ការជួយអ្នកដទៃ

នៅក្នុង​​តំបន់​ដែល​មាន​ធ្លាក់​ព្រឹល   ពេលដែ​ល​មាន​ព្យុះ​ព្រឹល​ម្ត​ងៗ​ វាល​ស្មៅ​ទាំង​ឡាយ​ត្រូវបា​ន​គ្រប​ដណ្តប់​ដោយ​ព្រឹល​​អស់ ដូច​នេះ កសិករ​ត្រូវ​តែ​យកស្មៅ​ និង​ចំបើង​ទៅ​ដាក់​ឲ្យ​ដ​ល់​មាត់​គោ នៅក្នុង​ហ្វូង។ ពេល​ដែល​គេ​បោះ​ចំបើ​ងពី​លើ​រឺម៉ក និង​ឡាន សត្វ​គោឈ្មោលដែ​លខ្លាំ​ង​ជាង​គេ​តែង​តែ​ដណ្តើម​កន្លែង​ខាង​មុខ​គេ     ធ្វើឲ្យ​ស​ត្វគោ​ដែ​លខ្សោ​យ ​ហើយខ្លា​ច​គេ ទៅនៅ​​ខាង​ក្រោយ ដោយ​ទទួល​ចំណី​បានតិ​ច​តួ​ច ឬ​មិន​ទទួល​ចំណី​សោះតែ​ម្ត​ង បើ​សិ​ន​ជា​កសិករ​មិន​ធ្វើ​អន្ត​រាគម​ន៍ ឲ្យ​ចំ​បើង​បា​ន​ទៅ​ដល់មា​ត់ពួ​ក​វាទេ​នោះ។​ យ៉ាង​ណាមិ​ញ អ្នក​ធ្វើការ​ផ្នែក​មនុស្ស​ធម៌ ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន និង​កន្លែង​ចែក​អាហារ ក៏​បាន​លើក​ឡើង​ថា បញ្ហា​ដូច​នេះ ក៏​កើត​មាន​ក្នុង​ជំរុំជ​ន​ភៀស​ខ្លួន និង​កន្លែងចែក​អាហារ​ផង​ដែរ​។ ពេល​ដែល​ពួក​គេ​បើ​កទ្វា​រ​ឲ្យប្រជាជនដែ​លខ្វះ​ខា​ត ចូល​មក​ទទួ​លអាហា​រ អ្នក​ដែល​ខ្សោយ និង​ខ្លាច​គេ ប្រហែល​ជា​មិន​អាច​មក​ឈរ​នៅ​ខាង​មុខ​ទេ​។ អ្នក​ធ្វើ​កា​រ​ផ្នែក​មនុស្ស​ធម៌​​ទាំ​ងនោះ ត្រូវ​ចាត់​វិធាន​ការ ​ធ្វើ​យ៉ាងណា​​ឲ្យអា​ហារ​បាន​ទៅដ​ល់ដៃ​អ្ន​ក​ដែល​ខ្សោយ អ្ន​កដែ​ល​គ្មាន​កម្លាំង ​និង​អ្នកដែ​លមា​ន​ជម្ងឺ។

ពួកគេកំពុងតែអនុវត្តតាមគោលការណ៍ ដែលព្រះបានប្រទាន តាំងពីយូរមកហើយ។ ក្នុងបទគម្ពីរ​លេវីវិន័យ ជំពូក១៩ លោកម៉ូសេបានបង្គាប់​អ្នក​ធ្វើ​ស្រែ និង​អ្នក​ធ្វើចំ​ការ​ទំពាំង​បាយ​ជូរ ​ឲ្យទុក​ផលដំ​ណាំខ្លះ​ៗ ​ដើម្បី​ឲ្យ​អ្នក​ក្រ និង​អ្នក​ស្រុកក្រៅ​ អា​ចមា​នអា​ហារសម្រាប់​​បរិភោគ​(ខ.​៩-១០)។ យើងក៏​អា​ចធ្វើ​ជា​អ្ន​កប​ម្រើ ដល់​អស់​អ្នក​ដែល​ទន់​ខ្សោយ និង​អស់​ក​ម្លាំង​ផង​ដែ​រ។ យើង​មាន​វិធី​ថ្វាយ​ព្រះ​កិត្តិនាម​ដ​​ល់​ព្រះ ដោយ​ជួយ​អ្នក​ដទៃ ទោះ​យើង​ជា​គ្រូប​​ង្រៀន ដែល​​លើ​ក​​ទឹ​ក​ចិត្តសិ​ស្សដែ​លមិ​នមា​ត់មិន​​ករ​ឲ្យបើ​ក​មាត់​និយាយ ឬ​ជា​បុគ្គ​លិក​ ដែល​រង់​ចាំ​ជួយ​មិត្ត​រួម​ការងារ​ដែល​កំ​ពុង​ជួប​ការ​លំបាក ឬ​ជាអ្ន​ក​ទោស​ដែល​យក​អសារ​អ្នក​ទោស​ផ្សេ​ង​ទៀត​ដែលទើប​ម​កដ​ល់ ឬ​ជា​ឪពុកម្តា​យដែ​ល​យក​ចិត្ត​ទុក​ដាក់​ចំពោះកូ​នរ​បស់​ខ្លួន​ក៏​ដោយ។ ​

ពេល​ដែល​យើង​ស្វែង​រក​ឱ​កាស​បម្រើ​អ្នក​ដែ​ល​មាន​ការ​ខ្វះខា​ត សូម​ឲ្យ​ព្រះ​គុ​ណ​នៃ​ព្រះដែលបា​នបំ​ពេញ​សេចក្តី​ត្រូវ​ការ​យើ​ង បណ្តាល​ចិត្ត​យើ​ង​ឲ្យ​ទៅ​ជួយ​អ្នក​ដទៃ ដែល​កំពុង​ខ្វះ​ខាត​នោះផង​ដែរ​។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles