ព្រះពរនៃការថ្វាយដង្វាយ

ក្នុង​សម័យ​ព្រះ​យេស៊ូវ ពួក​អាចារ្យ​ពឹង​ផ្អែ​ក​ទៅ​លើដ​ង្វាយ​របស់​ប្រជា​ជន តែ​ក៏​មាន​ពួក​អាចារ្យ​ដែល “ឆស៊ី​ផ្ទះស្រ្តីមេ​ម៉ាយ​”ផង​ដែរ​(ម៉ាកុស ១២:៤០)។ ដូច​នេះ ស្ត្រី​មេម៉ាយ​មិន​សម​នឹង​យក​ប្រាក់​ដែល​នាងនៅ​ស​ល់​តែ​ពីរ​ស្លឹង មក​ដាក់​ដង្វាយ​ឲ្យស្ថា​​ប័ន​​​ដ៏​ពុក​រលួយ​នេះឡើ​យ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បា​ន​ឲ្យត​ម្លៃ ចំពោះទ​ង្វើរ​បស់​គាត់ ដែលបា​នប​ង្ហាញ​ពី​អាកប្ប​កិរិយ៉ា​ដ៏​ត្រឹ​ម​ត្រូវ ដែល​យើង​​ត្រូវមា​ន​ចំពោះលុ​យ​(ខ.៤១-៤២)។

ពេល​ដែល​លោក​ហ្គរឌិន ខូសប៊ី(Gordon Cosby) កំពុង​មាន​នាទី​ជា​គ្រូគ​ង្វាល​នៃ​ព្រះ​វិហារ​ព្រះ​សង្រ្គោះ ក្នុង​រដ្ឋ​វ៉ាស៊ីនតុន ឌីស៊ី​ គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ស្ទើរ​តែ​មិន​អាច​ចិញ្ចឹម   និង​ទិ​ញ​សំលៀក​បំពាក់​   សម្រាប់​កូនទាំង​៦​នាក់។ ប៉ុន្តែ ជា​រៀង​រាល់​អាទិត្យ គាត់​បាន​ដាក់​ដង្វា​យ ​៤ដុ​ល្លាក្នុ​ង​ថាសដ​ង្វាយ ដោ​យ​ចិត្ត​ស្មោះត្រ​ង់ជា​និច្ច។ មាន​អ្នក​ដឹក​នាំម្នាក់​ក្នុង​ព្រះ​វិហារ​នោះ ​បានស្នើ​លោ​កគ្រូ​​ខូសប៊ី ឲ្យទៅជួ​បស្ត្រី​មេ​ម៉ាយ​រូប​នោះ ហើយប​ញ្ជា​ក់ដ​ល់គា​ត់​ថា គាត់មិនចាំបាច់​ដាក់​ដង្វាយ​នោះ​ទេ ហើយ​គាត់អា​ច​ប្រើ​​វា​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គ្រួសារ​របស់​ខ្លួន​វិញ។

លោក​ខូស​ប៊ី​ក៏​បាន​ធ្វើ​តាម​យោបល​របស់​អ្នក​ដឹ​កនាំ​។ ពេល​នោះ ស្ត្រី​មេម៉ាយ​ក៏​បាន​ឆ្លើយ​តប​ថា “ការ​ដាក់​ដង្វា​យ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មានភា​ពថ្លៃ​ថ្នូ​រ និង​មាន​ន័យ។ ហេតុ​អ្វី​លោក​គ្រូច​ង់​ដក​យក​ចេញ​នូវ​ការ​ដ៏​ប្រពៃ​នេះ​?” គាត់​បាន​ស្គាល់​គន្លឹះ នៃកា​រ​ដាក់​ដង្វាយ ដែល​អា​ច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ថ្វាយ បាន​ច្រើន​ជាង​អ្នក​ទទួ​ល​ដង្វាយ​ទៅ​ទៀត។ ជា​ការ​ពិត​ណាស់ អ្នកដែ​ល​​ស្ថិត​ក្នុង​ភាព​ក្រីក្រ ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​។ ប៉ុន្តែ តម្រូវ​ការ​នៃ​ការ​ថ្វាយ​ដង្វាយ អាច​សំខា​ន់ដូ​ច​តម្រូវ​ការ​​នៃ​ការ​ទទួល​ដង្វាយ​ផង​ដែរ។ ការ​ថ្វាយ​ដង្វាយ នាំ​ឲ្យ​យើង​នឹក​ចាំថា​ យើង​រស់​នៅ​ដោយ​សារ​ព្រះ​គុណ​ព្រះ ដូច​សត្វ​ចាប​លើ​អាកាស និង​ផ្កានៅ​ទី​វាល។ ពួក​វា​ជា​ស្នាព្រះ​ហស្ត​របស់​ព្រះ ដែល​មិន​បាន​ព្រួយ​បារម្ភ​អំពី​អនា​គត​របស់​ខ្លួន​ទេ ដូច​នេះ យើ​ង​ក៏​មិ​ន​គួរ​ព្រួយ​បារម្ភ​ដែរ។ ពេល​ដែល​យើង​ថ្វាយ​ដង្វាយ យើង​មាន​ឱកាស​បង្ហាញ​នូវ​ការ​ទុក​ចិត្ត​ថា ព្រះនឹ​ង​មើល​ថែរ​យើង ដូច​ដែល​ព្រះ​អង្គ​ចិញ្ចឹម​សត្វ​ចាប និង​ផ្កាឈូ​ក​នោះ​ផង​ដែរ​(ម៉ាថាយ ៦:២៥-៣៤)។—Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles