ការឃើញតែបន្តិច
ថ្ងៃមួយ ពេលខ្ញុំទៅទិញគ្រឿងទេស មានមនុស្សម្នាក់បានគិតថា ខ្ញុំជាចោរ ខណៈពេលដែលមនុស្សម្នាក់ទៀត ចាត់ទុកខ្ញុំជាវីរៈជន។ ពេលដែលខ្ញុំដើរចេញពីផ្សារទំនើប មានបុគ្គលិកផ្សាម្នាក់បាននិយាយថា “អត់ទោស លោក ក្នុងរទេះដាក់ឥវ៉ាន់របស់លោក មានរបស់ច្រើនពេកហើយ ដែលមិនច្រកក្នុងថង់”។ ពេលនោះ គាត់ចង់ចោទថា ខ្ញុំបានលួចឥវ៉ាន់របស់ផ្សាទំនើប ដោយសារនៅក្នុងរទេះដាក់ឥវ៉ាន់របស់ខ្ញុំ មានឥវ៉ាន់ជាច្រើន ដែលមិនច្រកក្នុងថង់របស់ផ្សា។ គាត់ក៏ពិនិត្យមើល ហើយឃើញថា របស់ទាំងនោះធំពេក បានជាអ្នកគិតលុយមិនអាចរកថង់ច្រកឲ្យបាន ដូចនេះ គាត់ក៏បានសុំទោសខ្ញុំ ហើយឲ្យខ្ញុំទៅ។ ពេលខ្ញុំទៅដល់កន្លែងចតឡាន មានស្រ្តីម្នាក់ក្រឡេកមកមើលមួកកីឡារបស់ខ្ញុំ តែបន្តិច ក៏ឃើញមានប៉ាក់រូបសញ្ញាពណ៌មាស នៅលើមួកនោះ។ គាត់ច្រឡំថា មួកនោះជាមួករបស់ទាហាន បានជាគាត់និយាយមកកាន់ខ្ញុំថា “សូមអរគុណលោក ដែលបានការពារប្រទេសជាតិរបស់យើង!” បន្ទាប់មក នាងក៏បានដើរទៅបាត់។ ដូចនេះ បុគ្គលិកផ្សាទំនើប និងស្រ្តីនៅចំណតរថយន្ត សុទ្ធតែបានធ្វើការសន្និដ្ឋានមកលើខ្ញុំលឿនពេក។ យើងងាយនឹងប្រញាប់ធ្វើការសន្និដ្ឋានអំពីអ្នកដទៃ ពេលដែលយើងបានមើលពួកគេ តែបន្តិច។ ពេលដែលលោកសាំយ៉ូអែលត្រូវជ្រើសរើសស្តេចទីពីរ សម្រាប់ជនជាតិអ៊ីស្រាអែល ពីក្នុងចំណោមពួកកូនប្រុសរបស់លោកអ៊ីសាយ គាត់ក៏ប្រញាប់ធ្វើការសន្និដ្ឋាន ពេលដែលគាត់មើលពួកគេ បានតែបន្តិចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះមិនបានជ្រើសរើសកូនច្បងណាមួយរបស់លោកអ៊ីសាយ ឲ្យធ្វើជាស្តេចឡើយ។ ព្រះវិញ្ញាណបានប្រាប់លោកសាំយ៉ូអែលថា…
Read article