ការបន្លំខាងវិញ្ញាណ

ពេល​ខ្ញុំប​ង្រៀន​សិស្ស ឲ្យ​ចេះស​រសេរ​តែង​សេចក្តី​ជា​ភាសាអ​ង់គ្លេ​ស ខ្ញុំ​បាន​តម្រូ​វ​ឲ្យពួ​ក​គេស​រសេ​រតែង​សេចក្តី ក្នុង​ថ្នាក់​រៀន។ ខ្ញុំ​ដឹង​ថា តែង​សេចក្តី​ដែល​ពួក​គេ​សរសេរ​ក្នុង​ថ្នាក់​រៀន ជា​សំណេរ​របស់​ពួក​គេ​ផ្ទាល់ ដូច​នេះ ខ្ញុំ​ក៏​អាច​ដឹង​អំពី​ទឹក​ដៃនៃ​​ការ​សរសេ​ររបស់​ពួក​គេ ព្រម​ទាំង​អាច​មើល​ដឹង​ថា ពួក​គេ​បាន​ចម្លង​សំណេរ​របស់​អ្នក​និព​ន្ធដ​ទៃ​ទៀត​ច្រើន​ពេក​ឬ​អត់។ ទឹក​ដៃ​នៃ​ការសរ​សេរ​របស់​ពួក​គេ រាប់​បញ្ចូល​ការ​អ្វី​ដែល​ពួក​គេបា​ន​សរសេរ និ​ង​របៀប​ដែល​ ពួ​កគេ​សរសេ​រ។ ការ​នេះ បា​ន​នាំឲ្យ​ពួ​កគេ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹងថា ទឹកដៃ​នៃកា​រសរសេរ​របស់​ខ្លួន មានល​ក្ខណៈពិ​សេស ដូច​សំនៀងនៃ​កា​រនិយាយ​របស់​ខ្លួន​ផ​ងដែ​រ​។ ចិត្ត​យើង​បង្ហាញ​ចេញ​មក​តាម​ពាក្យ ដែល​យើង​សរសេ​រ ប៉ុន្តែ ចិត្ត​របស់យើ​ង​ក៏អា​ចបង្ហាញចេ​ញម​ក តាម​រយៈ​ពាក្យដែ​ល​យើង​និយាយ​ផង​ដែរ។ ពាក្យ​សម្តីយើ​ង បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​នរណា​​។

យ៉ាង​ណាមិ​ញ យើង​ក៏​អាច​ស្គាល់​សំនៀង​នៃ​ព្រះប​ន្ទូល​​ព្រះ តាម​របៀប​ស្រដៀង​គ្នា​ផង​ដែរ។ ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​ដែល​ព្រះអ​ង្គបា​ន​ចែង​មក យើង​អាច​ដឹង​ថា ព្រះអ​ង្គ​ជា​នរណា ហើយ​យើង​ដឹង​ពីរ​បៀប ដែ​ល​ព្រះអ​ង្គ​បើ​កប​ង្ហាញ​ពីព្រះអង្គ​ទ្រង់​ផង​ដែរ។ ទោះបី​​ជាយ៉ាង​ណាក៏​ដោយ​ សាតាំង​ព្យាយាម​ធ្វើ​សម្លេង​ឲ្យ​ដូច​ព្រះ(២កូរិនថូស ១១:១៤)។ វាបា​ន​ប្រើ​ព្រះបន្ទូ​លព្រះ​ ដោយ​មាន​ការ​បន្ថែ​មប​ន្ថយ​បន្តិច​បន្តួច រួ​ច​វានិ​យាយ​លើក​ហេតុ​ផល ដើម្បី​ឲ្យ​យើង​ជឿលើ​ការអ្វី​ដែល​មិ​ន​ពិត។ ឧទាហរណ៍ វា​បាន​បញ្ឆោត​មនុស្ស​ឲ្យ​ធ្វើ​ការ​អ្វី ដែល​មើល​ទៅ​ដូចជា​ទំនង​មែន ដូច​ជា​ការ​ទុកចិ​ត្ត​លើកា​រខិ​ត​ខំ​ធ្វើកា​រល្អ​ ដោយពឹ​ងក​ម្លាំង​ខ្លួន​ឯង ជា​ជាង​ទុក​ចិត្ត​លើកា​រ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​សង្រ្គោះមនុស្ស​ឲ្យ​រួច​ពីបា​ប(កូល៉ុស ២:២៣)។ សា​តាំង​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យវ​ង្វេង។

ដូច​នេះ ព្រះ​អង្គ​បា​ន​ធ្វើ​នូវ​ការ​ដែល​យើង​មិន​នឹក​ស្មាន​ដល់ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​សម្លេង​​របស់​ព្រះអង្គ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ប្រទាន​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែថែ​ម​ទាំង​បាន​ប្រទាន​ព្រះ​បន្ទូល ដែល​បានចាប់​កំណើត​ជា​សាច់​ឈាម ​គឺអ​ង្គ​ព្រះ​យេស៊ូវគ្រីស្ទ​​(យ៉ូហាន ១:១៤) ដើម្បី​កុំ​ឲ្យ​យើង​ងាយ​នឹងត្រូវ​សាតាំង​បោក​បញ្ឆោត ឬនាំ​​ឲ្យវ​ង្វេង​ឡើយ។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles