អ្នកថ្វាយពែងស្ដេច

បទ​គម្ពីរ​មួយ​​ក្នុង​ចំណោម​​បទគ​ម្ពីរ​ទាំងឡាយ​ ​ដែល​ខ្ញុំ​ចូល​ចិត្ត ដែល​និយាយ​អំពី​ការ​ងារ​គឺ នេហេមា ១-២។ លោក​នេហេមា ជា​អ្នក​បម្រើ​គំរូ​ម្នាក់​របស់​សេ្ដច​អើថាស៊ើកសេស ទើប​បាន​ជាសេ្ដច​ចង់​ប្រទាន​កិត្តិ​យសដល់​​គាត់ ដោយ​ជួយ​​គាត់ នៅ​ពេល​​ទ្រង់​ឃើញ​គា​ត់​​មានទឹកមុ​ខ​ព្រួយ ព្រោះ​​តែក្រុ​ងយេរូសាឡិម​​ ស្ថិត​​នៅ​​ក្នុ​ង​សភាព​បាក់បែក​ខូច​ខាត​នៅឡើ​យ។ ស្ដេចបា​នសួ​រ​លោក​នេហេមា​ថា “ហេតុ​អ្វីបាន​ជា​មាន​ទឹកមុ​ខ​ព្រួយ​ដូច្នេះ?…តើ​អ្នក​ចង់​​បា​នអ្វី?” (នេហេមា ២:២,៤)។ គាត់​មិន​មែន​ជា​អ្នក​បម្រើធម្មតា​ របស់​​ស្ដេ​ច​ទេ ប៉ុន្តែ​ ​គាត់​​ជា​អ្នក​ថ្វាយ​​ពែង ​ដែល​ត្រូវ​ភ្លក់​ស្រា​របស់​ស្តេច ដើម្បីកា​រពារស្ដេច កុំ​ឲ្យ​ត្រូវ​ថ្នាំ​​បំ​ពុល។ ទំរាំ​តែ​ទទួលបាន​តំណែង​មួយ​នេះ គាត់ច្បា​ស់ជា​បាន​ខិតខំ​ធ្វើ​​ការងារ និង​បាន​ថ្វាយ​កិត្តិនា​ម​ដល់​​ព្រះ ​ក្នុង​គ្រប់​ការ​ទាំង​អស់​​ដែល​​គា​ត់​ធ្វើ។ ហើយស្ដេ​ច​​ក៏​​បាន​ប្រទាន​ តាម​​ការ​ទូល​សូមរបស់​គាត់។

ព្រះ​ទ្រង់​​យក​ព្រះទ័​យទុ​កដា​ក់ នឹងរបៀប​ដែល​យើង​ធ្វើការ។ ព្រះ​គម្ពីរ​​កូល៉ុស ៣:២៣ ប្រាប់​យើង​ថា “ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើក៏​ដោយ ចូរ​ធ្វើ​​ឲ្យ​អស់​ពីចិ​ត្ត ទុក​ដូច​​​ជា​​ធ្វើ​ថ្វាយ​ដល់​​ព្រះ​អម្ចាស់ មិន​មែន​ដល់​​មនុស្ស​ទេ”។ យើង​អាច​ធ្វើ​តាម​​គំរូ​​របស់​​លោក នេហេមា ដោយ​ធ្វើជា​អ្ន​ក​បម្រើ ដែល​មាន​សមត្ថ​ភាព និង​​អាច​ទុក​ចិត្ត​បាន ដែលថ្វាយ​សិរីល្អ​ដល់​​ព្រះ(នេហេមា ១:១១-២:៦) ហើយ​យក​ចិត្ត​ទុក​ដាក់​ ដោយ​ក្តីអា​ណិត​ ចំពោះ​អ្នក​ដទៃ និង​ចំពោះ​​​​​អ្វីៗ​​ដែល​សំខាន់​​ចំពោះពួ​កគេ​ ព្រមទាំ​ង​ធ្វើកិ​ច្ចការ​ដ៏​ចាំបា​ច់ ដោយ​យក​ព្រះ​ជា​ទីមួយ ហើយ​គិត​ពី​ប្រយោជន៍​របស់​គ្រីស្ទ​បរិស័ទ​ដទៃទៀ​ត ទោះ​បី​ជា​ពេល​ខ្លះ ​យើង​ត្រូវប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ក៏​ដោយ(នេហេមា ២:៣-៦)។

នៅ​ពេល​​ដែ​លយើង​ថ្វាយ​កិត្តិ​នាម​ដល់​ព្រះ​ ក្នុង​ពេល​ធ្វើកា​រ​ងារ នោះ​ចៅ​ហ្វាយ​​រប​ស់​​យើង​​អាច​​នឹង​​កត់​​សំគាល់​ អំពីចំណុច​ល្អរ​បស់យើ​ង។ តែទោះគេ​​មិន​កត់​សំគាល់​​ក៏​ដោយ ក៏យើង​ត្រូ​វ​តែ​មាន​បំណង​ចិត្ត   និង​គោល​បំណង​ ចង់ថ្វាយ​ព្រះកិ​ត្តិ​នាម ដល់​ព្រះ​​ដែល​យើង​កំពុង​ធ្វើកា​រ​ប​ម្រើ​ ដែល​ព្រះអ​ង្គ​ជា​ព្រះអ​ម្ចាស់​នៃ​យើង​រាល់​គ្នា(កូល៉ុស ៣:១៧,២៣)។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles