ពេលវេលាសម្រាប់​ការផ្លាស់ប្ដូរ

មាន​គ្រីស្ទប​រិស័ទ​ជាច្រើ​ន ចង់​​ចំណា​យពេ​ល​ជារៀង​រាល់​ថ្ងៃ ​ ជា​មួយ​​ព្រះ ដោយ​ការ​អធិស្ឋា​ន និងកា​រ អា​ន​ព្រះប​ន្ទូល​​ព្រះអ​ង្គ។ ប៉ុន្តែ​ ពួកគេ​តែង​តែមា​ន​ការ​រំខាន ដោយសា​រ​​កាល​​វិភាគ​​ដ៏​មមា​ញឹករ​បស់​ខ្លួន។ ពួក​គេមា​នកា​រ​ខ​កបំ​ណង​​កា​ន់តែ​ខ្លាំ​ងឡើង នៅ​ពេល​​ដែ​ល​​ភាព​រ​វល់ ហាក់ដូ​ចជា​ចេះ​តែរុ​ញ​ច្រាន​ចូល​   ម​កក្នុង​ចន្លោះទំ​នេរ ក្នុង​​កាល​​វិ​ភាគ​​រប​ស់​​ពួកគេ​។

លោក អូស្វល ឆេមប័រ(Oswald Chambers) បានធ្វើ​សេចក្តី​ពន្យល់​​ដ៏​មានន័​យ ​អំ​ពីអំ​ណាច​ដែល​ធ្វើឲ្យ​មា​ន​ការ​ផ្លាស់​ប្រែ​ ​ដែ​លកើតមាន​ ក្នុ​ងការ​ចំ​ណាយ​សូម្បី​តែ​៥​នា​ទី ក្នុងព្រះវត្តមាន​នៃព្រះអម្ខាស់។ ជាការពិតណាស់ សូម្បីតែការចំ​ណាយ​ពេល​ដ៏ខ្លី​ ដើម្បីអ​ធិ​ស្ឋាន​ទូល​​​អង្វរ និ​ងជញ្ជឹង​គិត​ព្រះប​ន្ទូល​ព្រះ ក៏​នៅ​តែមា​នតម្លៃ​ដ៏​ធំ បាន​ជាគាត់​មាន​ប្រសាសន៍​ថា “ការ​ដែល​យើង​ចំណាយ​ពេល​វេលា​ច្រើន មិន​ប្រាកដថា​ នឹង​សូន​ច្នៃ​យើង​នោះទេ​ ប៉ុន្តែ អ្វី​ដែល​ពិត​ជាសូ​ន​ច្នៃយើង​នោះ គឺកា​រ​ចំ​ណាយ​ពេលវេ​លា​ ទៅលើ​ការ​អ្វី​ដែល​មានអំ​ណាច​ចេស្តាដ៏​អស្ចារ្យ​​បំផុត។ រយៈ​ពេល​៥នា​ទី​ ដែល​យើង​ចំណាយ​ជាមួ​យ​​ព្រះ និង​ព្រះប​ន្ទូល​ មាន​តម្លៃ​វិសេស​ជាង​ពេល​វេលា​ផ្សេង​​ទៀត​ ពេញមួ​យថ្ងៃ។” ត្រង់​ចំណុច​នេះ គេប្រ​ហែល​ជា​យល់​ថា ​លោក​ឆេមប៊័រ​​ បាននិ​យាយ​ជ្រុល​ពេក​ហើយ។ ប៉ុន្តែ យើង​នៅតែ​អាច​ទទួលល​ទ្ធផ​លដ៏​មាន​អំណា​ច ទោះយើ​ង​បានចំណា​យ​ពេល​ដ៏​ខ្លីជាមួយ​ព្រះអង្គក៏​ដោយ ព្រោះ​​ព្រះ​​ទ្រង់ មាន​ពេ​ញដោ​យ​អំណាច​ចេស្តា។

ពេល​ខ្លះ ពេល​វេលាប្រ​ចាំថ្ងៃ​របស់​យើង ​មាន​ពេញ​ដោយត​ម្រូវកា​រ​ដ៏ម​មា​ញឹក ដែល​ធ្វើ​ឲ្យយើ​ងពិ​បាក​រក​ពេល​ស្ដាប់​ និងឆ្លើ​យត​បចំ​ពោះព្រះអ​ង្គ។ ប៉ុន្តែ មិន​ថា​យើង​នៅទី​កន្លែង​ណាក៏​ដោយ ឲ្យតែ​យើង​បាន​​ចំណាយ​​ពេល​ដើម្បី​ស្អាង “អាស​នា” ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​យើង​ថ្វាយ​ព្រះ ដូច​ដែល​លោក​អ័ប្រាហាំបា​នស្អា​ង(លោកុប្បត្តិ ១២:៨) នោះ​មាន​ន័យ​ថា ​យើងកំពុង​បើក​ទ្វារ ​ឲ្យ​​អំណាច​​រប​ស់ព្រះ​អង្គ ចូល​មក​ជួយ​ឲ្យជីវិត​ផ្លាស់​ប្រែហើ​យ។ បើសិ​ន​ជា​​លោក​អ្នក​​កំពុង​ពិបាក​រៀប​ចំឲ្យ​មាន​ពេលវេ​លា​​ជា​មួយ​ព្រះ នោះលោ​កអ្ន​កអា​ច​ចាប់​ផ្ដើម ដោយ​ការ​ចំណាយពេ​ល​​ត្រឹម​តែ​​​៥នាទី ហើយ​ចាំមើ​លថា​តើ​​នឹ​ង មា​នអ្វី​​កើ​តឡើ​ង។ ព្រះ​នៃយើ​ង ទ្រង់​សព្វ​ព្រះទ័​យ​ នឹង​​ចំណាយ​ពេ​លជា​​មួ​យ​យើ​ង ហើយ​សំដែង​ព្រះ​ចេស្ដា​​របស់​ព្រះអង្គ ក្នុង​​ជីវិ​ត​រប​ស់​យើង។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles