គំរូនៃសេចក្តីស្រឡាញ់

មាន​ស្លោក​មួយ​ឃ្លា​ពោល​ថា “គេ​អាច​កាត់​សេចក្តី​ថា យើង​មាន​ចិត្ត​ល្អ ឬ​ចិត្ត​អាក្រក់ មិន​មែន​ដោយ​សារ​យើង​មាន​សេចក្តី​ស្រឡាញ់​ច្រើន​ប៉ុណ្ណា​ឡើយ តែ​ដោយ​សារ​អ្នក​ដទៃ​បាន​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា​ទៅ​វិ​ញ​ទេ”។ ពាក្យ​ស្លោក​នោះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ខ្សែ​ភាព​យន្ត ដែល​មាន​ចំណង​ជើង​ថា មេ​ធ្មប់​នៃ​នគរ​អូហ្ស។ ខ្ញុំ​ឃើញ​គេ​ដាក់​តាំង​ពាក្យ​ស្លោក​នោះ   នៅ​លើ​ជញ្ជាំង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ។ គេ​ប្រហែល​ជា​យល់​ថា​រឿងមេធ្មប់​នៃ​នគរអូហ្ស ជា​រឿង​ដ៏​ល្អមួ​យហើយ​ ប៉ុន្តែ វា​មិន​មែន​ជាប្រភព​នៃ​ការ​បង្រៀន​ខាង​វិញ្ញាណ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ឡើយ​។ ដ្បិត​ព្រះទ្រ​ង់​មាន​សេចក្តី​បង្រៀន ដែល​ផ្ទុយ​ពី​ពាក្យ​ស្លោក​នេះ។ ព្រះ​អង្គ​បា​នប្រទាន​ក្រឹត្យ​វិន័យ​ធំ​ៗ​ពី​រ គឺ​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ​ជា​ទី​មួយ ហើយ​ស្រឡាញ់​អ្នក​ដទៃ​(ម៉ាកុស ១២:២៨-៣១)។ គ្មាន​ខ​គម្ពីរ​ណា ដែល​បង្រៀន​យើង​ឲ្យ​រំពឹង​ចង់​បាន​សេចក្តី​ស្រឡាញ់​ពី​អ្នក​ដទៃ​វិញ​ឡើយ។ តាម​ពិត ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​សេចក្តី​អធិ​ប្បាយ​ដ៏​ល្បី​បំផុត​របស់​ព្រះ​អង្គ​ថា​ “អ្នក​​រា​ល់​​គ្នា​​មា​ន​​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។

ពេល​ដែល​យើង​និយាយ​អំពី​សេចក្តី​ស្រឡាញ់ យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា : ព្រះ​អង្គ​បាន​ស្រឡាញ់​យើង មុន​យើង​ស្រឡាញ់​ព្រះ​អង្គ​(១យ៉ូហាន ៤:១៩)។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ស្រឡាញ់​ពួក​គេ​(ចោទិយកថា ១០:១៥) ហេតុ​ដូច​នេះ​ហើយ​ ពួក​គេ​ត្រូវ​ស្រឡាញ់​អ្នក​ដទៃ ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​ពួក​គេ​​មិន​ស្គាល់​ផង(ខ.១៩)។ កាល​ណាយើ​ង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ពី​ព្រះ​ហើយ នោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​នាំ​អ្នក​ដទៃ ឲ្យ​បាន​ទទួល​សេចក្តី​ស្រឡាញ់​រប​ស់​ព្រះ​អង្គ​ផង​ដែរ។

ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ ដូច​នេះ បើ​សិ​ន​ជា​គ្មាន​ព្រះអង្គ​ទេ នោះ​គ្មាន​នរណា​អាច​មាន ឬ​ទទួល​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ឡើយ(១យ៉ូហាន ៤:៧-៨)។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles