ជំពូកបន្ទាប់

ពេល​ដែល​លោក​ស្ទីវ​មាន​អាយុ​ជិត​៥​ឆ្នាំ ឪពុក​របស់​គាត់ គឺលោ​កនេ​ត សេន(Nate Saint) ដែល​ជា​បេសក​ជន និង​ជា​អ្នក​បើក​យន្ត​ហោះ និង​បុរស​បួន​នាក់​ទៀត ត្រូវ​កុល​សម្ព័ន្ធ​វ៉ាអូដានី(Waodani)សម្លាប់ ក្នុង​ប្រទេស​អេក្វាឌ័រ ក្នុង​ឆ្នាំ១៩៥០។ ប៉ុន្តែ ដោយ​សារ​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​រប​ស់​ក្រុម​គ្រួសារ​របស់​បុរស​ទាំង​បួន​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​សេចក្តី​ជំនឿនោះ​ សព្វ​ថ្ងៃ​នេះ សហគមន៍​នៃ​អ្នក​ជឿ​ព្រះ ក្នុង​ចំណោម​កុល​សម្ព័ន្ធ​វ៉ាអូដានី កំពុង​តែ​មាន​ការ​លូត​លាស់។

ពេល​លោក​ស្ទីវ​ធំដឹង​ក្តី គាត់​ក៏​បាន​វិល​ត្រឡប់​មក​រស់​នៅ ក្នុង​ប្រទេស​អេក្វាឌ័រ​វិញ ហើយ​ក៏​បាន​រាប់​អាន​លោក​មីន​ខាយេ​ជា​មិត្ត​ភ័ក្រ ​ទោះ​បី​ជា​បុរស​ម្នាក់​នេះ ក៏​ជា​អ្នក​សម្លាប់​ឪពុ​កគាត់​ក៏​ដោយ។ លោក​ស្ទីវ​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​គឺ : “ចូ​រ​ឲ្យ​ព្រះ​តាក់​តែង​រឿង​នៃ​ជីវិត​របស់​អ្នក”។ ត្រង់​ចំណុចនេះ​ គាត់​មាន​ប្រសាសន៍​ថា “មាន​មនុស្ស​ជា​ច្រើន … ច​ង់​តាត់​តែង​រឿង​នៃ​ជីវិត​របស់​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​ជួយ​កែ​សម្រួល​សាច់រឿង​ ពេល​ដែល​មិន​មាន​ផលល្អ។ តែ​ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​សម្រេច​ចិត្ត ​ឲ្យព្រះ​អង្គ​ធ្វើ​ជា​អ្នក​តាក់​តែង​រឿង​នៃ​ជីវិត​របស់​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ”។ ពេលដែ​ល​លោក​ស្ទីវ​របួស​ធ្ងន់ ក្នុង​ឆ្នាំ​២០១២ គាត់​បាន​លើក​ទឹក​ចិត្ត​គ្រួសារ​របស់​គាត់​ម្តង​ទៀត​ថា “ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​តាក់​តែង​សាច់​រឿង ក្នុង​ជំពូក​មួយ​នេះ ផងដែ​រ”។ ពេល​នោះ សេចក្តី​ជំនឿ​របស់​គាត់​ក៏​បាន​បន្តដឹ​កនាំ​គា​ត់ឆ្ពោះទៅ​រក​ការ​ជា​សះ​ស្បើយ។

ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​បន្ត​តាក់​តែង​រឿង​នៃជីវិត របស់​អស់​អ្នក​ដែល​ដើរ​​តាម​ព្រះ​យេស៊ូវ​​​។ យើង​មិន​ដឹង​ថា មាន​ការអ្វី​ខ្លះ​នឹង​កើត​ឡើង ក្នុង​ជំពូក​បន្ទាប់ ​នៃជីវិត​របស់​យើង​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​មើល​ទៅ​ព្រះ​យេស៊ូវ ហើយ “រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់” នោះ​យើង​អាច​ទុក​ចិត្ត​ព្រះអង្គ ដែល​ជា​អ្នក​ផ្តើម និង​បញ្ចប់​រឿង​នៃ​សេចក្តី​ជំនឿ​របស់​យើង(ហេព្រើ ១២:១-២)។ ព្រះ​យេស៊ូវ​ជា​អ្នក​​និពន្ធ​ជំពូ​ក​ដំបូង​នៃ​រឿង​របស់​យើង ហើយ​ព្រះអង្គ​នឹង​និពន្ធ​ជំពូក​​ដែ​ល​មាន​ជាបន្ត​បន្ទាប់ទៀត ព្រម​ទាំង​បញ្ចប់រឿ​ង​នៃ​ជីវិត​យើង​ ឲ្យ​​បា​ន​ល្អ​ផង​ដែរ។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles