ស្តេចល្អ និងស្តេចអាក្រក់

ថ្មី​ៗនេះ​ ខ្ញុំ​​បាន​សិក្សា​​កណ្ឌគ​ម្ពីរ​ពង្សាវ​តា​ក្សត្រ ដែលជា​កណ្ឌ​ព្រះគ​ម្ពីរ​សញ្ញា​​ចាស់ ជាមួ​យ​​​​មិត្ត​ភ័ក្រ​មួ​យចំ​នួន​។ ខ្ញុំ​​បាន​ធ្វើកា​រកត់​សំគាល់​​ ចំពោះ​​តារាង​​មួយ ដែលរាយ​ឈ្មោះស្តេចរ​បស់​​នគរ​អ៊ីស្រា​អែល និង​យូដា ក្នុង​គ្រាស​ញ្ញា​ចាស់ ដែលមា​ន​ចំនួន​តិច​ណាស់ ដែល​ស្ថិតនៅ​​ក្នុង​ចំណោម​​ស្តេច ល្អ ប៉ុន្តែ ភាគច្រើ​ន​​នៃ​​ស្តេ​ចទាំ​ងអ​ស់នោះ​ ជាស្តេច អាក្រក់ ស្តេច អាក្រក់ភាគច្រើ​ន ស្តេច អាក្រក់ហួស និង​ស្តេច​ អាក្រក់​បំផុត

គេ​បាន​ពិព​ណ៌នា​ថា ស្ដេច​​ដាវី​ឌ​​ជា​​សេ្ដច​ល្អមួ​យអ​ង្គ ដែល “ដើរ​​តាម​[ព្រះ] ដោយ​អស់ពី​ចិត្ត”(១ពង្សាវតារក្សត្រ ១៤:៨) ហើយជាគំ​រូ​ ដែល​គួរ​ឲ្យយ​កត​ម្រាប់​តាម(៣:១៤ ១១:៣៨)។ គួរ​ឲ្យក​ត់សម្គាល់​ថា ពួកស្ដេ​ចអា​ក្រក់​​បាន​បដិសេធ​​ព្រះ ដោយ​ចេតនា និង​បាន​​ដឹក​នាំ​​ប្រជារា​ស្រ្ត​​ខ្លួន ឲ្យ​ថ្វាយ​បង្គំរូ​ប​ព្រះ។ ស្ដេច​​យេរ៉ូ​​បោម ជា​ស្ដេច​ទីមួយ​​ដែល​បាន​គ្រ​ប់គ្រ​ង​​លើស្រុ​កអ៊ីស្រាអែល ក្រោយ​ពេ​ល​​នគរបែក​ចេញជា​ពី​រ។ ស្តេចអ​ង្គនេះ​ បាន​បន្សល់​ទុក​នូវ​កេរ​ដំណែលអាក្រក់ជា​ច្រើ​ន បាន​ជាគេ​ចាំ​ថា ទ្រង់​ស្ថិត​ក្នុង​ចំណោម​ពួក​ស្ដេចអាក្រក់បំ​ផុត “ដែល​បាន​ធ្វើ​​បាប ហើយ​​ដែ​ល​​បាន​នាំ​ឲ្យពួក​​​អ៊ី​ស្រាអែល​​ធ្វើ​​បាប​”(១៤:១៦)។ ដោយ​ព្រោះតែ​គំរូ​​អាក្រក់​​របស់​ទ្រង់ ទើប​មានស្ដេច​ជាច្រើ​ន​​ដែល​គ្រង​រា​ជ្យ​​បន្ទាប់​ពីទ្រ​ង់ ត្រូវ​បាន​គេ​​ប្រៀប​​ធៀបនឹ​ង​​ទ្រង់ ហើយ​ត្រូវ​បាន​គេព​ណ៌នា​​ថា ជា​ស្តេច​​អាក្រក់​​ដូច​ជាទ្រ​ង់ដែ​រ(១៦:២,១៩,២៦,៣១ ២២:៥២)។

យើង​ម្នាក់​​ៗ​​មា​ន​ព្រំដែន​នៃឥទ្ធិព​លខុ​សៗ​គ្នា ហើយឥ​ទ្ធិព​ល​​នោះ ​អា​ចត្រូវ​បាន​ប្រើប្រា​ស់​​សម្រាប់​ធ្វើ​ការ​អាក្រក់ ឬ​ធ្វើការ​ល្អ។ សេចក្តីស្មោះ​ត្រង់​​ដ៏​ឥត​ងាក​រេ ដែល​យើងមា​ន​​ចំពោះ​ព្រះ គឺជា​ពន្លឺ​មួ​យ​ដែ​ល​នឹង​​បញ្ចេញព​ន្លឺដ៏​ត្រចះ​ត្រចង់ ហើយ​បន្សល់ទុ​កនូ​វកេ​រ​​ដំណែល​ល្អ។

នេះ​ជាឯ​កសិ​ទ្ធិ​​របស់​យើង ​ក្នុង​ការ​នាំសិ​រីល្អ​​ថ្វាយ​ដ​ល់ព្រះ​​អ​ម្ចាស់។ សូម​ឲ្យ​​អ្នក​ដទៃ​​បាន​ឃើញ​ពន្លឺចែ​ងចាំ​ងរ​បស់ព្រះ​អង្គ ហើយចង់​ស្គា​ល់សេ​ចក្តីល្អ​រប​ស់ព្រះ​អង្គ​ ដោយសារ​ទីបន្ទាល់​ល្អរ​បស់​យើង។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles