ការអរសប្បាយនឹងរបស់ដែលមាន
លោកបណ្ឌិត ចន វាយ(John White) ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា ការហ៊ានចូលទៅជិតព្រះអង្គ ។ គាត់បានសរសេរទីបន្ទាល់ ក្នុងសៀវភៅនោះថា ជាច្រើនឆ្នាំកន្លងទៅ ព្រះបានប្រទានពរឲ្យគាត់មានផ្ទះដ៏ស្រស់ស្អាតមួយ រួមតាំងសម្ភារៈមានតម្លៃជាច្រើនផង។ ប៉ុន្តែ អារម្មណ៍ដែលគាត់មានចំពោះផ្ទះនោះ មានការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់។ ពេលដែលគាត់រំឭកខ្លួនឯងថា ផ្ទះនោះជាអំណោយដ៏ថ្លៃថ្លារបស់ព្រះ គាត់មានអំណរ និងការអរព្រះគុណព្រះ។ តែពេលដែលគាត់ប្រៀបធៀបផ្ទះនោះ នឹងផ្ទះរបស់មិត្តភ័ក្រគាត់ គាត់ក៏ប្រែជាមានអំណួត ព្រោះគាត់មានផ្ទះដ៏ស្អាតយ៉ាងនោះនៅ ហើយសេចក្តីអំណររបស់គាត់ក៏រលាយបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ជាការពិតណាស់ ផ្ទះរបស់គាត់បានក្លាយជាបន្ទុកដ៏ធ្ងន់។ ពេលនោះ គាត់គ្មានឃើញអ្វីក្រៅពីដើមឈើតូចៗជាច្រើន ដែលដុះជារបង និងដើមឈើជាច្រើនទៀត ដែលគាត់មើលថែរជាប្រចាំ ហើយមានការងារកំប៉ិចកំប៉ុកច្រើនរាប់មិនអស់ទៀត។ លោកវ៉ាយក៏មានប្រសាស៍ថា “សេចក្តីអំណួតបានបាំងភ្នែកគាត់ឲ្យស្រវាំង ហើយធ្វើឲ្យចិត្តគាត់មានបន្ទុក តែការដឹងគុណព្រះ បានធ្វើឲ្យភ្នែកគាត់មើលឃើញច្បាស់ ហើយសម្រាលបន្ទុកគាត់វិញ”។ យ៉ាងណាមិញ អ្នកនិពន្ធសៀវភៅសាស្តា តែងតែមើលឃើញព្រះជានិច្ច ពេលដែលគាត់មានអំណរ ចំពោះសម្ភារៈដែលព្រះប្រទាន។ ព្រះជាអ្នកប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាចនឹងបរិភោគផលនៃរបស់ទាំងនោះ និងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ(៥:១៨-១៩)។ ជីវិតរបស់យើងទាំងមូលជាអំណោយដែលព្រះប្រទានពរឲ្យជាប់ជានិច្ច ពោលគឺចាប់តាំងពីដើមដំបូង រហូតដល់ចុងបញ្ចប់នៃជីវិតយើង។ យើងមិនសមនឹងទទួលអ្វីឡើយ។ ព្រះអង្គក៏មិនបានជំពាក់អ្វីនឹងយើងដែរ។ តែព្រះអង្គបានប្រទានអ្វីៗគ្រប់យ៉ាងដល់យើង។ បើយើងនឹកចាំអំពីការនេះ…
Read article