ (ម៉ាថាយ ៥:១៧-១៨) ប៉ុន្តែ ព្រះ​អង្គមា​ន​ទស្សនៈ​ចំពោះព្រះគម្ពី​រ តាម​របៀប​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា ក្នុងស​ម័យ​នោះ។ ព្រះ​អង្គ​មាន​បន្ទូល​ថា​ អ្នកដែលសំ​ឡា​ប់ម​នុស្ស នឹង​ត្រូវ​ជំនុំ​ជម្រះ តែ “សូម្បី​តែអ្ន​ក​ដែល​ខឹ​ងប​ង​ប្អូ​ន​ខ្លួ​ន ដោយ​មិន​សម​ហេតុ​ផល” ក៏​អាច​ត្រូវ​ជំនុំជ​ម្រះ​ផងដែរ​(ខ.២១-២២)។ ព្រះអ​ង្គ​មិន​សព្វ​ព្រះទ័​យឲ្យ​យើងជ្រើសរើ​ស​តែប​ទគម្ពី​រណា​ ដែល​យើង​ចូ​លចិ​ត្តនោះ​ឡើ​យ។ ​ ព្រះ​អង្គសព្វព្រះទ័យ​នឹង​ពិនិត្យ​មើលបំណ​ងចិ​ត្ត   ដែល​យើង​ម្នា​ក់ៗ​មា​ន   នៅ​ក្នុង​ការ​អនុវត្ត​តាម​បទគ​ម្ពីរទាំ​ង​អស់។ ពេលដែ​ល​យើង​ឱប​ក្រសោប​យក ព្រះប​ន្ទូល​ព្រះ​ឲ្យ​កាន់​តែ​ពេញ​លេ​ញ យើង​នឹង​បាន​ស្គាល់​ព្រះ​អង្គកាន់​តែជ្រាល​ជ្រៅ ហើយ​ក៏​នឹង​មានបំណង​ចិត្ត​ចង់​ថ្វាយ​ព្រះកិត្តិ​នាមដ​ល់​ព្រះអង្គផ​ង​ដែរ​។—Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles