ថ្មដា

ពេល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ម៉ាសាឈូសេត យើង​បាន​ទៅ​មើល​ថ្ម​ដា​ផ្លាយ​ម៉ោត ដែល​ជានិ​មិត្ត​រូ​ប​ដ៏សំ​ខាន់ ក្នុង​សហ​រដ្ឋ​អាមេរិក។ គេ​បាន​និយាយ​តគ្នា ជាច្រើ​ន​ជំនាន់​ថា មាន​គ្រីស្ទ​បរិស័​ទមួ​យ​ក្រុម ដែល​បាន​គេច​ខ្លួន​មក​រក​កន្លែង​រស់​នៅ​ថ្មី បាន​ធ្វើ​ដំណើរ​មក​ទ្វីប​អាមេរិក ​ដោយ​ជិះ​សំពៅ​ឈ្មោះ​មេយ​ផ្លោ​វើរ ក្នុង​ឆ្នាំ១៦២០ ហើយ​បាន​បោះជំ​ហាន​ចូល​កន្លែង​នោះ​មុខ​គេ។ យើ​ងបាន​ស្វែង​យល់​យ៉ាង​រីក​រាយ អំពី​អត្ថ​ន័យ​នៃ​ថ្ម​ដាមួ​យ​នេះ តែទន្ទឹម​នឹង​នោះ យើង​ក៏​មាន​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត ដែល​បាន​ឃើញ​ថ្ម​ដា​នោះ មាន​ទំហំ​តូច​ណាស់។ យើង​ក៏​បាន​ដឹងថា កាល​ពី​ដើម​ឡើយ​ថ្មដានោះ​ មាន​ទំហំ​ធំ​ជាង​នេះបី​ដ​ង តែ​ដោយសារ​សំណឹក និង​មាន​មនុស្ស​ធ្វើ​ឲ្យ​វាបែក​បន្តិច​ម្តង​ៗ បាន​ជា​វា​មាន​ទំហំ​តូច​ដូច​នេះ។

យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​ព្រះយេស៊ូវ ទៅនឹ​ង​ថ្មដា(១កូរិនថូស ១០:៤) ដែល​មិន​ចេះ​ប្រែ​ប្រួល​(ហេព្រើ ១៣:៨)។ ព្រះ​អង្គ​ជា​ថ្មដា​​ដ៏​រឹង​មាំ ដែលយើ​ង​អាច​សង់​ជីវិត​យើង នៅ​លើថ្ម​ដានោះ​បា​ន។ ព្រះ​យេស៊ូវ​សង់​ពួក​ជំនុំ(ស្ថាប័ន​នៃ​អ្នក​ជឿព្រះ​) នៅលើ​​គ្រឹះ ​ដែល​មាន “ព្រះយេស៊ូ​វ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក”។ អ្នក​ជឿ​ព្រះ​ទាំ​ងអ​ស់ រួម​​គ្នា​តែមួ​យ​ក្នុង​ព្រះ​អង្គ(អេភេសូរ ២:២០-២២)។

ព្រះ​យេស៊ូវ​ជា​ថ្ម​ដា​ដ៏រឹង​មាំ ដែលយើ​ង​អាច​តាំង​នៅ​មិន​ឲ្យ​រលំ ពេល​ដែ​លព្យុះ​នៃ​ជីវិត​បក់​បោក​មក​លើ​យើង(ម៉ាថាយ ៧:២៥)។ មាន​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ ម៉ាដេលេន ឡ អែងហ្គល(Madeleine L’Engle) បាន​មាន​ប្រសាសន៍​ថា “វា​ជា​ការ​ល្អ ដែលយើ​ង​ត្រូវ​ពិនិត្យ​មើល​ក្រោមជើង​យើង ម្តង​ម្កាល ដើម្បីឲ្យ​បាន​ដឹ​ង​​ថា តើយើងកំ​ពុង​ឈរ​លើ​ថ្ម ​ឬ​នៅ​លើដី​ខ្សា​ច់”។

ថ្ម​ដា​ផ្លាយ​ម៉ោត ជាផ្ទាំង​ថ្ម​ដ៏​គួ​រឲ្យ​ចា​ប់អា​រម្មណ៍ ដែល​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិ​សាស្រ្ត។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជា​ថ្ម​ជ្រុង​យ៉ា​ង​ឯក ហើយ​អ្នក​ដែល​ទុក​ចិត្ត​លើព្រះ​អង្គ នឹង​បាន​ពឹង​ផ្អែ​ក​លើ​ថ្ម​ដា​ដ៏​រឹង​មាំ​ជា​និច្ច។—Cindy Hess Kasper

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles