រង្វាន់​សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ

នៅ​ក្នុង​ក្រុម​កុមារ នៃ​ព្រះវិហារ​របស់​ខ្ញុំ យើង​តែង​តែ​ឲ្យកា​ត​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ៗ ពេល​ដែល​យើង​កត់​សម្គាល់​ឃើញ​ថា ពួក​គេ​មាន​អាកប្ប​កិរិយ៉ា​ល្អ។ ពួក​គេ​ក៏​បាន​សន្សំ​កាត​នោះ​ឲ្យបា​នច្រើ​ន ដើម្បី​ទទួល​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ ដែល​ខ្លួន​ធ្លាប់​មាន​កន្លង​មក។ យើង​កំពុង​តែ​ព្យាយាម​បង្រៀន​ក្មេង​ៗ​ ឲ្យកាន់តែ​មាន​អាកប្ប​កិរិយ៉ា​ល្អ ជាជា​ង​ផ្តោត​ទៅ​លើ​ចំណុច​អាក្រក់​របស់​ពួក​គេ។ មាន​ពេលមួយ​ អ្នក​ដឹក​នាំ​របស់​យើង​ម្នាក់ បាន​ឲ្យ​កាត​មួយ​សន្លឹក​ដល់​ក្មេង​ប្រុស​អាយុ១១​ឆ្នាំម្នា​ក់ ឈ្មោះធីរី(Tyree)។ ពេល​នោះធី​រី​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​សូម​អរគុណ​លោក​គ្រូ ​ប៉ុន្តែ ខ្ញុំ​មិ​នត្រូវ​ការ​កាត​នេះ​ទេ។ ខ្ញុំ​ចង់​មាន​អាកប្ប​កិរិយ៉ា​ល្អ ហើយ​មិ​នច​ង់​បាន​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អនោះឡើ​យ”។ សម្រាប់​កុមារា​ម្នាក់នេះ កា​រ​ធ្វើល្អ គឺ​ជា​រង្វាន់​សម្រាប់​ខ្លួន​គាត់។ គា​ត់​ពិត​ជា​ចូល​ចិត្ត​ធ្វើល្អ​   ក្នុង​ការ​រស់​នៅ   ទោះបីជា​គា​ត់​បាន​ទទួ​ល​រង្វា​ន់​ឬ​អត់​ក៏​ដោយ។

ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់​​គ្នានឹង​បាន​ទទួល​រង្វាន់ តាម​​កា​រ​​ដែ​ល​​បាន​ធ្វើ ពី​​កាល​​នៅ​​ក្នុង​​រូបកាយ​​រៀង​​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី”។ ប៉ុន្តែ យើង​មិន​គួរ​ប្រព្រឹត្តល្អក្នុង​ការ​រស់​នៅ ដោយ​សារ​តែ​យើងមា​នបំ​ណង​ចង់​បាន​រង្វា​ន់នោះ​ឡើ​យ ហើយក៏​មិ​ន​មែន​ដើម្បី​ឲ្យបា​នសេ​ចក្តី​សង្រ្គោះនោះ​ដែរ។ ផ្ទុយ​ទៅវិ​ញ យើងគួ​រ​ប្រព្រឹត្ត​ល្អ ​ដោយសារ​យើង​មាន​បំណង​ចិត្ត​ ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និងដើ​ម្បី​ធ្វើ​ឲ្យ​ព្រះអ​ង្គ​សព្វ​ព្រះ​ទ័យ។

ពេល​ដែល​យើ​ងស្រ​ឡាញ់​ព្រះ យើង​មាន​ចិត្ត​ចង់​ផ្គាប់​ព្រះទ័​យ​ព្រះ​អង្គ ដែល​បាន​ស្រឡាញ់​យើ​ង​ជា​មុន​(១យ៉ូហាន ៤:១៩) ហើយ​បម្រើព្រះ​អ​ង្គ ដោយ​ចិត្ត​បរិសុទ្ធ(សុភាសិត ១៦:២ ១កូរិនថូស ៤:៥)។ ការ​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ ជា​រង្វា​ន់​ដ៏​ល្អបំ​ផុត សម្រា​ប់យើ​ង​រាល់​គ្នា!—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles