ការប្រាថ្នាចង់បាន ចម្រើន​ធំឡើង

នៅឆ្នាំ២​០១០​ មានខ្សែ​ភាព​យ​ន្តឯ​កសា​រ​មួយ មាន​ចំណង​ជើង​ថា ទារក បាន​លាត​ត្រដាង​​ដំណើរ​រឿង​​របស់ទា​រក​​បួន​នា​ក់ ដែល​បានកើតម​ក​ ក្នុងកា​លៈទេ​សៈ​​ខុស​គ្នាយ៉ាង​ខ្លាំង ដូច​ជា នៅ​ប្រទេស នេមីបៀ ម៉ុងហ្គោ-លី នៅ​ទីក្រុងតូក្យូ និង​ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ ខ្សែ​ភាព​យន្ត​នេះ​ឥត​មាន​សម្លេងអ​ត្ថាធិប្បា​យ ឬ​​កា​រ​សន្ទនារ​បស់មនុស្ស​ធំទេ​ គឺមាន​តែស​ម្លេង​​ដែល​ទារក​បន្លឺ​ឡើង ​ ខណៈដែ​ល​​ពួកគេ​​​ចាប់ផ្ដើ​មស្វែ​ងយ​ល់​​ អំពី​​ពិភព​លោក​ ​ជាក​ន្លែង​ដែលគេ​​​បាន​ចាប់កំណើត​មក។ ពួកគេ​ថ្ងូ​រ ហើយ​សើច​ នៅ​ពេ​ល​​​ពួក​គេស​ប្បា​យ​ចិត្ត ហើយពួ​កគេ​យំ​នៅពេ​ល​​​ពួកគេ​ឈឺ​ ឬឃ្លា​ន។ ទារ​កទាំ​ង​អស់​នោះ​ សុទ្ធតែ​​​ចូល​ចិ​ត្តទឹ​កដោះ​​​! វាពិ​ត​ជាគួរឲ្យចាប់​អារម្ម​​ណ៍ណា​ស់ ដែលយើង​បា​នមើ​លពួក​គេ​ចម្រើ​ន​វ័យ​​ធំ​ឡើង ក្នុង​ខ្សែភា​ព​យន្តនេះពី​ដើមដ​ល់​ច​ប់។

យ៉ាងណា​មិ​ញ អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​​ត្រូ​វស​ង្វាត​ចង់​​បាន “ទឹកដោះ​សុទ្ធ​​​នៃ​ព្រះប​ន្ទូល” ដែល​នាំ​ឲ្យបា​ន​ចម្រើន​ធំឡើ​ង​​​ខាងព្រលឹង​វិញ្ញាណ គឺមិ​នខុ​ស​ពីកា​រ​ដែល​ទារក​ត្រូវ​ការ​ទឹក​ដោះ ដើម្បី​លូត​លាស់​ធំ​ឡើយ។ ត្រង់​ចំណុច​នេះ សាវ័កពេត្រុស មានប្រសាសន៍​ថា “នោះត្រូ​វ​​ឲ្យសង្វាត​រកទឹ​កដោះ​សុ​ទ្ធ ខាង​ឯ​​ព្រ​លឹង​វិញ្ញាណវិ​ញ ដូច​ជាទា​រក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើ​នធំ​ឡើង​ ដរាប​ដល់​​បា​ន​សង្រ្គោះ” (១ពេត្រុស ២:២)។ កាល​នោះ លោក​ពេត្រុស បាន​សរ​សេរ​សំបុត្រ​នេះ ​ដើម្បី​លើក​ទឹក​ចិត្ត​​គ្រីស្ទប​រិស័ទ​​មួ​យ​​ក្រុម ដែល​​បាន​​ខ្ចា​ត់ខ្ចា​យ​ ​ដោយ​សារ​​តែ​​ការ​បៀត​បៀន។ គាត់​​បាន​ជំរុញ​​​ឲ្យ​​ពួក​គេលះ​បង់​ចោល​​អស់​ទាំង​សេចក្ដី​កំហឹង និង​ចិត្ត​ច្រណែន​គ្នា ព្រម​ទាំង​សេចក្ដី​ពុត​មាយា​​ចេញ​(ខ.១) ហើយ​គាត់​បាន​ប្រាប់​ពួក​គេថា​​ “ត្រូវ​ឲ្យស​ង្វាតរក​ទឹក​ដោះសុ​ទ្ធ​ខាង​ឯ​ព្រះប​ន្ទូល ដូច​ជាទា​រក​​ដែ​លទើប​នឹង​កើត ដើម្បី​​​ឲ្យ​អ្នករា​ល់គ្នា​ចំរើន​ធំឡើ​ង ដរាប​​ដល់​​​បាន​​សង្រ្គោះ”(ខ.២)។

ព្រះ​អម្ចាស់​បាន​ត្រាស​ហៅយើ​ង ឲ្យ​មក​ផឹក​ទឹក​ដោះសុទ្ធ តាម​សេចក្តី​ត្រូវ​ការ​របស់​យើង ពី​ការ​ផ្គត់​ផ្គង់​ជា​បរិបូរ​​របស់​ព្រះអ​ង្គ។ ព្រះ​អង្គ​​ស​ព្វ​ព្រះហឫទ័​យនឹ​ងឃើ​ញកូ​ន​ៗរ​បស់​ព្រះអង្គ​ បាន​ចម្រើន​ធំ​ឡើង! —David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles