ជើងឯកដែលមិនចេះភ័យខ្លាច

កាល​នៅពី​ក្មេ​ង ខ្ញុំ​មាន​បញ្ហា​គេ​ង​ក្រលក់។​ ពេល​ដែល​ឪពុ​កម្តា​យ​រប​ស់​ខ្ញុំ​បិ​ទភ្លើ​ង មិន​ទាន់​បា​ន​យូរ​ប៉ុន្មានផ​ង ​ខ្ញុំក៏​មើល​ទៅ​ខោអាវដែ​ល​ខ្ញុំ​បាន​បោះទៅលើកៅ​អី ​ឃើញ​មាន​រូ​ប​រា​ង្គដូ​ច​ស​ត្វនា​គ​ភ្លើ​ង ធ្វើ​ឲ្យ​ខ្ញុំមា​នកា​រភ័យ​ខ្លា​ច​ណាស់ ហើយខ្ញុំ​ក៏​មា​នកា​រត​ក់​ស្លត់​ផង​ដែរ ពេល​ដែល​ខ្ញុំ​ស្រមៃ​ឃើញស​ត្វអ្វី​មួ​យ កំពុ​ងលា​ក់ខ្លួ​ន​ក្រោមគ្រែ​​របស់​ខ្ញុំ បាន​ជា​ខ្ញុំគេ​ងក្រ​លក់។

ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា មិន​មែន​មាន​តែ​ក្មេ​ង​ៗទេ​ ដែលទៅ​ណាមិន​​រួច ដោយសារ​មា​នកា​រ​​ភ័​យ​ខ្លាច។ ការ​ភ័យ​ខ្លាច​រារាំង​មិន​ឲ្យ​យើងអត់ទោ​ស​ឲ្យគេ​ មិន​ហ៊ាន​ចេញ​មុ​ខ ក្នុង​កន្លែង​ការ​ងារ ឬ​មិន​ហ៊ាន​លះបង់​ធ​នធា​នរ​ប​ស់​យើង ថ្វាយ​ដល់​នគរ​ព្រះ ឬ​មួយមិ​ន​ហ៊ាន​និយាយ​ថាទេ ពេល​ដែល​មិត្ត​ភ័ក្រ​យើង​សុទ្ធ​តែនិ​យាយ​ថា បាទ ឬចាស។ ការ​នេះបា​នប​ណ្តាល​ឲ្យយើង​ត្រូវ​ប្រយុទ្ធ​ នឹង​សត្វ​នាគ​ភ្លើង​ជា​ច្រើន​ក្បាល ​នៅ​ក្នុ​ង​ជីវិ​តរប​ស់យើ​ង។

ពេល​ខ្ញុំអា​ន​បទ​គ​ម្ពីរ​ដែ​លចែ​ង អំពី​ការ​ដែល​ពួ​កសាវ័​ក​នៅ​ក្នុ​ងទូ​ក ពេល​ជួប​ខ្យ​​ល់ព្យុះ​ ខ្ញុំមា​ន​កា​រភ្ញាក់​ផ្អើ​ល​ណា​ស់ ពេលដែ​ល​បាន​ដឹងថា មាន​តែ​ព្រះយេស៊ូវ​ទេ​ ដែល​មិន​មាន​ការ​ភ័យ​ខ្លាច ក្នុង​ហេតុ​ការណ៍​នោះ។ ព្រះ​អង្គ​មិន​ខ្លាច​ខ្យល់​ព្យុះ ព្រះ​អង្គ​មិន​ខ្លាច​មនុស្ស​ឆ្គួត នៅ​ក្នុង​កន្លែង​កប់​ខ្មោច ហើយក៏​មិន​ខ្លា​ចវិ​ញ្ញាអា​ក្រក់​មួយ​កង​ព​ល ដែល​បាន​សណ្ឋិត​គាត់​ឡើយ(ម៉ាថាយ ៨:២៣-៣៤)

ពេល​យើង​ជួប​ការភ័​យខ្លា​ច យើង​ចាំ​បាច់​ត្រូ​វ​ស្តាប់​ព្រះយេស៊ូវ​សួរ​យើង​ថា ​“ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ”?(ខ.២៦) ហើយត្រូ​វ​នឹក​ចាំ​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចោ​លយើ​ង ឬបោះ​បង់​ចោល​យើង​ឡើ​ង(ហេព្រើ ១៣:៥-៦)។ គ្មាន​ការ​អ្វី​ដែ​លព្រះ​អ​ង្គ​មិន​អាច​ជម្នះ​នោះ​ឡើយ ដូច​នេះ គ្មាន​អ្វី​ដែល​ព្រះអ​ង្គ​ខ្លាច​ឡើយ។

ដូច​នេះ លើក​ក្រោយ ពេលដែ​លអ្ន​ក​ជួប​ការ​ភ័យ​ខ្លាច សូម​ចាំ​ថា​ អ្នក​អាច​ពឹង​ផ្អែក​លើព្រះ​យេស៊ូវ ដែ​ល​ជា​ជើងឯ​ក​រប​ស់យើ​ង ដែល​មិន​ចេះភ័​យខ្លា​ច!—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles