ពេលដែ​ល​គួរ​ ឲ្យ​ខ្មា​ស់​អៀន

ពន្លឺ​ភ្លើង​ពិល​ដែល​បញ្ចាំង​ចេញ​ ពីឡា​នរ​បស់ប៉ូ​លីស បាន​នាំឲ្យ​ខ្ញុំ​​ផ្តោតអារម្មណ៍ ម​ក​លើ​អ្នក​បើក​ឡាន​ម្នាក់ ដែល​ប៉ូលីស​​ឲ្យគាត់​អែ​បខា​ង ដោយ​សារ​គា​ត់បា​នបំ​ពាន​ច្បាប់​ចរា​ចរណ៍។ ពេល​ដែល​មន្ត្រី​ប៉ូលីស​កាន់​សៀវភៅ​ផាក​ពិន័យ ដើរ​ត្រឡប់​មក​ឡាន​របស់​គាត់​វិញ ខ្ញុំ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​បើក​បរ​កំពុង​អង្គុយ ដោយភា​ពអៀ​ន​ខ្មាស់ និង​អស់​សង្ឃឹម នៅ​ពី​ក្រោយ​ចង្កូត​ឡាន។ នាង​ខំ​​​ខ្ទប់​មុខ​ខ្លួន​ឯង​ មិន​ឲ្យ​អ្នក​ដំណើរដែ​លបើ​ក​បរ​កាត់​តាម​នោះឃើ​ញ ដោយ​សង្ឃឹម​ថានឹ​ងអា​ច​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន។

សកម្ម​ភាព​រប​ស់​នាង​បា​ន​ធ្វើ​ឲ្យ​ខ្ញុំសួ​រខ្លួ​នឯ​ង​ថា តើយើង​អា​ច​មាន​ការ​ខ្មាស​អៀន​ប៉ុណ្ណា ពេល​ដែល​គេឃើ​ញយើង​ទទួល​លទ្ធ​ផល​អាក្រក់ ដោយសា​រ​ការ​សម្រេច​ចិត្ត​ខុស។ ពេល​ដែល​គេ​យក​ស្រ្តី​មាន​កំហុស​ម្នាក់​ មក​ដាក់​នៅ​ចំពោះមុ​ខ​ព្រះ​យេស៊ូវ គេ​បាន​បង្ហា​ញ​ឲ្យ​បណ្តាជន​ដឹងអំពី​​អំពើផឹតក្បត់ដែលនា​ង​បាន​ប្រ​ព្រឹត្ត ហើយ​ពេល​នោះ បណ្តា​ជន​មិន​គ្រា​ន់​តែ​ឈរ​មើល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំ​ងបា​ន​ទាម​ទា​ឲ្យ​ដាក់​ទោសនាង​ផ​ងដែ​រ​ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​សេចក្តីមេ​តា្តចំ​ពោះនា​ង​។ មាន​តែ​ព្រះអ​ង្គទេ​ ដែល​មាន​សិទ្ធិ​កាត់​ទោស​​អំពើ​បាប​របស់​នាង តែ​ព្រះអ​ង្គ​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ក្តី​អាណិត។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ ចេញ​ទៅ​អស់​ហើយ ព្រះ​អង្គ​មាន​បន្ទូលទៅ​កា​ន់នា​ង​ថា​ “ខ្ញុំ​​​ក៏​​​មិន​​​កាត់​​ទោ​ស​​នាង​​​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ”(យ៉ូហាន ៨:១១)។

ក្តី​អាណិត​រប​ស់​ព្រះអ​ង្គ​បានរំ​ឭក​យើង​ អំពី​ព្រះ​គុណ​រប​​ស់ព្រះអ​ង្គ ដែ​លអ​ត់ទោ​សបា​ប ហើយ​ព្រះរា​ជប​ញ្ជា​ដែល​ព្រះ​អង្គ​មាន​ចំពោះនាង បាន​បង្ហាញ​អំពី​បំណង​ព្រះ​ទ័យ​ដ៏​អស្ចារ្យ​របស់​ព្រះអ​ង្គ ដែលច​ង់​ឲ្យ​យើង​រស់​នៅ ដោយអំ​ណរ​នៃ​ព្រះគុណ​របស់​ព្រះ​អង្គ។​ ធាតុ​ផ្សំ​ទាំង​ពីរ​នេះ បានប​ង្ហាញ​អំពី​ជម្រៅ​នៃ​ព្រះទ័យ​ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​យើង​ ពេល​ដែល​យើង​ជំពប់​ដួល។

សូម្បី​តែ​នៅក្នុ​ងពេ​ល​ដែល​យើ​ងមា​ន​ភាព​អាម៉ាស់​បំផុត ដោយ​សារ​កំហុស​របស់​យើង ក៏​យើង​នៅ​តែអា​ចស្រែក​អំពាវ​រក​ព្រះ​អង្គ ​ហើយ​រក​ឃើញ​ថា ព្រះគុ​ណ​ព្រះ​អង្គ​ពិត​ជា​អស្ចារ្យ​មែន។ —Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles