យកចិត្តទុកដាក់ចំពោះពាក្យសម្តី របស់យើង

បន្ទាប់​ពីលោ​ក​ស៊ី អេស លូវីស (C. S. Lewis) បាន​ទទួល​មរណៈ​ភាព​បាន​មួ​យស​ប្តាហ៍ ក្នុង​ឆ្នាំ ១៩៦៣ មាន​មិត្ត​រួម​ការងារ និង​មិត្ត​ភ័ក្រ​ជាច្រើន​បាន​ជួប​ជុំ​គ្នា ក្នុងព្រះ​វិហារ នៃ​មហា​វិទ្យា​ល័យ ម៉ាក់​ដាឡា ក្នុង​ទីក្រុ​ង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ដើម្បី​ផ្តល់​នូវ​ការ​គោរព​ដល់​គាត់ ដែលជា​អ្នក​និពន្ធ ដែល​​បាន​​ប្រើ​សៀវភៅ​របស់​ខ្លួន ដើម្បី​បញ្ឆេះសេចក្តីជំនឿ និងក្តី​ស្រមៃឲ្យ​មាន​​ការ​ឆេះឆួ​ល ក្នុង​ជីវិត​ក្មេង​ៗ ក៏ដូ​ច​ជា​ក្នុង​ជីវិត​អ្នក​ដែល​មាន​វិជ្ជាជ្រៅ​​ជ្រះ។​ ក្នុង​អំឡុង​ពេល​នៃ​កម្ម​វិធី​រំឭក​នេះ មិត្តភ័​ក្រ្ត​​ជិត​ស្និទ្ធ របស់​លោក​លូវីស គឺ​លោក​អូស្ទីន ហ្វារើ​(Austin Farrer) បាន​ធ្វើ​ការ​កត់​សម្គាល់​ឃើញ​ថា លោក​លូវីស​តែ​ង​តែ​សរសេរ​សំបុត្រ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ឆ្លើយ​តប​ចំពោះសំ​បុត្រ​ដែលគា​ត់​បាន​ទទួលពី​អ្ន​កអា​ន​សៀវ​ភៅ​របស់​គាត់ នៅ​ទូទាំង​ពិភព​លោក។ លោក​ហ្វារើ​បាន​មាន​ប្រសាសន៍​ថា “អាកប្ប​កិរិយ៉ាដ៏​ល្អ​ដែល​គា​ត់មា​ន​ចំពោះ​មនុស្ស​ជា​ទូទៅ គឺគួ​រ​ឲ្យ​យើង​យក​មក​ពិចារ​ណា និង​គោរព។ គាត់​បាន​ឆ្លើយ​ត​បចំពោះ​សំបុត្រ​របស់​យើង ដោយ​ការ​គួរ​សម​ណាស់”។

ការ​នេះ បា​ន​ឆ្លុះប​ញ្ចាំង​អំពីកា​រ​ដែល​ព្រះយក​ព្រះទ័​យទុ​កដា​ក់​ជាពិ​សេស ចំពោះ​ពាក្យ​សម្តី​គ្រប់​ម៉ាត់​ដែលយើង​ទូល​ទៅ​ព្រះអង្គ ក្នុង​ការអធិ​ស្ឋាន។ ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​ក្រៃ​លែង អ្នក​និពន្ធ​ទំនុក​ដំកើង ជំពូក​​៦៦ បាន​ស្រែក​អំពាវ​រក​ព្រះ(ខ.១០-១៤)។ ក្រោយ​មក គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​អម្ចាស់ សម្រាប់​ការ​ឆ្លើយ​តប​របស់​ព្រះអ​ង្គ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា​ “ព្រះ​​ទ្រង់​​បាន​ស្តាប់​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន”(ខ.១៩)។

ពេល​យើង​អធិស្ឋាន ព្រះ​អម្ចាស់​ឮ​ពាក្យ​សម្តី​រប​ស់យើ​ង និង​​ជ្រាប​ពីចិ​ត្តយើ​ង​ផង។ យើង​ពិត​ជា​អាចនិ​យាយ ដូច​អ្នក​និពន្ធ​ទំនុក​ដំកើងថា​ “សូម​សរសើរ​​ព្រះ​អង្គ ដែល​ទ្រ​ង់​មិន​បាន​បែរ​ចេញ​ពីសេចក្តី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​បង្វែរ​សេចក្តី​សប្បុរស​ទ្រង់​ពី​ខ្ញុំ​ចេញ​ដែរ”(ខ.២០)។ ការ​អធិស្ឋា​ន​របស់​យើង បាន​ក្លាយ​ជា​ផ្លូវ​ឆ្ពោះទៅ​រ​កទំ​នាក់​ទំន​ង​កាន់​តែស្និ​ទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ។​ ព្រះអ​ង្គ​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់ចំ​ពោះ​ពាក្យ​ដែល​​យើង​អធិស្ឋាន​ជានិច្ច ជាពិ​សេស​នៅ​ពេល​ដែល​យើង​មាន​សេចក្តី​ត្រូវ​ការ​ខ្លាំង​បំផុត។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles