កន្លែងដែលមានទឹក

តំបន់​អាហ្វ្រិក​ខាង​កើត ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​ស្ងួត​ហួត​ហែងបំ​ផុត នៅ​លើ​ផែ​នដី ហើយ​ការ​នេះបា​ន​ធ្វើឲ្យ ​“ណៃរូប៊ី” ក្លាយ​ជា​ឈ្មោះ​ដ៏មាន​ន័យ​របស់​ទីក្រុង​មួយ ក្នុង​តំបន់​នោះ។ ឈ្មោះនេះ​មា​នប្រ​ភព​មក​ពីឃ្លា​ជា​ភាសា​ម៉ាសៃ ដែល​ប្រែម​ក​ថា “ទឹក​ត្រជាក់” តាម​ន័យ​ត្រង់ គឺ​មា​ន​ន័យ​​ថា “កន្លែង​ដែល​មាន​ទឹក”។

ក្នុង​ប្រវត្តិ​សាស្រ្តនៃ​មនុស្ស​ជាតិ វត្ត​មាន​នៃ​ទឹកបាន​ក្លា​យ​​ជាប្រ​ភព​នៃ​ជីវិត និង​យុទ្ធ​សាស្រ្ត។ ទោះ​បី​ជា​មនុស្ស​យើង​រស់​នៅ ក្នុង​កន្លែង​ដែល​មាន​អាកាស​ធាតុ​ស្ងួត ឬ​ក្នុង​តំប​ន់​ព្រៃទឹក​ភ្លៀង​ក៏ដោ​យ ក៏ទឹ​កនៅ​​មាន​ភាព​ចាំ​បាច់ ដែល​មិន​អាច​អត់​បាន​ដូច​គ្នា​។ ក្នុងតំ​បន់​រាំងស្ងួត ដែល​មិ​នអា​ច​ដាំ​ដុះ​អ្វីបា​ន មនុស្ស​មិន​អាច​រស់​នៅបា​ន​ឡើយ បើសិ​ន​​ជា​មិន​ស្គាល់​កន្លែង​រក​ទឹក។

យ៉ាង​ណាមិ​ញ ជីវិ​តខា​ង​វិញ្ញាណ​របស់​យើង ក៏​មាន​ធាតុ​ផ្សំ​ដែល​មិន​អាច​អត់​បាន​ផង​ដែរ។ ហេតុ​នេះហើយ​បាន​ជា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ជួប​ស្រ្តីម្នា​ក់ ដែលមា​ន​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ នៅ​ក្បែរ​អណ្តូង​ទឹក ព្រះអ​ង្គបា​ន​ប្រកាស​ប្រាប់​ដល់​នឹង​ថា មាន​តែ​ព្រះអ​ង្គ​ទេដែល​អាច​ប្រទាន​ទឹក​ដ៏​រស់។ ព្រះ​អង្គ​បាន​ប្រាប់​នាង​ថា “​អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។

វិញ្ញាណ​របស់​យើង​ស្រែក​រក​ព្រះ ហើយ​រឭក​ចង់​បាន​ព្រះ​អង្គ(ទំនុកដំកើង ៦៣:១) ដូច​សត្វ​ក្តាន់ ដែល​ដង្ហក់​រក​ទឹក ក្នុង​ទំនុក​ដំកើង ៤២:១-២។ យើង​ត្រូវ​ការ​ការ​ផ្គត់​ផ្គង់ ដែលមា​ន​តែ​ព្រះយេ​ស៊ូវ​គ្រីស្ទ​ទេ ដែល​អាច​ប្រទាន​ឲ្យបា​ន។ ព្រះ​អង្គ​ជា​ប្រភព​នៃ​ទឹក​ដ៏​រស់ ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្រស់​ស្រាយ។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles