គ្រឿង​ផ្សំដែ​ល​ជួយ​ឲ្យសុ​ខ​ភាព​ល្អ

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​កា​រ​ដើរ​ផ្សារ ពេ​ល​ដែល​នាង​ត្រូវទិ​ញ​អាហារ ដែល​ល្អចំ​ពោះសុ​ខ​ភាព និង​មាន​ជីវ​ជាតិ។ ទោះ​បី​ជា​អាហារ​នោះ​ ត្រូវ​បា​នវេ​ចខ្ច​ប់ ដោយ​កញ្ចប់ ដែល​គួ​រ​ឲ្យទា​ក់ទា​ញយ៉ា​ង​ណាក៏​ដោ​យ ក៏​នាង​នៅតែ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​បង្ហាញ​ក្នុង​តា​រាង នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់។ មាន​ពាក្យ​បច្ចេក​ទេស​របស់​គ្រឿង​ផ្សំជា​ច្រើ​ន ដែល​ពិបាក​អាន ដែល​តាម​ធម្មតា ​វាបង្ហាញថា ក្នុង​កញ្ចប់​អាហារ​​នោះ មាន​ដាក់​ជាតិ​គីមី ដែល​ជួយ​ឲ្យ​អាហារ​ទុក​បាន​យូរ តែ​ធ្វើ​ឲ្យ​ខូច​ជីវជា​តិល្អ​ៗ​។ ដូច​នេះ ពេល​នាង​ឃើញ​មាន​គ្រឿង​ផ្សំ​មិន​ល្អដូ​ចនេះ​ នាង​ដាក់​កញ្ចប់​អាហារ​នោះ ចូល​ក្នុង​ធ្នើ​ដាក់​ទំនិញ​វិញ ហើយ​បន្ត​ដើរ​រក​មើល​កញ្ចប់​អាហារ ដែល​មាន​ផ្លាក​យីហោ ដែល​មាន​ផលិត​ផល​អាហារ​ធម្ម​ជាតិ ដែលជួ​យ​ឲ្យ​មាន​សុខ​ភាព​ល្អ។

ជា​ញឹក​ញាប់ ខ្ញុំ​យល់​ថា ការ​ដែល​នាង​មាន​ទម្លាប់​ដើរ​ទិញ​ឥវ៉ាន់​យ៉ាងដូ​ចនេះ គឺមិ​ន​សូវ​ខុស​ពីកា​រ​ដែល​ព្រះស្វែ​ង​រក​ចំណុច​ល្អ ក្នុង​ជីវិត​យើង​ឡើយ។ ព្រះ​អង្គ​ទត​មើល​ចិត្ត​រប​ស់​យើង ជា​សំខាន់ ទោះ​បី​ជា​សម្បក​ក្រៅរបស់​យើង មាន​ភាព​ទាក់​ទាញ​យ៉ាង​ណាក៏​ដោ​យ។ ហេតុ​នេះហើយ​បា​នជា ព្រះ​គ​ម្ពីរ​សុភាសិត ដែល​ជា​ព្រះគម្ពីរ​​នៃប្រា​ជ្ញា បាន​ដាស់​តឿ​ន​យើង ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​ចូល​ក្នុង​ចិត្ត​របស់យើ​ង “ដ្បិត​អស់ទាំ​ង​ផ​​លនៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។

ការ​ស្លៀក​ពាក់​ឲ្យ​សមរ​ម្យ និង​កា​រ​ធ្វើ​ខ្លួនឲ្យ​ក្មេងជា​ង​វ័យ មិ​នសូ​វជា​សំ​ខាន់​ទេ បើសិ​ន​ជា​ចិត្ត​របស់​យើង​បង្កប់​ទៅដោ​យ ភាព​​លោភ​លន់ សេចក្តី​សម្អប់ ភាព​ក្តៅក្រ​ហាយ ការ​អាណិត​ខ្លួន​ឯង និង​ចារិក​លក្ខ​ណៈដែ​ល​មិន​បង្កើតផ​ល​ផ្លែ​ផ្សេង​ទៀត​នោះ។ ដូច​នេះ ចូរ​សួរ​ខ្លួ​ន​ឯង​ថា ពេល​ដែល​អ្នក​ដទៃ​មើល​មកក​ញ្ចក់​​នៃជីវិ​តរ​បស់​ខ្ញុំ តើ​ពួកគេ​ឃើ​ញ​ថា ចិត្ត​របស់យើង​​មាន​ធាតុ​ផ្សំ​ល្អ​ៗ ដែ​ល​ថ្វាយ​ព្រះកិ​ត្តនា​ម​ដល់​ព្រះ​គ្រីស្ទ​ឬ​ទេ? កាល​ណាចិ​ត្ត​របស់​យើង​មាន​ពេញ​ដោយ​ព្រះ​គុណ​ព្រះ ភាព​សប្បុ​រស ការ​អត់​ធ្មត់ និង​ចិត្ត​មេត្តា នោះ​យើង​នឹងបា​ន​ឆ្លុះ​បញ្ចាំង​អំពី​បុគ្គលិ​កល​ក្ខណៈ​ដ៏​អស្ចារ្យ​នៃ​ព្រះ​គ្រីស្ទ​ហើយ។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles