ការបន្ថយល្បឿន

នៅ​ពេល​អ្នក​និពន្ធម្នា​ក់​ឈ្មោះ ប៊្រូស ហ្វេល័រ (Bruce Feiler) បាន​ទៅ​ធ្វើ​​រោគ​វិនិច្ឆ័យ​​រក​ឃើញ​ថា ​ មាន​ជម្ងឺ​មហា​រីក​ឆ្អឹង ក្នុង​ភ្លៅ​​របស់គា​ត់ ពេលនោះ​​គា​ត់​​ត្រូ​វ​ដើរ ដោយ​ប្រើ​ឈើ​ច្រត់​ជា​ជំនួយ អស់​រយៈ​ពេល​​ជា​ង​មួយ​ឆ្នាំ។ ការ​រៀន​ដើរ​ដោយប្រើ​​ឈើ​ច្រត់ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​យល់​អំពី​សារៈសំ​ខាន់​នៃកា​រ​បន្ថយ​ល្បឿន ក្នុង​ដំណើរជីវិត​របស់​គាត់។ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “​ការ​បន្ថយ​ល្បឿន​ បាន​ក្លាយ​ជា​​មេរៀន​មួយ​សំខាន់​បំផុត ដែល​ខ្ញុំ​​រៀ​ន បាន ពី​បទ​ពិសោធន៍​​របស់​ខ្ញុំ។”

ក្រោយ​ពេ​ល​ព្រះ​រំដោះ​រាស្រ្ត​របស់​ព្រះ​អង្គ​ ចេញ​​ពី​ស្រុក​អេស៊ីព្ទ ព្រះ​អង្គ​បាន​​ប្រទា​ន​ក្រឹត្យ​វិន័យ​​ទាំ​ង​១០​ប្រការ ​ដល់​​ពួ​កគេ ដែល​ក្នុង​នោះ មាន​ក្រឹត្យ​វិន័យ​ទី​៤ ដែល​បណ្ដាល​ឲ្យ​​ពួក​គេ​​បន្ថយ​​ល្បឿន​ ដោយប​ង្អង់​សិន ដើម្បី​រំពឹង​គិត​អំពី​ព្រះ​អង្គ និង​អំពី​ពិភព​លោកនេះ​។ ក្រឹត្យ​វិន័យ​ទី​បួន​ បាន​បង្គាប់​ពួក​អ៊ីស្រាអែ​ល​ឲ្យ​មាន​ការ​ឈប់​សម្រាក ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​​កា​រ​ធ្វើ​​ជា​ទាសករ នៅ​ក្រោម​នឹម​ត្រួត​ត្រា​របស់​ស្ដេច​ផារ៉ោន ដែល​កាល​នោះ គេ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក។

ក្រឹត្យ​វិន័យ​មួយ​នេះ បាន​បង្គាប់​រាស្រ្ត​​របស់​ព្រះ ឲ្យ​ញែក​​ពេល​មួយ​ថ្ងៃ ក្នុង​មួយ​​សប្តាហ៍​ចេញ ដើម្បី​​នឹក​ចាំ​​អំពី​​ការ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា : ព្រះ​រាជ​កិច្ច​របស់​ព្រះ​​ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើរ​(លោកុប្បត្តិ ២:២) ការ​​​​រំដោះ​ពួក​គេ​ចេញ​ពី​ភាព​ជាទា​សករ នៅស្រុ​ក​អេស៊ីព្ទ(ចោទិយកថា ៥:១២-១៥) ទំនាក់​ទំន​ង​​របស់​​ពួក​​គេ​ជាមួយ​ព្រះ (ចោទិយកថា ៦:៤-៦) និង​ការ​ដែល​ពួក​គេ​ត្រូ​វការ​ការ​សម្រាក​យក​កម្លាំង​​ឡើង​វិញ ដោយផ្ទា​ល់​​​ខ្លួន​(និក្ខមនំ ៣១:១២-១៨)។ ព្រះ​មិន​បាន​ប្រទាន​ថ្ងៃ​ឈប់​សម្រាក សម្រាប់​ឲ្យ​ពួក​គេ​មាន​ការ​ខ្ជិល​ច្រ​អូស​នោះទេ​ ប៉ុន្តែ គឺ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ទទួល​ស្គាល់ ថ្វាយ​បង្គំ និង​សម្រាក​នៅ​ក្នុង​ព្រះ​អង្គ។

ព្រះ​អង្គ​ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បន្ថយ​ល្បឿន​​​នៃជី​វិត គឺ​មិន​ត្រូវ​បង្ខំ​ជីវិ​ត​ឲ្យ​មាន​ដំណើរ​លឿន​ពេក​ឡើយ បាន​ជា​យើង​ត្រូវ​ចំណាយ​ពេល​ឈប់​សម្រាក ដើម្បី​បាន​ចម្រើន​កម្លាំង​ខាង​ឯ​រូប​កាយ ខាងផ្លូ​វ​ចិត្ត និង​ផ្លូវ​​អារម្មណ៍​ផង ហើយ​ដើម្បី​រំពឹង​គិត​អំពី​ព្រះ ក្នុង​គ្រប់​ទាំង​ស្នា​ព្រះហ​ស្ត​​​ដ៏ល្អ​​​របស់​ព្រះអង្គ​។—Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles