ការអរសប្បាយនឹងរបស់ដែលមាន

លោក​បណ្ឌិត ចន វាយ(John White) ជា​អ្នក​និព​ន្ធសៀ​វ​ភៅដែ​លមា​ន​ចំណង​ជើង​ថា ការ​ហ៊ាន​ចូល​ទៅ​ជិត​ព្រះ​អង្គ ។ គាត់​បា​ន​សរសេរ​ទីបន្ទាល់ ក្នុង​សៀវ​ភៅនោះ​ថា ជា​ច្រើ​នឆ្នាំ​​កន្ល​ង​ទៅ ព្រះបា​ន​ប្រទាន​ពរ​ឲ្យ​គាត់​មាន​ផ្ទះ​ដ៏ស្រស់​ស្អាត​មួយ រួម​តាំង​សម្ភារៈ​មាន​តម្លៃជា​ច្រើ​ន​ផង។ ប៉ុន្តែ អារម្មណ៍​ដែល​គាត់​មាន​ចំពោះផ្ទះ​នោះ ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​​ឲ្យកត់​សម្គាល់។ ពេល​ដែល​គាត់​រំឭ​កខ្លួ​នឯ​ងថា ផ្ទះ​នោះ​ជាអំណោ​យដ៏​ថ្លៃ​ថ្លារបស់​ព្រះ គាត់​មាន​អំណរ និង​ការ​អ​រព្រះ​គុណ​ព្រះ។ តែ​ពេល​ដែល​គាត់​ប្រៀប​ធៀប​ផ្ទះនោះ​ នឹងផ្ទះ​រ​បស់​មិត្ត​ភ័ក្រគាត់ គាត់​ក៏​ប្រែជា​មាន​អំណួត ព្រោះ​គាត់​មា​នផ្ទះ​ដ៏​ស្អាត​យ៉ាង​នោះ​នៅ ហើយ​សេចក្តី​អំណរ​របស់​គាត់​ក៏រ​លាយ​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ជាកា​រ​ពិត​ណាស់ ផ្ទះ​របស់​គាត់បាន​ក្លាយ​ជាប​ន្ទុក​ដ៏​ធ្ងន់។ ពេល​នោះ គាត់​គ្មាន​ឃើញ​អ្វី​ក្រៅ​ពី​ដើម​ឈើ​តូ​ចៗ​ជា​ច្រើន​ ដែល​ដុះ​ជា​​របង និង​ដើម​ឈើ​ជាច្រើ​នទៀ​ត ដែល​គាត់មើ​ល​ថែរ​ជា​ប្រចាំ ហើយ​មាន​ការងារ​កំប៉ិច​កំប៉ុ​កច្រើន​រាប់​មិន​អស់​ទៀត។​ លោក​វ៉ា​យ​ក៏មា​ន​ប្រសាស៍ថា​ “សេចក្តី​អំណួត​បាន​បាំង​ភ្នែក​គាត់ឲ្យ​ស្រវាំង ហើយ​ធ្វើ​ឲ្យ​ចិត្ត​គាត់​មានប​ន្ទុក តែ​ការ​ដឹង​គុណ​ព្រះ បា​នធ្វើ​ឲ្យភ្នែ​កគា​ត់មើ​ល​ឃើ​ញច្បា​ស់ ហើយ​សម្រាល​បន្ទុ​កគា​ត់​វិញ”។

យ៉ាង​ណាមិ​ញ អ្នក​និពន្ធ​សៀវភៅ​សាស្តា តែង​តែ​មើល​ឃើញ​ព្រះ​ជានិ​ច្ច ពេល​ដែល​គាត់​មាន​អំណរ ចំពោះ​សម្ភារៈ​ដែល​ព្រះ​ប្រទាន​។ ព្រះ​ជា​អ្នក​​ប្រទា​ន​​​ឲ្យ​​មាន​​ទ្រព្យ​សម្បត្តិ និង​​​ធន​​ធាន ព្រម​​ទាំង​​ឲ្យ​​មាន​​អំណាច​​នឹ​ង​បរិភោគ​​ផ​ល​​នៃ​​របស់​​ទាំង​​នោះ និង​​ទទួ​ល​​យក​​ចំណែក​​របស់​​ខ្លួ​ន​បាន ហើយ​​រី​ករាយ​​ក្នុង​​ការ​​ដែល​ខ្លួន​ធ្វើ​​​ដែរ(៥:១៨-១៩)។

ជីវិត​របស់​យើង​ទាំ​ង​មូល​ជា​អំណោយ​ដែល​ព្រះ​ប្រទាន​ពរ​ឲ្យ​ជាប់​ជា​និច្ច ពោល​គឺ​ចាប់​តាំង​ពី​ដើម​ដំបូង រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិ​ត​យើង។ យើង​មិន​សម​នឹង​ទទួល​អ្វី​ឡើយ។ ព្រះ​អង្គ​ក៏​មិន​បាន​ជំពាក់​អ្វី​នឹង​យើង​ដែរ។ ​តែ​ព្រះអង្គ​បាន​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង​ដល់​យើង។ បើ​យើង​នឹក​ចាំអំ​ពី​ការ​នេះ នោះយើ​ងមិ​ន​ចាំ​បាច់​ត្រូវមាន​អា​រម្មណ៍អាត្មា​និយម ឬ​ប្រកា​ន់ទោ​សខ្លួ​ន​ឯង​ឡើ​យ។ ព្រះ​ពរខា​ង​សម្ភារៈ​អ្វី​ក៏​ដោយ ដែល​យើង​មាន គឺ​សុទ្ធ​តែ​ជាអំណោយ​មក​ពី​ព្រះនៃ​យើង​ ដែល​ប្រកប​ដោយ​ព្រះ​គុណ។—Dennis J. DeHaan

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles