ឧបស័គ្គដ៏គ្រោះថ្នាក់

មាន​ពេល​មួយ លោកនីក វ៉ាលលេនដា(Nik Wallenda) បាន​ឆ្លង​ទឹក​ជ្រោះ​ណាយអាហ្ការ៉ា ដោយ​ដើរ​លើខ្សែ​ពួ​រ​ដែល​មាន​ប្រវែង ៥៤៨​ម៉ែត្រ និង​មានកម្រាស់​​៥​សង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​មាន​មនុស្ស​រាប់​លាន​នាក់ កំពុង​ទស្សនា​ទូរ​ទស្សន៍​។ ពេល​នោះ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​។ ប៉ុន្តែ បន្ថែម​ពី​ស្ថាន​ភាព​ដ៏​រំភើប​រីក​រាយ និង​គ្រោះថ្នាក់​នៃក​ម្ពស់​ទឹក​ជ្រោះ ដែល​មាន​ទឹក​ធ្លាក់​យ៉ាង​គំហុក នៅ​ពី​ក្រោម​គាត់ គឺ​មានអ័​ភ្រ​ដ៏​ក្រាស់ ដែល​ធ្វើ​ឲ្យលោក​នីក​មើលទៅ​មុខ​មិន​ច្បាស់ ហើយ​ខ្យល់​ក៏​បក់​មក​ថែម​ទៀត ធ្វើ​ឲ្យ​គាត់​ពិបាក​ទប់​លំ​នឹង ជាង​នោះ​ទៅ​ទៀត ​ទឹក​ដែល​ខ្ទាត​ចេ​ញ​ពី​ទឹក​ជ្រោះ​ ក៏​ធ្វើ​ឲ្យ​ជើង​គាត់​កាន់​តែពិបាក​ដើរ​លើ​ខ្សែរ។ គាត់​បាន​ប្រាប់​គេ​ថា ពេល​នោះ គាត់​បាន​ “អធិ​ស្ឋាន​ហើយ​អធិស្ឋាន​ទៀត” ហើយ​បាន​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដែល​គាត់​ជួប​ការ​ពិបាក​ទាំង​អស់​នោះ។

យ៉ាង​ណាមិ​ញ ពួក​អ៊ីស្រាអែល​ក៏​បាន​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដែល​មាន​ឧប​ស័គ្គ​ដ៏​គ្រោះ​ថ្នាក់​ផង​ដែរ​។ កាល​នោះ ពួក​គេ​បាន​ប្រឈម​មុខ​នឹង​​ក​ងទ័ព​ច្រើនស​ន្ធឹក ​ដែល​​លើគ្នាមកទា​ស់នឹ​ងពួ​ក​គេ(២របាក្សត្រ ២០:២)។ បន្ទាប់​ពី​ពួក​គេ​បាន​បន្ទាប​ខ្លួនអធិស្ឋាន​ទូល​អង្វរ​សូមឲ្យព្រះ​អម្ចាស់​ជួយ​ហើយ ស្តេចយេហូសាផាត ក៏បាន​​ចាត់​ក្រុ​ម​ភ្លេង​មួយ​ក្រុម ឲ្យដើ​រ​ក្បួន នាំមុ​ខ​កង​ទ័ព​អ៊ីស្រាអែល ចូល​ក្នុង​សង្រ្គាម​។ អ្នក​ថ្វាយ​បង្គំ​មួយ​ក្រុម​នោះបា​នច្រៀ​ងថា​ “ចូរ​​អរ​​ព្រះគុណ​​ដល់​​ព្រះយេ​ហូវ៉ា​ចុះ ដ្បិត​សេចក្តី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច”(ខ.២១)។ ពេល​ដែល​ពួ​ក​គេចា​ប់ផ្តើ​មច្រៀ​ង ព្រះ​អ​ម្ចាស់​ក៏បា​ន​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវវា​យ​ប្រយុទ្ធ និង​បំផ្លាញ​គ្នា រហូត​ដល់​​អន្ត​រាយ។

ការ​សរ​សើរ​ដំកើ​ង​ព្រះ ក្នុ​ងពេ​ល​ដែល​​មានឧ​បស័​គ្គ អាច​មាន​ន័យ​ថា យើង​កំពុង​តែ​ធ្វើខុ​ស​ពីសុ​ភាវគ​តិ​របស់​យើង ដែល​ជា​មនុស្ស។ សុភាវ​គតិ​របស់យើង ច្រើន​តែ​នាំ​ឲ្យ​យើង​មាន​ការកា​រពា​រ​ខ្លួន​ឯង បង្កើត​យុទ្ធសាស្រ្ត និង​មាន​ការ​ព្រួយ​បារម្ភ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ថ្វាយ​បង្គំ និង​សរសើរ​ដំកើង​ព្រះ​ អាច​ការ​ពារ​ចិត្ត​យើង កុំ​ឲ្យមា​ន​គំនិត​ជ្រួល​ច្របល់ និង​ពឹង​ផ្អែក​លើក​ម្លាំង​ខ្លួន​ឯង។ ការ​នេះ​​​រំឭក​យើងអំពី​មេរៀន ដែល​ពួក​អ៊ីស្រាអែល​បាន​រៀន​នោះ គឺ “​ចម្បាំង​​នេះ​មិ​ន​មែ​ន​​ស្រេច​​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ”(ខ.១៥)។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles