ការរង់ចាំព្រះអម្ចាស់

សព្វ​ថ្ងៃនេះ​ នៅក្នុ​ង​ការ​ទំនាក់ទំ​នង មាន​មធ្យោយ​បា​យ​បញ្ជូន​សារ​ដ៏​ឆាប់​រហ័ស​ជា​ច្រើន ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មិន​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​មក​វិញ​ភ្លា​មៗ​ទេ​ បាន​ជាជួ​ន​កាល ការ​ខ្វះ​ការ​អត់​ធ្មត់​នៅ​ក្នុង​ការ​រង់​ចាំ​ទទួល​ចម្លើយ​ពី​គេមក​វិ​ញ អាច​នាំ​ឲ្យ​គេ​ធ្វើ​​​ការ​អ្វី​​ដែល​គួរ​​ឲ្យអ​ស់សំណើច។ មាន​ម​នុស្ស​ម្នាក់​ដែល​​ខ្ញុំស្គា​​ល់ បាន​ផ្ញើសា​រអេ​ឡិចត្រូនិច(អ៊ីមេល) ទៅ​កាន់​ភរិយារ​បស់​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ទូរ​ស័ព្ទ​ទៅ​កាន់​នាង​តែម្ត​ង​ ដោយ​សារ​គាត់​មិន​អាច​រង់​ចាំ​នាង​ផ្ញើ​សារ​តប​មក​វិញ!

ជួ​នកា​ល យើង​មាន​អារម្មណ៍​ថា ព្រះ​បាន​បោះបង់​ចោ​លយើ​ង ពេលដែល​​​​ព្រះអង្គ​មិ​នបា​ន​ឆ្លើយ​តប​ការ​អធិ​ស្ឋាន​រប​ស់យើ​ងភ្លា​ម​ៗ។ ជា​ញឹកញា​ប់ អាកប្ប​កិរិ​យ៉ា​របស់​យើង នៅ​ក្នុង​ការ​អធិ​ស្ឋាន ហាក់​ដូច​ជា​កំពុង​ទូល​ដល់​ព្រះ​ថា “ឱ​​ព្រះអ​ង្គអើ​យ សូម​​ប្រញាប់​​នឹង​​ឆ្លើ​យ​​មក​​ទូល​បង្គំ ដ្បិត​​វិញ្ញាណ​​ទូលប​ង្គំ​​អន់​ថយ​​ហើ​យ!”(ទំនុកដំកើង ១៤៣:៧)

ប៉ុន្តែ ការ​រង់​ចាំ​ការ​ឆ្លើយ​តប​របស់ព្រះ​អ​ម្ចាស់ អាច​ជួយ​ឲ្យ​យើងមា​នជំ​នឿ​កាន់​តែរឹង​មាំ។ ស្តេច​ដាវី​ឌ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ​ក្នុង​ការ​រង់​ចាំ​ឡើង​ធ្វើ​ស្តេច និង​រត់​គេច​ពី​សេចក្តី​ក្រោធ​របស់​ស្តេច​សូល​។ ស្តេច​ដាវី​ឌបា​ន​សរសេ​រ​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយ​​នៅក្នុ​ងប​ទ​គម្ពីរ​ទំនុក​ដំកើង​មួយ​ទៀត ទ្រង់​បាន​លើកទឹកចិ​ត្តយើ​ង យ៉ាង​ដូច​នេះថា​ “ខ្ញុំ​​បាន​រង់ចាំ​ព្រះយេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន … ​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន”(៤០:១-២)។ ការ​រង់​ចាំនេះ​ បាន​នាំ​ឲ្យ​ស្តេច​ដាវីឌ​ក្លាយ​ជា ​“មនុស្សដែ​ល​ខំធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ”(កិច្ចការ ១៣:២២ ១សាំយ៉ូអែល ១៣:១៤)។

ពេល​ដែល​យើង​មាន​ចិត្ត​នឿយណា​យ នឹង​ការ​ដែល​ព្រះ​ក្រ​នឹងឆ្លើ​យ​តបកា​រ​អធិស្ឋាន​របស់​យើង នោះ​សូមយើ​ង​ចាំថា​ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ជួ​យ​ឲ្យយើ​ងមា​នជំនឿ​កាន់​តែ​រឹង​មាំ និង​មាន​ការ​អត់​ធ្មត់​កាន់​តែ​ខ្លាំង(យ៉ាកុប ១:២-៤)។ សូម​យើង​រង់​ចាំ​ព្រះ​អម្ចាស់​ចុះ!—Dannis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles