ជំពូកចុងក្រោយ

មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់​មាន​ទម្លាប់​អាន​​សៀវភៅ តាម​របៀប​ចម្លែក​ខុស​គេ។ ពេល​នាង​អា​នសៀវ​ភៅរឿ​ងប្រ​លោម​លោកបែ​បរ​ន្ធត់ នាង​ចូល​ចិត្ត​អានជំ​ពូក​ចុង​ក្រោយ​មុន​គេ​​។ នា​ងប្រា​ប់​ខ្ញុំ​ថា មូល​ហេតុ​ដែល​នាង​​មាន​ទម្លាប់​អាន​ដូច​នេះ​ គឺ​ដោយ​សារ​នាង “មិ​នចង់​មាន​ចិត្តថ​ប់​បារម្ភ នៅ​ក្នុង​ការ​អាន​”។   សម្រាប់​យើង​ដែល​ជាគ្រី​ស្ទ​បរិស័ទ​វិ​ញ   យើង​ប្រ​ហែល​ជា​មាន​ចិត្ត​ថប់​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​​អាច​​កើ​ត​ឡើង​​ចំពោះ​​យើង នៅ​​ពេល​អនាគ​ត​ ប៉ុន្តែ ព្រះ​បាន​អនុញ្ញា​ត​ឲ្យ​យើង​ដឹង​ជាមុ​ន អំពី​ចុង​បញ្ចប់​នៃ​សាច់​រឿងនៃ​​ជីវិត​របស់​យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួប​ភាព​ជ្រួល​ច្របល់ ហើយ​មាន​ចិត្ត​ស្ងប់ ពេល​ជួប​គ្រោះ​មហន្ត​រាយ។

ត្រង់ចំ​ណុច​នេះ ក្នុងប​ទគ​ម្ពីរ ភីលីព ៤:៥ សាវ័ក​ប៉ុល​បាន​ហៅ​អាកប្ប​កិរិយ៉ា​ដូច​នេះថា​ “សេចក្តី​សំឡូត”។ ពាក្យ​នេះត្រូ​វបាន​​ប្រើ​ក្នុង​បទ​គម្ពី​រនេះ សំដៅ​ទៅ​លើ “ការ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ស្ថិត​ក្រោម​សំពាធ​អ្វី​មួយ” ដែល​ជា​ភាព​ស្ងប់​រម្ងាប់ និងជា​កម្លាំង​ដែល​យើង​ប្រើ ​ពេល​យើង​ជួប​ស្ថាន​ភាព​ដែលធ្វើ​ឲ្យមា​នកា​រ​ថប់​បារម្ភ   ក្នុង​ការ​រស់​នៅ។ នគរ​ទាំង​ឡាយ​អាច​រលំ​រលាយ មិត្ត​ភ័ក្រ​អាច​លែង​ទុក​ចិត្ត​គ្នា ពួក​ជំនុំ​អាចជួ​បកា​រ​បែប​បា​ក់ ទឹក​សមុទ្រ​អាច​ជន់​ជោរ​ឡើង ហើយ​ភ្នំ​ទាំង​ឡាយអា​ច​កក្រើក​រំពើក ប៉ុន្តែ យើង​នៅ​តែ​អាច​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត។​ តើ​ធ្វើ​ដូ​ច​ម្តេច ឲ្យ​យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាង​ដូច​នេះ​បាន?

យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាងដូ​ច​នេះបា​ន ដោយ​នឹក​ចាំថា​ “ព្រះ​អម្ចាស់​ជិត​យាង​មក​ហើយ”(ភីលីព ៤:៥)។ ព្រះ​អម្ចាស់​នៃ​យើង​កំពុង​ឈរ​នៅ​ខាង​ក្រៅ ដោយ​ត្រៀម​ខ្លួ​នទំលា​យទ្វា​រ​​ចូល ហើយ​កែរ​ប្រែ​អ្វីៗ​​ឲ្យ​ត្រឹម​ត្រូវ​ឡើង​​វិញ។ ពេល​នោះ លោកិយ​នេះ និង​បញ្ហា​ទាំង​ឡាយ​ប្រែក្លាយ​ជានគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង ហើយ “មនុស្ស​នឹង​ស្គាល់​ដល់​សិរីល្អ​នៃ​ព្រះយេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ”(ហេព្រើ ២:១៤)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​លថា​ ព្រះ​អង្គ​នឹង​យាង​​ម​ក​​​ជា​​ឆាប់(វិវរណៈ ២២:២០)។

ថ្ងៃ​នេះ​អាច​ជា​ថ្ងៃ​ដែលព្រះ​អង្គ​យាងម​កវិ​ញ! ​នេះ​ជា​ព្រះ​បន្ទូល​ចុ​ងក្រោ​យរ​បស់​ព្រះអង្គ ដែល​មាន​កត់​ទុក​ក្នុង​ជំពូក​ចុង​ក្រោយ នៃ​ព្រះ​គម្ពីរ ដែល​ជា​សៀវភៅ​ដ៏ពិសិដ្ឋ​របស់​ព្រះ​អង្គ។—David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles