ការឃើញតែបន្តិច

ថ្ងៃ​មួយ ពេល​ខ្ញុំ​ទៅ​ទិញ​គ្រឿងទេ​ស មាន​មនុស្ស​ម្នាក់​បាន​គិត​ថា ខ្ញុំ​ជាចោ​រ ខណៈ​ពេល​ដែល​មនុស្ស​ម្នាក់​ទៀត ចាត់​ទុក​ខ្ញុំ​ជាវីរៈ​ជន។ ពេល​ដែល​ខ្ញុំ​ដើរ​ចេញ​ពីផ្សា​រ​ទំនើប មាន​បុគ្គលិក​ផ្សា​​ម្នាក់​បាន​និយា​យ​ថា “អ​ត់ទោស លោក ក្នុង​រទេះដា​ក់​ឥវ៉ាន់​របស់​លោក មាន​របស់​ច្រើន​ពេក​ហើយ ដែល​មិន​ច្រក​ក្នុង​ថង់”។ ពេលនោះ​ គាត់​ចង់​ចោទ​ថា ខ្ញុំ​បាន​លួច​ឥវ៉ាន់​របស់​ផ្សាទំ​នើប   ដោយសារនៅ​ក្នុ​ង​រទេះដា​ក់ឥ​វ៉ាន់​រប​ស់​ខ្ញុំ ​មាន​ឥ​វ៉ាន់​ជាច្រើ​ន ដែល​មិន​ច្រក​ក្នុង​ថង់របស់ផ្សា​។ គាត់​​ក៏​​ពិនិត្យ​មើល ហើយ​ឃើញ​ថា របស់​ទាំងនោះ​ធំពេ​ក បាន​ជា​អ្នកគិត​លុយ​មិន​អាច​រក​ថង់​ច្រកឲ្យ​បា​ន ដូច​នេះ គាត់​ក៏​បាន​សុំទោ​សខ្ញុំ​ ហើយ​ឲ្យ​ខ្ញុំ​ទៅ។ ពេលខ្ញុំ​​ទៅ​​ដ​ល់ក​ន្លែង​ចត​ឡាន មាន​ស្រ្តីម្នា​ក់​ក្រឡេក​មក​មើល​មួក​កីឡារ​បស់​ខ្ញុំ ​តែ​បន្តិច ក៏​ឃើញ​មាន​ប៉ាក់​រូប​សញ្ញា​ពណ៌​មាស នៅ​លើ​មួក​នោះ​។ គាត់​ច្រឡំ​ថា មួក​នោះ​ជាមួ​ករ​បស់​ទាហាន បាន​ជាគា​ត់និ​យាយ​មក​កាន់​ខ្ញុំ​ថា “សូម​អរ​គុណ​លោក ដែលបា​នកា​រពា​រប្រទេសជា​តិ​រប​ស់យើ​ង!” បន្ទា​ប់ម​ក នា​ង​ក៏​បាន​ដើរ​ទៅ​បា​ត់។ ដូច​នេះ បុគ្គ​លិក​ផ្សាទំ​នើប និ​ង​ស្រ្តី​នៅចំណត​រថ​យន្ត សុទ្ធ​តែ​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​មក​លើ​ខ្ញុំ​លឿន​ពេក។

យើង​ងាយ​នឹង​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​អ្នក​ដទៃ ពេល​ដែល​យើង​បាន​មើល​ពួក​គេ តែ​បន្តិច។ ពេល​ដែល​លោក​សាំយ៉ូអែល​ត្រូវ​ជ្រើស​រើស​ស្តេច​ទីពីរ សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល ពី​ក្នុង​ចំណោម​ពួក​កូន​ប្រុសរ​បស់​លោក​អ៊ីសាយ គាត់​ក៏​ប្រញាប់​ធ្វើកា​រស​ន្និដ្ឋា​ន ពេល​ដែល​គាត់មើ​លពួ​ក​គេ បាន​តែ​បន្តិច​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ព្រះមិ​នបា​ន​ជ្រើស​រើស​កូន​ច្បង​ណាមួ​យរ​បស់​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ស្តេច​ឡើយ​។ ព្រះ​វិញ្ញាណបា​នប្រា​ប់លោ​ក​សាំយ៉ូអែ​លថា “កុំ​​ឲ្យ​​មើល​​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ”(១សាំយ៉ូអែល ១៦:៧)។ ដូច​នេះ ព្រះ​ក៏បា​នជ្រើ​ស​រើស​ដាវី​ឌ ដែល​ជា​កូន​ពៅវិ​ញ ទោះ​សម្បកក្រៅ​ ដូច​មិន​សូ​វ​សម​ធ្វើស្តេ​ច​ក៏ដោយ​។

ព្រះ​អាច​ជួយ​ឲ្យ​យើង​មានទ​ស្សនៈចំ​ពោះអ្ន​កដ​ទៃ តាម​ព្រះនេ​ត្ររ​បស់​ព្រះអ​ង្គ​ ដ្បិត “ព្រះ​​ទ្រង់​​មិ​ន​ទត​ចំពោះ​​សេចក្តី ដែល​​មនុស្ស​​លោក​​ពិចារណា​​មើល​​ទេ … តែ​​​ទ្រង់​​ទត​ចំពោះ​ក្នុង​​ចិ​ត្ត​​វិញ”(ខ.៧)។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles