គេ​មិន​ខ្វល់​ពី​ខ្ញុំ

មាន​ពេល​មួយ ចេន(Jane) បានប​ញ្ចេញ​យោបល ក្នុង​ការ​ប្រជុំ នៅក​ន្លែង​ធ្វើ​ការ ហើយ​ពេល​នោះ គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ឡើយ។​ ដូច​នេះ នាងក៏បា​ននិ​យាយ​សា​ឡើង​វិញម្ត​ង​ទៀត ហើយនៅ​តែ​គ្មាន​នរណាឆ្លើយត​ប​ដដែល។ មិត្ត​រួម​ការ​ងាររ​បស់​នាង មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្តីរ​បស់នា​ង​សោះ។ ពេល​នោះ នាង​ក៏បា​នដឹ​ង​ថា ទស្ស​នៈរបស់​នា​ងមិន​​មាន​តម្លៃចំ​ពោះពួ​កគេ​ទេ។ នាង​​​​មាន​អារម្មណ៍​ថា គេ​មិន​អើពើរ​ចំពោះនា​ង និង​មើល​នាង​មិន​ឃើញ​ទេ។ ត្រង់​ចំណុច​នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះផ​ងដែ​រ​ ពេល​ដែល​គេ​មិន​អើពើរនឹង​​អ្នក។

យ៉ាង​ណាមិ​ញ សាសន៍​អ៊ីស្រាអែល ដែ​ល​ជារា​ស្រ្តរ​បស់​​ព្រះ ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះផ​ងដែរ(អេសាយ ៤០)។ ពួក​គេជឿ​​ថា ព្រះ​អម្ចាស់​មិន​បាន​ទត​មើល ឬ​យល់​អំពី​ទុក្ខ​វេទនា ដែល​ពួក​គេមា​នជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​តស៊ូ​ឲ្យ​រួច​ពីសេ​ចក្តីស្លា​ប់​ឡើយ។ នៅស​ម័យ​នោះ នគរ​ខាង​ត្បូង​ត្រូវ​​គេ​និរទេស ឲ្យ​ទៅ​ធ្វើជា​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ហើយពួ​ក​គេបា​នរ​អ៊ូរ​ទាំថា​ ព្រះ​អម្ចាស់​មិន​បាន​ទតមើល​ផ្លូវ​​ដែលពួក​គេប្រ​ព្រឹត្ត ហើយ​​ព្រះ​អង្គក៏​​​មិនបាន​​ជ្រាបអំ​ពីរឿ​ងរ៉ា​វ​​រប​ស់ពួ​កគេ​(ខ.២៧)។ លោក​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា បើ​ធៀប​នឹង​ព្រះដ៏​មាន​ចេស្តា “អស់​ទាំង​សាសន៍​ប្រៀប​​ដូច​​ជា​​ទឹក​​១​​ដំណក់​​នៅ​​ក្នុង​​ថាំង ហើយ​​ក៏​​រាប់​​ទុក​​ដូច​​ជា​​លំអង​ធូលី​ នៅ​លើ​ថាស​ជញ្ជីង​ដែរ”(ខ.១៥) ហើយ​គាត់​ក៏ច​ង់​ឲ្យពួក​អ៊ីស្រាអែល ដឹ​ងផ​ងដែ​រ​ថា​ ​ព្រះ​អង្គ​រមែង​​ចំរើ​ន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ(ខ.២៩)។ លោកអេ​សាយ​បា​ន​មាន​ប្រសាសន៍​ផង​ដែរ​ថា បើពួ​កគេ​ស​ង្ឃឹម​ដល់​ព្រះអ​ម្ចាស់ នោះ​ព្រះអ​ង្គ​នឹង​ប្រទាន​ឲ្យ​ពួក​គេមា​នកម្លាំ​ងជា​ថ្មី គេ​​នឹង​​ហើ​រ​​ឡើ​ង​​ទៅ​​លើ ដោយ​​ស្លាប ដូច​​ជា​​ឥន្ទ្រី គេ​នឹ​ង​​រត់​​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ(ខ.៣១)។

ដូច​នេះ ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា គេមិ​នអើ​ពើរ ឬ​មិន​ខ្វល់​ពីអ្ន​កទេ នោះសូ​មចាំ​ថា​ ព្រះអង្គ​ពិត​ជា​កំពុង​ទត​មើល​អ្នក ដោយ​ព្រះទ័យទុ​កដា​ក់បំ​ផុត។ ចូរ​សង្ឃឹម​ដល់​ព្រះ​អង្គ​ចុះ ព្រះអ​ង្គនឹង​ប្រទាន​ឲ្យយើ​ងមាន​កម្លាំង​ជា​ថ្មី។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles