មានពេលមួយអ្នកស្រី ខាតធី(Kathy) បានបើកមើលគេហទំព័រអាកាសចរណ៍មួយ ដើម្បីឲ្យបានដឹង អំពីដំណើរនៃការហោះហើររបស់យន្តហោះធន់តូច ដែលស្វាមីរបស់នាង គឺលោកឆាក់ (Chuck) កំពុងបើកបរឆ្ពោះទៅកាន់ទីក្រុងឈីកាហ្គោ។ គ្រាន់តែចុចប៊ូតុងតែពីរបីដងប៉ុណ្ណោះ នាងក៏អាចតាមដានយន្តហោះ ចេញដំណើរនៅពេលណា កំពុងហោះហើរដល់ណាហើយ ហើយនឹងចុះចតនៅម៉ោងប៉ុន្មាន។ ប្រមាណជាពីរបីទសវត្សរ៍មុន កាលលោកឆាក់ កំពុងធ្វើការជាអ្នកបើកបរយន្តហោះ នៅតំបន់អាហ្វ្រិក ភាគខាងលិច មធ្យោបាយតែមួយគត់ដែលអ្នកស្រីខេធីអាចទំនងទំនងជាមួយគាត់បាន គឺតាមរយៈវិទ្យុទាក់ទង ដែលមានហ្វ្រេកង់ខ្ពស់។ នាងបានរំឭកអំពីពេលមួយ ដែលនាងមិនអាចទាក់ទងស្វាមីរបស់នាង អស់រយៈពេល៣ថ្ងៃ។ កាលនោះ ស្វាមីរបស់នាងមានសុវត្ថិភាពជាធម្មតាទេ គឺគ្រាន់តែយន្តហោះរបស់គាត់ខូច មិនអាចហោះហើរបាន តែនាងគ្មានមធ្យោបាយផ្សេងដើម្បីទាក់ទង ឲ្យបានដឹងអំពីសុខទុក្ខរបស់គាត់ទេ។
ប៉ុន្តែ ព្រះទ្រង់តែងតែជ្រាបជានិច្ច ថាលោកឆាក់កំពុងនៅទីណា ហើយកំពុងធ្វើអ្វី គឺដូច ដែលព្រះអង្គបានជ្រាបអំពីយើង យ៉ាងដូចនេះផងដែរ(យ៉ូប ៣៤:២១)។ គ្មានអ្វីលាក់កំបាំងពីព្រះនេត្ររបស់ព្រះអង្គបានទេ(ហេព្រើរ ៤:១៣)។ ព្រះអង្គជ្រាបអំពីគំនិត និងពាក្យសម្តីរបស់យើង (១របារក្សត្រ ២៨:៩ ទំនុកដំកើង ១៣៩:៤)។ ហើយព្រះអង្គជ្រាបអំពីអ្វីដែលនឹងកើតឡើង នៅពេលអនាគតផងដែរ(អេសាយ ៤៦:១០)។
ព្រះអង្គជ្រាបគ្រប់ការទាំងអស់ (១យ៉ូហាន ៣:២០) ហើយព្រះអង្គក៏ស្គាល់លោកអ្នក និងខ្ញុំយ៉ាងច្បាស់បំផុត (ទំនុកដំកើង ១៣៩:១-១០)។ ព្រះអង្គជ្រាបរាល់សេចក្តីល្បួង ចិត្តខូចខ្ទេចខ្ទាំ ជម្ងឺ ការខ្វល់ខ្វាយ ព្រមទាំងទុក្ខព្រួយនីមួយៗ ដែលយើងជួបប្រទះ។
យើងមានការកម្សាន្តចិត្តណាស់ ដែលបានពិសោធន៍នឹងការមើលថែររបស់ព្រះ១អង្គ ជាព្រះដែលមានសេចក្ដីចែងទុកមកថា “អើហ្ន៎ ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ!” (រ៉ូម ១១:៣៣)។ —Cindy Hess Kasper