បំណងព្រះហឫទ័យរបស់ព្រះ

ជា​ញឹក​ញាប់   យើង​ច្រើន​តែ​​ស្វែងរ​ក​បំណង​ព្រះហ​ឫទ័​យ​ព្រះ ជាពិសេស​​នៅ​​ពេល​យើង​ស្ថិត​នៅក្នុងស្ថា​ន ភា​ព​​ពិបាក។ យើង​ចង់​ដឹងថា តើនឹ​ង​​មា​នអ្វី​កើត​ឡើង​​​ចំពោះ​​ខ្ញុំ ​​នៅ​ទីនេះ? តើខ្ញុំ​​គួ​​​រតែនៅ​ទីនេះ​ប​ន្តទៀ​ត ឬ​មួយ​​ព្រះអ​ង្គ ស​ព្វព្រះទ័​យ​​ឲ្យខ្ញុំ​​ទៅក​ន្លែងណាផ្សេង​វិញ​? មានវិធី​តែ​មួយ​​គត់​ ​ដើម្បីឲ្យ​​​បានដឹ​ង​ប្រាកដ គឺត្រូ​វធ្វើ​​អ្វី​​​ដែល​ទ្រង់​ឲ្យអ្ន​កធ្វើ​​ ក្នុង​ពេល​ឥឡូវ​នេះ ដែល​ជា​តួនាទី សម្រា​ប់ពេល​បច្ចុប្បន្ន ហើយរង់​​ចាំ​​​​​ព្រះ​អង្គ​​បើក​សម្តែងនូវ​​ជំហាន​បន្ទាប់។

នៅ​ពេល​​អ្នកស្ដា​ប់ប​ង្គាប់​​ព្រះ ដោយ​ធ្វើអ្វី​ដែ​លអ្ន​កដឹ​ង​ថា ព្រះអ​ង្គឲ្យ​ធ្វើ​ នោះ​​អ្នក​នឹង​មាន​កម្លាំង​ចម្រើន​ឡើង ដើម្បី​បោះជំហាន​បន្ទាប់ រួច​ហើយ​បោះជំ​ហាន​មួយទៀ​ត។ មួយ​ជំហាន​ម្ដង​ៗ ​ហើយម្ដ​ងមួ​យជំ​ហាន។ នេះ​ហើ​យ​ជារបៀប​រៀន​​ដើរ​ជាមួ​យ​ព្រះ។

ប៉ុន្តែ អ្នក​ប្រហែល​ជា​ចង់​​និយាយ​ថា “ឧបមា​​ថា ខ្ញុំ​បោះជំហាន​ទី​មួយ​​ហើយ។ តើនឹ​ងមា​នអ្វី​​កើត​ឡើង ជាប​ន្ទាប់ទៀ​ត​?” រឿង​ដែល​កើត​ឡើ​ងប​ន្ទាប់ ជា​កិច្ច​ការ​របស់​​ព្រះ។ ភារៈកិ​ច្ច​​របស់​​លោក​អ្នក និង​ខ្ញុំ​​គឺ​​ត្រូ​វស្ដា​ប់​​បង្គាប់​​នៅថ្ងៃ​នេះ ហើយទុក​អ​នាគត ​ឲ្យព្រះអង្គ​ជាអ្ន​កស​ម្រេច។   អ្នកនិពន្ធ​ទំ​នុក​ដំកើង​នេះ​​បាន​​មា​ន​​ប្រសាសន៍​ថា គ្រប់ទាំ​ង​ជំហាន​របស់​យើង​​សុទ្ធតែ​ “ត្រូវបាន​​ត​ម្រូវ​ដោយ​​ព្រះ​អម្ចាស់” (៣៧:២៣)។ អ្វីដែ​លយើ​ង​ត្រូវ​ការ​នៅថ្ងៃ​នេះ​ គឺកា​រ​ដឹក​នាំរ​បស់​ព្រះអ​ង្គសម្រាប់​ថ្ងៃនេះ​។ ការ​ណែនាំ​​សម្រាប់​ថ្ងៃស្អែ​ក​ គឺ​សម្រាប់​ឲ្យយើ​ងធ្វើ​តាម​ នៅថ្ងៃ​ស្អែក​។ លោក ចច មែកដូ-ណាល់ (George McDonald) មាន​ប្រសាសន៍​ថា “យើង​មិន​យល់អំ​ពី​ទំព័រ​បន្ទាប់​​នៃ​​សៀវភៅ​មេរៀន​​រប​ស់​​ព្រះ​ទេ​ យើងមើល​ឃើញតែ​​ទំព័រ​មួយ ​ដែ​ល​នៅ​ពីមុ​ខ​យើង​ប៉ុណ្ណោះ។ ហើយយើ​ង​ក៏មិ​ន​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​បើក​សន្លឹក​​បន្ទា​ប់​ដែរ ដរាប​ណាយើ​ង​មិន​ទាន់​បាន​រៀន​ចេះ​មេរៀន​នៃទំ​ព័​រ​នេះទេ​នោះ​”។

បើ​​សិន​ជាយើង​គិត​ថា បំណង​ព្រះហ​ឫទ័យ​របស់​ព្រះសំ​ខាន់​ចំពោះ​​យើ​ង ហើយ​ស្ដាប់​បង្គាប់​ពី​មួយថ្ងៃ​ទៅមួ​យថ្ងៃ​ ​​តាមកា​រដឹ​ក​នាំ និង​ការទូន្មាន​របស់ព្រះអង្គ​​ បើសិ​ន​ជាយើ​ងដើ​រ​ដោយ​សេចក្តី​ជំនឿ​ និង​បោះ​ជំហាន​ចេញ​ទៅ​​តាមផ្លូ​វ​នៃ​ការ​ស្ដាប់​បង្គាប់ នោះយើ​ងនឹ​ង​ដឹង​ថា​ ព្រះ​ទ្រង់​នឹង​ដឹក​នាំយើ​ង នៅថ្ងៃ​នេះជា​មិន​ខាន។ ដូច​ដែល​​ព្រះយេស៊ូវ​​បាន​មានព្រះប​ន្ទូល​ថា “ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វា​យ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង” (ម៉ាថាយ ៦:៣៤)។—David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles