ជីវិត​ដែលបញ្ចេញពន្លឺ

យោង​តាម​សហ​ព័ន្ធ​​កីឡា​បាល់​​បោះ​​អន្តរ​ជាតិ​​បាន​ឲ្យដឹ​ង​ថា កីឡា​​បាល់​បោះ​​ គឺ​ជាកី​ឡាដែ​ល​មាន​ប្រជា​ប្រិយ​បំផុត​​លំដាប់​ថ្នាក់​ទីពីរក្នុង​​ពិ​ភ​ព​​លោក ដែលមា​ន​អ្នក​តាម​ដានទ​ស្សនាប្រ​មាណ ​៤៥០លាន​​នាក់ នៅក្នុ​ង​ប្រទេស​ទាំង​ឡាយ​​ជុំវិញ​ពិភព​លោក។ នៅ​ស​ហរដ្ឋ​​អាមេរិក ការ​ប្រកួត​​ប្រចាំ​ឆ្នាំ​​នៃ​សមាគមន៍​ជាតិអ​ត្ត​ពល​កម្ម ហៅកា​ត់​ថា NCAA នៅ​ក្នុង​ខែ​មិនា តែង​តែ​នាំ​មក​នូវ​ការ​ថ្លែង​រំឭក​អំពី​គ្រូប​ង្វឹក ឈ្មោះ ចន វូឌិន (John Wooden)។ ក្នុងអំ​ឡុង​ពេល​​ដែល​គាត់​​ធ្វើ​កា​រ នៅឯ​សាកល​វិទ្យា​ល័យ​​កាលីហ្វូ​ញ៉ា ក្រុង​ឡូស​អែនជើ​ឡេស (UCLA) អស់​រយៈពេ​ល២៧​ឆ្នាំ ក្រុម​របស់​គាត់ ទទួល​បាន​ជ័យ​ជម្នៈ​ជើង​ឯក​ថ្នាក់​ជាតិ​ចំនួន១០​​លើក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ទោះបី​​លោក ចន វូឌិន បា​​នលា​​​ចា​​កលោក ​​ក្នុង​​ឆ្នាំ​​​២០១០​ហើយ​ក៏ដោ​យ ក៏​​គេ​នៅ​តែច​ង​​ចាំគា​ត់​ មិ​នគ្រា​ន់​តែដោយសា​រ​អ្វី​​ដែ​ល​​គាត់​​សម្រេច​បាន​​ប៉ុណ្ណោះ​ឡើយ តែក៏ដោ​យសា​រ​បុគ្គលិក​លក្ខ-ណៈ​របស់​គាត់​ផង​ដែរ​។

លោក វូឌិន បាន​រស់​​នៅ ដោយសេ​ចក្តី​ជំនឿជា​​គ្រីស្ទ​​បរិ​ស័ទ​ និង​មាន​ការ​ខ្វាយ​ខ្វល់​​ដ៏​ពិតត្រ​ង់ ចំពោះអ្ន​ក​ដទៃ​ ក្នុង​កន្លែង​ដែល​គេងុប​ងល់​នឹង​ការ​ឈ្នះចា​ញ់។ នៅក្នុ​ង​​សៀវ​ភៅ​​ជីវ​ប្រវត្តិ​​ផ្ទាល់​​ខ្លួន​​របស់​​គាត់ ដែល​មាន​ចំណងជើ​ងថា គេហៅខ្ញុំថា​គ្រូបង្វឹក គាត់​​បានស​រសេរ​ថា “ខ្ញុំតែ​ងតែព្យាយាម​​ពន្យល់​ឲ្យគេ​យល់ច្បា​ស់ថា​ កីឡា​​បាល់បោះ​​មិន​មែន​​​ជា​​អ្វី​ដែល​សំខាន់​​បំផុត​ទេ។ វា​គ្រាន់តែ​ជា​​ការ​សំខាន់​ដ៏​តូច​មួយ បើ​ប្រៀប​ធៀប​ទៅនឹ​ង​​ជីវិ​តទាំង​មូល​ដែល​​យើង​​រស់​​នៅ។ មាន​តែ​ជី​វិត​​មួយ​បែប​គត់ ​ដែល​​ពិ​ត​ជា​មានជ័​យជ​ម្នះពិ​តប្រាកដ​មែន ហើយ​នោះ​ជាជី​វិត​​ដែ​ល​បាន​ដាក់​សេចក្តី​ជំនឿ​ ក្នុង​ព្រះ​ហស្ត​​នៃ​​ព្រះ​អង្គស​ង្រ្គោះ។ បើ​យើងមិន​មាន​ជីវិត​បែ​បនេះទេ​ នោះយើ​ងគ្រា​ន់​តែជា​ អ្នក​រត់​ប្រណាំង​ក្នុងរ​ង្វង់ ដែល​ចេះ​តែ​រត់​គ្មាន​គោល​ដៅ​។”

លោក ចន វូឌិន បាន​ថ្វាយ​ព្រះកិត្តិនាម​ដល់​​ព្រះ ​ក្នុង​គ្រប់​ការ​ទាំង​អស់​​ដែ​ល​​គាត់​​បានធ្វើ​ ហើយ​គំរូ​រ​បស់គា​ត់ បាន​លើកទឹ​កចិ​ត្ត​យើង​ឲ្យថ្វា​យ​ព្រះកិត្តិ​នាម​ដល់​ព្រះផ​ងដែ​រ។ ព្រះ​យេស៊ូវ​​បាន​មានព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​​ពន្លឺ​របស់​អ្នក​រាល់គ្នា​ បានភ្លឺ​នៅ​​មុខ​​មនុស្ស​លោក​យ៉ាង​នោះដែ​រ ដើម្បី​​ឲ្យ​​គេ​​ឃើញ​​ការ​ល្អ ដែល​អ្នករា​ល់​គ្នាប្រ​ព្រឹត្ត រួច​សរសើរ​​ដំកើង ដល់​​ព្រះ​វរបិតា​​​នៃអ្ន​ក​រាល់​​គ្នា​​ដែល​​គ​ង់​​នៅ​ស្ថានសួ​គ៌” (ម៉ាថាយ ៥:១៦)។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles