សេចក្តីក្លាហានដ៏លេចធ្លោរ

មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្មអំ​ពី​នាឡិកា តាម​វិទ្យុ បានលើ​ក​ទឹក​ចិត្ត​​ឲ្យ​អ្នក​ស្ដាប់​ទាំង​ឡាយ ទិញ​នាឡិកា​​ដែល​​ខ្សែរបស់​វាមា​នពណ៌ភ្លឺ​ផ្លេក ​ហើយ​បន្ទាប់​​មក ពាក់នា​ឡិកា​នោះ ​ជា​មួយ​​នឹ​ងសំលៀកបំ​ពាក់​​ដែល​មា​នព​ណ៌ផ្សេ​ង​​ទៀត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ បាន​និយាយ​ទៀត​ថា នៅពេ​លដែ​ល​​​មនុស្ស​ចាប់អា​រម្មណ៍​ នឹងនាឡិកា​​រប​ស់​​លោកអ្នក ដោយសារ​ពណ៌ដែ​លលេ​ច​ធ្លោ​​របស់វា​ “នោះគេ​នឹង​ឃើញ​ថា លោកអ្នក​​មា​ន​​ពណ៌​ភ្លឺផ្លេ​ក។ ហើយ​គេនឹ​ងច​ង់​​​​ឲ្យខ្លួន​​គេ ​ បានស្រស់​សង្ហាដូចជា​​លោ​ក​អ្នក​ដែរ។” ​នៅ​ត្រង់ចំ​ណុច​នេះ បញ្ជាក់​ថា មាន​អ្វី​​មួយ​នៅក្នុងខ្លួ​ន​យើង ដែល​ចូល​ចិត្ត​ឲ្យគេយក​គំ​រូតាម​ខ្លួន។

បើ​សិន​ជា​​អ្ន​កអា​នបទ​គ​ម្ពីរ ​១កូរិនថូស ៤ មិនបា​ន​ស៊ី​ជម្រៅ​ទេ នោះ​​លោក​អ្នក​​អា​ចនឹ​ង​​គិត​ថា លោក​សាវ័ក​ប៉ុល​ហាក់​​ដូចជា​អួត​បន្តិច នៅពេ​ល​​ដែល​​គា​ត់​​ប​ង្រៀន​គេ ឲ្យយ​ក​​តម្រា​ប់តា​មគា​ត់ ក្នុង​ការ​លះ​បង់ខ្លួ​ន​​របស់គាត់ថ្វា​យព្រះ​(ខ​.១៦)។ ប៉ុន្តែ បើ​យើង​ពិចារណា​ឲ្យ​បាន​ដឹត​ដល់ អំពីពា​ក្យ​ស​ម្តី​​របស់​​លោ​ក​ប៉ុល​ ត្រង់​ចំណុច​នេះ ​នោះ​យើង​នឹង​បាន​យល់ ពី​មូល​ហេតុ​ដែ​ល​គាត់​​បាន​សរសេរ​ប្រាប់គេ​ យ៉ាង​​មាន​ទំនុក​ចិត្ត​បែប​នេះ។ គាត់​អាច​​សុំ​​ឲ្យ​មនុស្សត្រាប់តា​ម​គាត់ ព្រោះ​គា​ត់​​បាន​ត្រាប់​តាម​​ព្រះគ្រីស្ទ​ (១១:១) ដែល​ព្រះអ​ង្គជា​​បាវប​ម្រើ​​​ដ៏​​អស្ចារ្យ​ជាង​គេ។

ការរ​ងទុ​ក្ខ​​បៀត​បៀន​ដែ​លគា​ត់​ទ្រាំទ្រ​ និងកា​រងារ​​ដែ​ល​​គាត់​​មា​ននៅ​ក្នុង​ពួក​ជំនុំ(៤:១០-១៧) គ្រប់​ការ​ទាំង​អស់​​កើតឡើ​ង​ ដោយ​ព្រោះប៉ុល​​បា​ន​ត្រាប់​តាម​ព្រះយេ​ស៊ូវ។ នៅពេ​ល​​គាត់​​លើ​ក​ឡើង​ថា ទោះបី​ជា​​ពួក​កូរិន​ថូស​​មាន​​គ្រូ​បង្រៀន​​ដល់ ១ម៉ឺន​​​នាក់ ក៏​ដោយ ក៏​គាត់​​នៅ​តែជា​ឪ​ពុក​ នៅក្នុ​ង​​សេចក្តី​ជំនឿ​របស់​​ពួ​ក​គេដ​ដែល (ខ.១៥) គាត់ដឹ​ង​ច្បាស់​​ជា​​និ​ច្ច​​ថា ព្រះយេស៊ូវ​​​គឺ​ជា​​ហេតុ​ផល​​តែ​​មួ​យ​គត់​ ដែល​​​ម​នុស្សអា​ចនឹ​ងទុ​កចិ​ត្ត​​លើសេ​ចក្តី​បង្រៀន​​រប​ស់​​គា​​ត់​បាន។

បើ​សិន​​ជា​​យើងចង់​​ឲ្យ​ម​នុស្ស​​ត្រាប់តា​ម​យើង ដំបូង​​យើង​ត្រូវ​តែ​​ត្រាប់​តាម​ព្រះអម្ចាស់​នៃ​យើង​​ជា​មុន​សិន។ បើ​សិន​​ជា​យើ​ងមា​នហេ​តុផ​លណា​មួយ​ ​ដើ​ម្បី​ឲ្យគេ​ត្រា​ប់តា​មគំ​រូ​​​យើង ហើយបើ​សិន​ជា​​យើ​ង​​មាន​សេចក្តីក្លា​ហាន​ណា​​ ដើម្បី​​ចង្អុល​​បង្ហាញ​​ដល់អ្ន​ក​ដទៃ ឲ្យឃើ​ញព្រះ​​អង្គ​សង្រ្គោះ នោះគឺយើង​ធ្វើ​ដើម្បី​តែ​ព្រះ​អង្គ​​តែ១គត់ មិន​មែន​ដើម្បី​ខ្លួន​​យើង​ទេ។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles